ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បំផុសឲ្យប្រជាពលរដ្ឋក្នុងក្រុង ពាក់ម៉ាសបានគ្រប់គ្នា និងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
អាជ្ញាធរខេត្តសៀមរាប បានចុះផ្ទាល់ទៅបំផុសគំនិតឲ្យប្រជាពលរដ្ឋក្នុងក្រុង ចូលរួមការពារនិងពាក់ម៉ាសឲ្យបានគ្រប់គ្នា ដើម្បីចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងក្រុមការងារ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាស ដោយនាំយកម៉ាសចំនួន ៩.០០០ម៉ាស ចែកជូនដល់អាជីវករនៅក្នុងផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីបំផុសចលនានៃការពាក់ម៉ាស ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយបានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាសគ្រប់ៗគ្នា និងលាងដៃដោយសាប៊ូ អាកុល ជែល ព្រមទាំងចៀសវាងការជួបជុំ ដែលស្របតាមការជូនដំណឹងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្ដីជូនដំណឹងជាបន្តបន្ទាប់របស់រដ្ឋបាលខេត្តសៀមរាប។
គួររំលឹកថា កាលព្រឹកមិញនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការចែកម៉ាស ចំនួន៣០ម៉ឺនម៉ាស , ជែលលាងដៃចំនួន ១៥០កេស និងមុងជ្រលក់ថ្នាំចំនួន ៣ពាន់មុង ជូនដល់រដ្ឋបាលក្រុងស្រុកទាំង១២ ដើម្បីចែកជូនប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និង ថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន៣៦៦នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ១៩នោះ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក