ព័ត៌មានជាតិ
អាជ្ញាធរ ខណ្ឌច្បារអំពៅ ជីកប្រឡាយនិងដាក់លូរំដោះទឹកកុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ
ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំអោយទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយក្រុមការងារដឹកនាំកម្លាំងលើកទំនប់ទប់ទឹក ចុះកើបកាយយកកាកសំណល់ ចេញពីមាត់លូព្រមទាំងដោះស្រាយទឹកដក់តាមបណ្តោយផ្លូវជាតិលេខ១ និងត្រួតពិនិត្យសកម្មភាពជីកដាក់លូថ្មី ។
៣ថ្ងៃនេះរួមមានថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌ ច្បារអំពៅដឹកនាំដោយលោក ណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌបានបែងចែកកម្លាំងចុះធ្វើការងារ៤គោលដៅផ្សេងគ្នាដើម្បីបង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ។
ទីតាំងដែលក្រុមការងាររដ្ឋបាលខណ្ឌ ចុះទៅកាយប្រឡាយជីកកប់លូរ លើកទំនប់ទប់ទឹក និងកើបកាយយកកាកសំណល់ចេញពីមាត់លូ រួមទាំងបូមទឹក ចេញពីចិញ្ចើមផ្លូវជាតិលេខ១ បានធ្វើឡើងចំនួន៤ទីតាំង រួមមាន៖
ទីតាំងទី១-នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ណុប ផា និង លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បាន ដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកភ្លៀង ស្ថិតក្នុងភូមិរបោះអង្កាញ់ និង របោះអង្កាញ់១ ក្នុងសង្កាត់ព្រែកឯង។
ទីតាំងទី២-អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅនៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ពេលភ្លៀងកំពុងតែធ្លាក់ខ្លាំង លោក គុយ គឹមហៀង ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន និង សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ខណ្ឌបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយបង្ហូរទឹកដែលដក់លើផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ វាលស្បូវ និងផ្លូវលេខ ១១៤ ហៅជាទូទៅថាផ្លូវរោងចក្រថៃហ្គ័រ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកឯង ។
ទីតាំងទី៣-នៅថ្ងៃសុក្រ ទី២២ ខែ តុលា ឆ្នាំ ២០២១ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានចាត់លោក ណុប ផា អភិបាលរងខណ្ឌ និងលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ យុវជន និង ប្រជាការពារសង្កាត់វាលស្បូវ ចុះលើកទំនប់ទប់ទឹកនៅចំណុចទួលជ្រំ ស្ថិតក្នុងភូមិក្តីតាកុយ ដើម្បីការពារកុំឲ្យទឹកហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានរៀបចំដាក់ម៉ាសុីនបូមទឹកចេញពីតំបន់លិចលង់នេះដែរ។
ទីតាំងទី៤-នៅសុក្រទី២២ ខែតុលា ឆ្នាំ២០២១ ម៉ោង ៨:០០ នាទី ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ សហកាជាមួយសប្បុរសជន រៀបចំដាក់បណ្តាញលូចំនួន១ខ្សែប្រវែង ២៥០ ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ដើម្បីរំដោះទឹកភ្លៀង។
ដោយឡែកដើម្បីកែលំអរបរិវេណ នៅក្នុងអាគាររដ្ឋបាលសាលាខណ្ឌអោយមានសោភ័ណ្ឌភាណ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌបានដឹកនាំកម្លាំងគាស់កាយយកការ៉ូឡាចាស់ចេញពីបរិវេណសាលាខណ្ឌ ហើយចាក់បេតុងថ្មីឡើងវិញ ជំនួសការ៉ូឡាដែលមានសភាពបែកបាក់ស្រុតស្ទើគ្រប់កន្លែង ។ ឃើញសភាពបែបនេះលោកអភិបាលខណ្ឌបានណែនាំអោយក្រុមការងាររដ្ឋបាលខណ្ឌរៀបចំបរិវេណសាលាអោយមានសោភ័ណ្ឌភាពឡើងវិញ ៕
អត្ថបទ៖ នរា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ