Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២២ រដ្ឋាភិបាល​គ្រោង​ស្នើ​កម្ចី​បន្ថែម​​​ ជាង​ពីរ​ពាន់​លាន​ដុល្លារ ពី​ដៃ​គូ​អភិវឌ្ឍ

បានផុស

នៅ

សម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ខ្ចីបំណុល​បន្ថែម​ក្នុងកម្រិត ១ ៦០០លាន SDR (ប្រហែល ២ ២៥៦ លានលាន​ដុល្លារ) ពីដៃគូ​អភិវឌ្ឍ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែល​ពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” នៅព្រឹកមិញនេះ រាជរដ្ឋាភិបាល​គ្រោង​​ចុះហត្ថលេខាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ​ សម្រាប់​ហិរញ្ញប្បទានកម្មវិធី/គម្រោង​វិនិយោគ​សាធារណៈ​ចំនួន ៣៥ ដែលរួមមាន៖

-សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦ គម្រោង
-ព្រះរាជាណាចក្រថៃ ចំនួន ១ គម្រោង
-ប្រទេសជប៉ុនចំនួន ៣ គម្រោង
-សាធារណរដ្ឋកូរ៉េចំនួន ៥ គម្រោង
-សាធារណរដ្ឋបារាំងចំនួន ៥ គម្រោង
-ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន ២ គម្រោង
-ធនាគារអភិវឌ្ឍអាស៊ីចំនួន ៩ គម្រោង
-ធនាគារពិភពលោកចំនួន ៣ គម្រោង
-ធនាគារវិនិយោគអឺរ៉ុបចំនួន ១ គម្រោង
-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១ គម្រោង។

កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៦០០លានSDR របស់រដ្ឋាភិបាល​គឺកើនឡើង ១០០ លាន​ SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗ ដែលរួមមាន៖

១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលការរីករាលដាលនៃជំងឺកូវីដ១៩ ស្រាកស្រាន្ត
២.គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និង វែង
៣.ឥណទានមានកម្រិតសម្បទានខ្ពស់
៤.ស្ថានភាពបំណុលសធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន ចីរភាព និងហានិភ័យកម្រិតទាប
៥.ការបន្តបង្កើនប្រសិទ្ធភាព ខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។

សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើនអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក។

កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗទី១. វិស័យឧស្សាហកម្ម ទី២. វិស័យសេវាកម្ម និង​ទី៣. វិស័យកសិកម្ម​។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម