សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើន ៤,៨%
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក។
កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចខាងក្រោម៖
ទី១. វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៧,៧% ក្នុងឆ្នាំ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អប្រសើរ នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចបាននូវកំណើនទាប។ អនុវិស័យកាត់ដេរត្រូវបានរំពឹងថា នឹង បន្តកើនឡើងដោយសារការរំពឹងទុកនៃភាពល្អប្រសើរនៃតម្រូវការខាងក្រៅជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងចិនស្របជាមួយការរំពឹងទុកការបង្វែររោងចក្រពីប្រទេសម៉យ៉ាន់ ម៉ាគួបផ្សំនឹងការដាក់ចេញនៃយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥។
ទី២. វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានរំពឹងថានឹងងើបឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប ទាំងទំហំ និងអត្រាកំណើន ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរអន្តរជាតិ ខណៈចំនួនភ្ញៀវទេសចរជាតិត្រូវបានងើបឡើងវិញក្នុង សម្ទុះលឿនជាងនៅពេលដែលការរាតត្បាតក្នុងសហគមន៍មានការស្រាកស្រាន្ត និង គ្រប់គ្រងបាន។ ស្របពេលនឹងការងើបឡើងវិញនៃអនុវិស័យគាំទ្រដល់សកម្មភាពដឹកជញ្ជូន និងនិន្នាការនៃការបន្តកើនឡើងនូវការប្រើប្រាស់អឺនធឺណេត គួបផ្សំនឹងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ ឌីជីថលនៅកម្ពុជា។
ទី៣. វិស័យកសិកម្ម ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន ១,៤% ក្នុងឆ្នាំ២០២១ ដោយសារការំពឹងទុកនៃការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំត្រូវបានរំពឹងថានឹងបន្តកំណើនល្អប្រសើរដោយសារការរំពឹងទុកកំណើនល្អប្រសើរ នៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគជាមួយរាជរដ្ឋាភិបាល ពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។
អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ២,៨% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកនិន្នាការ ធម្មតាវិញនៃថ្លៃម្ហូបអាហារ។ អត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មានថា នឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀលតាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។
ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៣,១% នៃ ផ.ស.ស សម្រាប់ឆ្នាំ២០២២ ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនៃការនាំចេញនិងវិស័យទេសចរណ៍។
ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងកើនឡើនដល់ ២២ ១២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងធានាការនាំចូលបាន ១០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជានឹងងើបឡើងវិញបន្តិច។
ជារួមបើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាដូចខាងលើក៏ដោយ កម្ពុជាក៏នឹងប្រឈមជាមួយការកើនឡើងនៃហានិភ័យរួមមាន៖ ការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងក្នុងបរិការណ៍សកល តំបន់ និងក្នុងប្រទេស។ ភាពរអាក់រអួលនៃផលិតកម្មឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរដែលអាចបង្កឡើងដោយការរីករាលដាលជាទ្រង់ទ្រាយធំក្នុងរោងចក្រជាយថាហេតុ និងការថមថយរំហូរទុនវិនិយោគពីបរទេស៕
អត្ថបទ៖ ណារី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ