ព័ត៌មានជាតិ
សុខ រ៉ាស៊ី ពោលពាក្យអស់សង្ឃឹមលើករណីបណ្តឹងរបស់ខ្លួន ខណៈពឹងតុលាការក៏គ្មានតម្រុយយុត្តិធម៌
ភ្នំពេញ ៖ គេសង្កេតឃើញថា ករណីបណ្តឹងរបស់ពិធី ករលោក សុខ រ៉ាស៊ី ទៅលើលោក អ៊ិន សុភិន រហូតមកដល់ពេលនេះនៅមិនទាន់មានច្រកចេញ ឬដំណោះស្រាយនៅឡើយទេ ខណៈពាក្យបណ្តឹងរបស់លោកសុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរួចរាល់ហើយ។

ដោយសារតែហេតុផលស្ងប់ស្ងាត់នេះទើបលោកសុខ រ៉ាស៊ី កន្លងមកតែងបានចេញមុខស្នើរសុំនិងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធតុលាការឲ្យជួយពន្លឿនរឿងក្តីនេះផងដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។ ប៉ុន្តែទោះបីមានការអំពាវនាវយ៉ាងណាក្តីក៏ករណីបណ្តឹងរបស់គឺនៅទ្រាំងដដែល។

លោក សុខ រ៉ាស៊ី នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហោះសារដោយពោលពាក្យហាក់អស់សង្ឃឹមថាអ្នកជំពាក់លុយយើងគេដេកចាយសប្បាយហ៊ឺហារីឯយើង ជំពាក់លុយគេតិចតួច ដេកភ័យ រកលុយសងគេ។ ពឹងតុលាការក៏ជួយមិនបាន អោយទៅរកយុត្តិធម៌ពីណាវិញ?

ពិធីករល្បីឈ្មោះ សុខ រ៉ាស៊ី បាននិយាយបន្តថា ឬអ្នកអត់លុយត្រូវចាញ់អ្នកមានលុយរហូត? បើមិននាំគ្នានិយាយរឿងនេះថ្ងៃក្រោយនឹងធ្លាក់លើគ្រួសារអ្នកវិញម្តង។ ទាក់ទងរឿងនេះដែរលោកសុខ រ៉ាស៊ី ធ្លាប់បានថ្លែងប្រាប់កម្ពុជាថ្មីថាមកដល់ពេលរឿងរ៉ាវក្តី ក្តាំរបស់លោកគឺកំពុងស្ថិតនៅដៃតុលាការប៉ុន្តែមិន ទាន់ឃើញមានការកោះហៅទៅដោះស្រាយនៅ ឡើយទេរវាងលោកជាដើមបណ្តឹងនិងលោក អ៊ិន សុភិន ដែលជំពាក់លុយជាង១ម៉ឺនដុល្លារ។

ពិធីករ សុខ រ៉ាស៊ី បន្តថា “ខ្ញុំសូមស្នើដល់ស្ថាប័នតុលាការមេត្តាពិនិត្យនិងជួយពន្លឿនរឿងក្តីនេះផងព្រោះខ្ញុំជាជនរងគ្រោះតែងទទឹងរង់ចាំនូវដំណោះ ស្រាយដើម្បីភាពយុត្តិធម៌ពីករណីដែលគេបានកេងប្រវ័ញ្ចកម្លាំងញើសឈាមខ្ញុំនេះ”។ លោកថា ខ្ញុំពិតជាមិនសប្បាយចិត្តទេពេលឃើញបុគ្គលនោះហាក់មិនខ្វល់អំពីរឿងនេះខណៈខ្ញុំបច្ចុប្បន្នត្រូវលក់ផ្ទះ លក់ឡានដើរសងបំណុលគេជំនួយនោះ៕
ដោយ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?