Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ និងអ្នកកាន់សាសនាផ្សេងៗ ជិត១៧០០អង្គ/នាក់ បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស

បានផុស

នៅ

ព្រះសង្ឃព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាផ្សេងៗទៀតនៅទូទាំងប្រទេសប្រមាណ១៦៨៨អង្គនាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ​មាន​១៩​អង្គនា​ក់បាន​អនិច្ចធម្ម​និង​ស្លាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៣​នេះ​ថា​ គិត​រហូតដល់​ថ្ងៃទី​២២​ ខែតុលា ​ឆ្នាំ​២០២១​នេះ ​មាន​ព្រះ​ព្រះពុទ្ធសាសនា នៅ​ទូទាំងប្រទេស​ចំនួន​១២១៩​អង្គ​ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន​១១៤២​អង្គ និង​អនិច្ចធម្ម​ចំនួន​១២​អង្គ​។ លោក​បាន​បន្តថា ​ចំណែក​អ្នក​កាន់សាសនា​ឥស្លាម​វិញ ​មាន​អ្នក​ឆ្លង​ចំនួន​៣១៥​ជាសះស្បើយ​ចំនួន​៣០៥​ និង​ស្លាប់​ចំនួន​៦​នាក់​។ អ្នក​កាន់សាសនា​គ្រី​ស្ទ​មាន​អ្នក​ឆ្លង​ចំនួន​១១៦​នាក់​ ជាសះស្បើយ​ចំនួន​១១៥​នាក់​ និង​ស្លាប់​ចំនួន​១​នាក់​ និង​អ្នក​កាន់សាសនា​មហាយាន​មាន​អ្នក​ឆ្លង​ចំនួន​៣៨​នាក់​និង​ជាសះស្បើយ​ចំនួន​៣៨​នាក់ ​និង​មិនមាន​អ្នកស្លាប់​ទេ​។

​​លោក សេង ​សុ​មុនី​ បាន​បន្តថា ​មូល​ហេតុដែល​បណ្តាលឱ្យ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ គឺ​ដោយសារ​មាន​ព្រះសង្ឃ​ខ្លះ ​បាន​ឆ្លង​ពី​ក្មេង​វត្ត​ចេញទៅ​ធ្វើជា​កម្មករ​នៅ​ខាងក្រៅ​ហើយ​បានមក​ចម្លងជំងឺ​ដល់​ព្រះសង្ឃ​ និង​ព្រះសង្ឃ​ខ្លះទៀត​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ពេល​ព្រះអង្គ​ចេញ​និមន្ត​បិណ្ឌ​បាត្រ​នៅ​ខាងក្រៅ​ ដែល​ករណី​ទាំងនេះ​កើត​នៅ​រាជធានី​ភ្នំពេញ​។​ ចំណែក​ព្រះសង្ឃ​តាម​ខេត្ត​ឆ្លង​ជំងឺ​កូ​វីដ​១៩​វិញ​ ភាគច្រើន​ព្រះអង្គ​បាន​ចូលរួម​ពិធី​បុណ្យទាន​ផ្សេងៗ​។​

នៅក្នុង​អំឡុងពេល​ពិធី​កាន់បិណ្ឌ​កន្លងទៅ​ថ្មីៗ​នេះ​ មាន​ផ្ទុះ​កូ​វីដ​១៩ ​នៅតាម​វត្ត​អារាម​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ចាប់ពី​បិណ្ឌ​៤​រហូតដល់​ភ្ជុំបិណ្ឌ​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ​ប៉ុន្តែ​ពុទ្ធបរិស័ទ​អាចយ​កច​ង្វាន់​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​នៅ​ខាងក្រៅរ​ទ្វារ​វត្ត​ ដោយ​អនុវត្តតាម​វិធានការ​៣​កុំ​៣​ការពារ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម