ព័ត៌មានជាតិ
គម្រោងស្ពានធំពីរឆ្លងកាត់ទន្លេស្ថិតក្នុងកញ្ចប់ថវិកាកម្ចី ២០០០ លានដុល្លារឆ្នាំ២០២២
ឆ្នាំ២០២២ រដ្ឋាភិបាលបានដាក់ផែនការស្នើសុំប្រាក់កម្ចីចំនួន ១ ៦០០លាន SDR (ប្រហែល ២២៥៦លានដុល្លារ) ពីដៃគូអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។ កញ្ចប់ថវិកាជាង ២ពាន់លានដុល្លារនេះ រដ្ឋាភិបាលបានកំណត់យកទៅប្រើប្រាស់ក្នុងវិស័យអាទិភាពមានដូចជា៖
១/វិស័យថាមពលចំនួន៩គម្រោងគឺ៖
-គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី១
-គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២
-គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨
-គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២
-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី
-គម្រោងសាងសង់ខ្សែបញ្ជូន ១១៥គីឡូវ៉ុលបារាយណ៍-ស្ទឹងត្រង់
-គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទជំហានទី២ និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល
២/វិស័យធារាសាស្ត្រចំនួន៦គម្រោងគឺ៖
-គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំ
-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង (ហិរញ្ញប្បទានបន្ថែម)
-គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក
-កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មជំហានទី២
-គម្រោងជួសជុល និងស្តារផលប៉ះពាល់ទឹកជំនន់ឆ្នាំ២០២០ និងគម្រោងលើកកម្ពស់សមត្ថភាពបន្សំនៅជនបទ
៣/វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦គម្រោងគឺ៖
-គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ
-គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)
-គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២
-គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣)
-គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព
-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
៤/វិស័យសុខាភិបាលចំនួន៣គម្រោងគឺ៖
-គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត
-គម្រោងពង្រឹងវិស័យសុខាភិបាលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងមហាអនុតំបន់មេគង្គ
-គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលជំហានទី២
៥/វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២គម្រោង៖
-គម្រោងបណ្តុះបណ្តាលជំនាញ សម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត
-គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅមធ្យមសិក្សាទុតិយភូមិ
៦/វិស័យកសិកម្មចំនួន ៤គម្រោងគឺ៖
-កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា
-គម្រោងនេសាទនៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តភាព(២គម្រោង)
-គម្រោងផលិតកម្មសត្វឆ្លងដែន និងការជំរុញខ្សែច្រវ៉ាក់ផលិតកម្មមហាអនុតំបន់មេគង្គ
វិស័យអាទិភាពផ្សេងទៀតគឺ៖
-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់ក្រុងតាខ្មៅ (ឥណទានបន្ថែម)
-កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-គម្រោងគាំទ្រការសិក្សាសមិទ្ធិ លទ្ធកម្ម និងការអនុវត្តគម្រោងកម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែងគម្រោង គ្រប់គ្រងធនធានធម្មជាតិ
-គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកមិញនេះ បានពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” ដោយលើកពីគម្រោងស្នើសុំដៃគូអភិវឌ្ឍលើហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន ៣៥ ដែលរួមមាន៖
-សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦ គម្រោង
-ព្រះរាជាណាចក្រថៃ ចំនួន ១ គម្រោង
-ប្រទេសជប៉ុនចំនួន ៣ គម្រោង
-សាធារណរដ្ឋកូរ៉េចំនួន ៥ គម្រោង
-សាធារណរដ្ឋបារាំងចំនួន ៥ គម្រោង
-ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន ២ គម្រោង
-ធនាគារអភិវឌ្ឍអាស៊ីចំនួន ៩ គម្រោង
-ធនាគារពិភពលោកចំនួន ៣ គម្រោង
-ធនាគារវិនិយោគអឺរ៉ុបចំនួន ១ គម្រោង
-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១ គម្រោង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ