Connect with us

សុខភាព

មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ

បានផុស

នៅ

គ្នា​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់​មើម​ឈូក​សម្រាប់​ការ​បន្ថែម​រសជាតិ​ក្នុង​អាហារ ​តែ​មិនសូវ​ជា​មាន​គ្នា​យើង​ច្រើនទេ​ដែល​​​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​វា។ មើម​ឈូក​ជា​ប្រភេទ​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​​ជួយ​ការពារ​យើង​ពី​ជំងឺ​ផង​ដែរ។ ​សារ​ធាតុ​ចិញ្ចឹម​របស់​មើម​ឈូក​​ក៏​ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​របស់​យើង​បាន​ទៀត​ផង។

១.ជួយ​ដល់​ស្បែក

SAVANNAH FAST-ACTING STEM CELL GOLD SERUM 2 PACK | Lazada PH
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មើម​ឈូក​ គឺ​ជា​ប្រភព​បន្លែ​មាន​វីតាមីនC និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្ដល់​ផល​ប្រយោជន៍​ដល់​ស្បែក។ ស្បែក​របស់​យើង​ត្រូវ​ការ​​វីតាមីន​C ដើម្បី​​សំយោគ​ខូឡាជែន​ ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​ប៉ះ​ជា​មួយ​នឹង​កាំ​រស្មី UV ។ ដូច​នេះហើ់យ មើម​ឈូក​អាច​​​​ជួយ​បញ្ចៀស​ពី​ភាព​ចាស់ ​ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​ស្នាម​អុជ​ខ្មៅ​ និង​ការ​ប្រែ​ពណ៌​នៃ​ស្បែក​ផង​ដែរ។

២.ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល

មើម​ឈូក ថ្លើម​គោ គ្រាប់​ផ្កា​ឈូក​រ័ត្ននិង​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​គេ​ដឹង​ថា​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ទង់​ដែង​ ហើយ​មិន​ត្រឹម​តែ​ជួយ​​ពង្រឹងសុខ​ភាព​​ឆ្អឹង​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្កើន​សុខភាព​ខួរ​ក្បាល​ដោយ​ធ្វើ​ឱ្យ​មុខ​ងារ​នៃ​ប្រព័ន្ធ​ប្រសាទ​​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​កង្វះ​សារ​ជាតិ​ទង់​ដែង​អាច​ទាក់​ទង​ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​ដូច​ជា​ជំងឺ​ភ្លេច​ភ្លាំង។ ដើម្បី​ការ​ពារ​នូវ​បញ្ហា​នេះ​គ្នា​យើង​គួរ​ញាំ​មើម​ឈូក និង​អាហារ​ដទៃ​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ទង់​ដែង ​ព្រោះ​​អាច​​ជួយ​ដល់​​សុខភាព​ប្រព័ន្ធ​ប្រសាទ។

៣.ជួយ​បង្កើន​ថាមពល

Lotus Root Nutrition Facts and Health Benefits

ការ​ញាំ​មើម​ឈូក​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​យើង​ ទ្រ​ទ្រង់​នូវ​ថាមពល​ និង​​នាំ​យក​​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា។ ប្រសិន​បើ​គ្នា​យើង​ខ្វះ​ជាតិ​ដែក ច្រើន​តែ​មាន​អារម្មណ៍​អស់​កម្លាំង ងងុយ​គេង ​និង​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ផ្ដោត​អារម្មណ៍។ ការ​ញាំ​អាហារ​​សម្បូរ​ជាតិ​ដែក ​ក៏​អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា សាច់​ដុំ ជួយ​ជំរុញ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ​ផង​ដែរ។

៤.ជួយ​​ការ​រំលាយ​អាហារ​ និង​ការ​គ្រប់​គ្រង​ទម្ងន់

How to choose the right weight loss plan (for women)

មើម​ឈូក​ផ្ដល់​នូវ​​សារ​ធាតុ​សរសៃ​​ល្អ​ក្នុង​ការ​ជួយ​រំលាយ​អាហារ ​សម្រួល​បញ្ហា​​ទល់​លាមក​និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ លើស​ពី​នេះ​ការ​ញាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ក្នុង​រយៈ​ពេល​យូរ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការញ់ាំអាហារ​ក្រៅពេល​ច្រើន​នាំ​ឲ្យ​ឡើង​​​ទម្ងន់។

៥.ពង្រឹង​​សុខភាព​សរសៃ​ឈាម​បេះដូង

Tried making Kung Pao Lotus Root for the first time. This recipe is a  keeper! #homemade #homecooking #madefromscratch #kungpao #lotus… | Food,  Food photo, Kung pao

មើម​ឈូក​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​សរសៃ​ ជួយ​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ។ ​ប៉ូតាស្យូម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​ដំណើរ​ការ​បាន​ល្អ។ គ្នា​យើង​ដែល​មាន​កម្រិត​ប៉ូតាស្យូម​ទាប​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ ជា​ពិសេស​ទទួល​រង​ពី​ជំងឺ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​

៦.បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ

Braised lotus roots that are crunchy, sweet and savoury, Food News & Top  Stories - The Straits Times

មើមឈូក ជា​ប្រភព​នៃ​វីតាមីនC និង​មាន​តួ​នាទី​ប្រឆាំង​អុកស៊ីតកម្ម​និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nutrients វីតាមីន C បាន​រួម​ចំណែក​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​គាំ​ទ្រ​មុខ​ងារ​កោសិកា​ផ្សេងៗ រួម​បញ្ចូល​ទាំង​ការ​គាំ​ទ្រ​មុខ​ងារ​របាំង epithelial ដែល​ប្រឆាំង​នឹង​ការ​បង្ក​រោគ លើក​កម្ពស់​សកម្មភាព​កម្ចាត់​អុកស៊ីតកម្ម​ និង​ជំរុញ​ការ​សម្លាប់​មីក្រុប។ កង្វះ​វីតាមីន C ​អាច​បណ្ដាល​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​និង​ងាយ​ឆ្លង​មេរោគ​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

ចុចអាន៖ គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថ​ព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ​ជាពិសេសទាក់ទងនឹងសួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា១៤ នាទីutes មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ នាទីutes មុន

ឆ្នាំ២០២៤ យានយន្តជាង ៤១ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ​ និង​ដឹកជញ្ជូន

សន្តិសុខសង្គម២៣ នាទីutes មុន

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២​នាក់ ក្រោយកាប់បំផ្លាញម៉ូតូមួយគ្រឿង នៅសង្កាត់ច្បារអំពៅទី២(មានវីដេអូ)

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម