ព័ត៌មានជាតិ
ដំណោះស្រាយ ទំនាស់ដីធ្លីទំហំ ៣០ហិកតា រវាងក្រុមហ៊ុន លី អ៊ុតនី ជាមួយឈ្មោះ តាំង សុខឃី ជិតបញ្ចប់ហើយ
លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានខិតខំស្វែងរកដំណោះស្រាយជាច្រើន ដោយចុះទៅដោះស្រាលនៅកន្លែងដីទំនាស់ផង និងបើកកិច្ចប្រជុំដោះស្រាយ នៅសាលប្រជុំសាលាខេត្តផង អំពីរឿងទំនាស់ដីធ្លីដែលមានទំហំ ៣០ហិកតា របស់ក្រុមហ៊ុនលីអ៊ុតនី ជាមួយលោក តាំង សុខឃី ជិតឈានដល់បញ្ចប់រឿងហើយ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំស្វែងរកដំណោះស្រាយ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១។
លោក ប៉ាន់ ខែមប៊ុនថន មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ដីរបស់ក្រុមហ៊ុន លី អ៊ុតនី ដែលក្រុមហ៊ុនទិញពីអតីតយោធិនវរៈ ៦៧២ និង ៦៧៣ មានទំហំ ៧១ហិកតា ហើយត្រូវបានក្រុមជនខិលខូច ចូលទៅទន្ទ្រានកាន់កាប់ចាប់ពីពាក់កណ្ដាលខែកុម្ភះ ឆ្នាំ២០១៩ មកម្លេះ។ លោកបន្តថា សិទ្ធកាន់កាប់ដី របស់ក្រុមហ៊ុន លី អ៊ុតនី មានទំហំ ៣០ហិកតាពិតប្រាកដ ព្រោះបានទិញពីអតីតយោធិនវរៈ ៦៧២ និង៦៧៣ មានទំហំ ៧១ហិកតានេះ ត្រូវអនុវត្តន៍ជាបន្ទាន់ភ្លាមៗ បើមានអ្នករារាំង ត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់។ ក្នុងនោះ លោកបានណែនាំឲ្យមន្ត្រីរដ្ឋបាលសាលាខេត្តធ្វើរបាយការណ៍ជូន និងសុំការសហការពីខាងអយ្យការអមសាលាដំបូងខេត្ត ផងដែរ។
លោក ប៉ាន់ ខែមប៊ុនថន បានឲ្យដឹងបន្តទៀតថា ក្នុងកិច្ចប្រជុំរកដំណោះស្រាយនេះ ត្រូវបានលោក តាំង សុខឃីកំពុងក្លាយជាជនរងគ្រោះ ត្រូវបាត់បង់ដីអស់ ៣០ហិកតា ព្រោះតែជឿអាជ្ញាធរភូមិ-ឃុំ និងចាញ់បោកជនខិលខូចនោះ បានព្រមទទួលយកដោយក្ដីសោមនស្សផងដែរ ព្រោះភាគីទំនាស់ទាំងពីរ (តាំងសុខឃី-ក្រុមហ៊ុនលី អ៊ុតនី)សុទ្ធតែទទួលស្គាល់ថា ចំណាត់ការរកដំណោះស្រាយ របស់លោក ប៉ាន់ ខែមប៊ុនថន ពិតជាមានតម្លាភាព ដែលទាំងអ្នកចាញ់ និងអ្នកឈ្នះ អាចទទួលយកបានដោយស្ងប់ចិត្ត។
បន្ទាប់ពីដោះស្រាយរឿងទំនាស់ដីធ្លី ៣០ហិកតានេះរួច លោកប៉ាន់ ខែមប៊ុនថន នឹងចុះទៅដោះស្រាយរឿងទំនាស់រវាងក្រុមហ៊ុន លី អ៊ុតនី និងក្រុមលោក គង់ ជា បន្តទៀតដល់ទីកន្លែងផ្ទាល់តែម្ដង ព្រោះរឿងពិតនៃទំនាស់នេះ ត្រូវបានលោក និងក្រុមការងារក្ដាប់បានអស់ហើយ គ្មានអ្វីជាអាថ៌កំបាំងទេ៕
អត្ថបទ៖ វ៉ាន់ ណាង





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?