ព័ត៌មានជាតិ
អ្នករស់នៅក្នុង បុរីពិភពថ្មី កំបូល កំពុងមានការព្រួយបារម្ភពីការបាត់បង់សម្ភារៈ ខណៈបង់ថ្លៃសេវាសន្តិសុខរាល់ខែ តែមិនទទួលខុសត្រូវ
ប្រជាពលរដ្ឋដែលរស់នៅក្នុង បុរីពិភពថ្មី កំបូល៣ចាស់ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងមានការព្រួយបារម្ភពីសុវត្តិភាព និងទ្រព្យសម្បត្តិ ខណៈបង់ថ្លៃសេវាកម្មយាមកាមរាល់ខែ តែបែជាពេលបាត់បង់ទ្រព្យសម្បត្តិខាងសន្តិសុខមិនទទួលខុសត្រូវទាំងស្រុង។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខគា ហៅសិទ្ធី បានលើកឡើងថា កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ៥៨ ផ្លូវលេខ១២M ស្ថិតក្នុងបុរីពិភពថ្មី៣ចាស់ មានជនសង្ស័យមកធ្វើសម្មភាពឆ្កឹះកញ្ចក់រថយន្ដបានសម្រេច។
លោកបានបញ្ជាក់ថា នៅក្នុងបុរីមានការទទួលមើលថែ និងមានសេវាបង់ដល់សន្តិសុខជាប្រចាំខែ ក្នុងមួយខែ៤០០០០រៀល ក្នុងមួយផ្ទះ។ លោកបានផ្តាំដល់បងប្អូនដែលរស់នៅក្នុងបុរីពិភពថ្មីទាំងអស់ សូមប្រុងប្រយ័ត្ន កុំជឿរលើសេវ៉ាសន្តិសុខពេក។ ទ្រព្យសម្បត្តិយើងត្រូវការពារដោយខ្លួនយើង។ ចំពោះសេវាសន្តិសុខវិញ តើបងប្អូនគិតយ៉ាងណាដែរ ចំពោះខ្ញុំវិញសេវាគឺសូន្យ។
ជុំវិញករណីខាងលើនេះ លោកបានធ្វើការសម្របសម្រួលជាមួយខាងសន្តិសុខដើម្បីឱ្យភាគីខាងសន្តិសុខទទួលខុសត្រូវទាំងស្រុង តែបែរជាភាគីខាងសន្តិសុខមិនព្រម ដោយសម្រួលត្រឹម៥០ភាគរយនៃការបាត់បង់ និងសុខចិត្តឱ្យកាត់ប្តូរជាការបង់ប្រចាំខែវិញ។
លោកបញ្ជាក់ថា នៅផ្ទះរបស់គាត់ការបាត់បង់ទ្រព្យសម្បត្តិ គឺជាលើកទី២មកហើយ ទើបធ្វើឱ្យលោកអស់ទំនុកចិត្តលើសន្តិសុខបុរីខាងលើ៕
អត្ថបទ៖ សុខា
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក