Connect with us

នយោបាយ

១០​ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មិនទាន់មាន​ពាក្យបណ្ដឹង​ណាមួយ​កើតឡើង​នោះទេ

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​២២ ខែតុលា នេះ​ថា រយៈពេល​១០​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មិនទាន់មាន​ពាក្យបណ្ដឹង​ណាមួយ​កើតឡើង​នោះទេ តែ​ក៏​នៅ​ចាំមើល​បន្តទៀត​ដែរ​។

​បើតាម​លោក សោម សូ​រី​ដា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១២ ខែតុលា ហើយ​រហូតដល់​ពេលនេះ​មាន​រយៈពេល​១០​ថ្ងៃ​ហើយ​។ បើ​គិត​ត្រឹម​ថ្ងៃ​ពី​ម្សិលមិញ អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ជាង​១០​ម៉ឺន​នាក់​។ លោក​ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ ពុំមាន​បញ្ហា​អសន្តិសុខ ឬ​ការគំរាមកំហែង​ណាមួយ​កើតឡើង​នោះទេ​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក សោម សូ​រី​ដា បាន​អះអាងថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ ក៏មាន​បញ្ហា​ប្រឈម​ខ្លះៗ​ផងដែរ ដោយសារតែ​សកម្មភាព​នេះ បាន​ធ្វើឡើង​នៅក្នុង​បរិបទ​នៃ​កូ​វីដ ដូច្នេះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ គឺជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​មានការ​ប្រឈម​ចំពោះ​ចលនា​របស់​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ សង្កាត់​។ លោក​ថា ប្រជាពលរដ្ឋ​ដែល​បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​សាលា ឃុំ សង្កាត់ មិនមាន​ច្រើន​ទេ ប៉ុន្តែ​លោក​សង្ឃឹមថា នៅពេល​ក្រុម​ចុះឈ្មោះ​ចល័ត​ការិយាល័យ​ទៅកាន់​ភូមិ នៅតាម​ឃុំ សង្កាត់ ចំនួន​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត នឹង​អាច​កើនឡើង​។

​ចំពោះ​បញ្ហា​ប្រឈម​មួយទៀត គឺ​ទាក់ទង​ទៅនឹង​អាកាសធាតុ ដែលមាន​ការធ្លាក់​ភ្លៀង​ជាដើម ហើយ​ការ​ធ្លាក់ភ្លៀង​នេះ គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ដទៃទៀត ដែល​ធ្វើឱ្យ​មានការ​ថមថយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។

ចំពោះ​ការ​ប្ដឹងតវ៉ា ឬ​ប្ដឹង​ជំទាស់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ លោក សោម សូ​រី​ដា បាន​អះអាងថា គឺ​មិនទាន់មាន​ពាក្យបណ្ដឹង​ណាមួយ​កើតឡើង​នោះទេ ប៉ុន្តែ​ទន្ទឹមនេះ យើង​ក៏​នៅ​រង់​ចាំ​មើល​តទៅទៀត​ដែរ ពីព្រោះ​រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​៤០​ថ្ងៃ​ទៅមុខទៀត៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម