ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយ ៥០ ប៊ីលានរៀល ថែទាំសុខភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ
រាជរដ្ឋាភិបាលនឹងចំណាយថវិកាចំនួន ៥០ ប៊ីលានរៀលសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ សម្រាប់ឆ្នាំ២០២២។ នេះបើយោងតាមខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័ត នាព្រឹកថ្ងៃទី២២ ខែតុលានេះ។
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចំណាយថវិកាចំនួន ៥០ ប៊ីលានរៀលសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រី សាធារណៈនៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។ ចំពោះប្រាក់សោធននិវត្តន៍ក៏ត្រូវបានគ្រោងថវិកាចំនួន ៣០ ប៊ីលានរៀល សម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបបំផុតជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ក៏ដូចជាសំដៅកាត់បន្ថយគម្លាត របបសោធនរបស់និវត្តជន រវាងអ្នកទទួលបានសោធនទាប និងអ្នកទទួលបានសោធនខ្ពស់ និងរវាងនិវត្តជនថ្មី និងនិវត្តជនចាស់។
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក៏បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តធានាបាននូវការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការឱ្យបានទាន់ពេលវេលាគឺ ២ដងក្នុង១ខែ ដោយមិនមានការកាត់ប្រាក់បៀវត្សមន្ត្រីរាជការគ្រប់ប្រភេទ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ក៏បានបង្ហាញកម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ២០២២ ត្រូវបានរក្សាដូចខាងក្រោម៖
– បៀវត្សមន្ត្រីរាជការស៊ីវិលអប្បបរិមាស្មើនឹងប្រមាណ ១.១៧២.៥០០ រៀល
– បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យអប្បបរិមា ស្មើនឹងប្រមាណ ១.២៧២.៥០០ រៀល
– បៀវត្សនគរបាល ( ពលបាលតី) អប្បបរិមាស្មើនឹងប្រមាណ ១.២៥៦.៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)
- បៀវត្សយោធិន (ពលទោ) អប្បបរិមាស្មើនឹងប្រមាណ ១.១២៣.៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១.១៨១.៩៧៧ រៀល៕
អត្ថបទ៖ ណារី
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ