Connect with us

ព័ត៌មានជាតិ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​៖ ពេល UNTAC ចាក​ចេញពី​កម្ពុជា មិនទាន់មាន​សន្តិភាព​ពេញលេញ​ទេ

បានផុស

នៅ

​ការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បែបនេះ ខណៈ​លោក​បាន​ថ្លែង​ទៅកាន់​អង្គទូត​បរទេស ក៏ដូចជា​អ្នកចូលរួម​ទាំងអស់ នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១​នេះ​។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៣០​ឆ្នាំ​បាន​កន្លងទៅនេះ ជា​រយៈពេល​គ្រប់គ្រាន់​សំរាប់​ឱ្យ​កម្ពុជា​អាចធ្វើ​ការ​វាយតម្លៃ​ដ៏​ត្រឹមត្រូវ​មួយ​បាន​អំពី​មេរៀន​ទាំងឡាយ​នៃ​ដំណាក់កាល​ប្រវត្តិសាស្ត្ររ​បស់​កម្ពុជា​យើង​។ លោក​ថា មិនមាន​ការសង្ស័យ​ណាមួយ​ទេ ដែលថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស គឺជា​របត់​ដ៏​សំខាន់ និង​វិជ្ជមាន​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យើង​។ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​អន្តរជាតិ​ឡើងវិញ រដ្ឋាភិបាល​ដែល​បានកើត​ចេញពី​ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ UNTAC (​អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​) ក៏បាន​កាន់កាប់​អាសនៈ​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ​។

ជាមួយគ្នានេះ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​បាន​បញ្ចូល​គោលការណ៍​ទាំងឡាយ​ដែល​មានចែង​ក្នុង ឧបសម្ព័ន្ធ​៥ នៃ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជំលោះ​កម្ពុជា​នោះ ត្រូវបាន​អនុម័ត​។ ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ ព្រះអង្គ​ទ្រង់​ក៏បាន​ឡើងគ្រងរាជ្យសម្បត្តិ រីឯ UNTAC ក៏បាន​បញ្ចប់​បេសកកម្ម​របស់ខ្លួន ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។ ប៉ុន្តែ​ជាមួយ​លទ្ធផល​វិជ្ជមាន​ជាច្រើន ដែល​សំរេចបាន​នោះ “UNTAC បាន​ចាក​ចេញពី​កម្ពុជា ដោយ​មិនបាន​សំរេច​បេសកកម្ម​របស់ខ្លួន​ទាំងស្រុង​នោះទេ​។ សន្តិភាព​ពេញលេញ ដែលជា​គោលដៅ​ចម្បង​បំផុត​នៃ​កិច្ចព្រមព្រៀង មិនត្រូវ​បានសំរេច​នោះឡើយ​។ UNTAC បាន​ចាក​ចេញពី​កម្ពុជា ដោយ​បន្សល់ទុក​នូវ​តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២”​។

ប្រមុខ​ការ​ទូត​បញ្ជាក់​ទៀត​ថា ពេលនោះ​កម្ពុជា​បាន​ស្ថិតនៅ​ក្នុងស្ថានភាព​ស្បែក​ខ្លា ដូច​ការ​ពណ៌នា​របស់​សម្តេច​តេ​ជោ ដោយមាន​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរក្រហម ហើយ​ជំលោះ​ប្រដាប់អាវុធ និង​អសន្តិសុខ​នៅ​បន្ត​មាននៅ​ក្នុងប្រទេស​។ នេះ​ក៏​ដោយសារតែ “​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​” ដែលជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នោះ បាន​បោះបង់ចោល​នូវ​ការសន្យា និង​កាតព្វកិច្ច​នានា​របស់ខ្លួន​ជា​ភាគី​ហត្ថលេខី​។ ប្រការ​នេះហើយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លក្ខណៈ “​រួម​” នៃ​ដំណោះស្រាយ​នយោបាយ ហើយ​ធ្វើឱ្យ​គោលដៅ​ដ៏​សំខាន់​មួយចំនួន​របស់​កិច្ចព្រមព្រៀង​មិនត្រូវ​បានសម្រេច​។

គ្រានេះ នរណា​ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន ហើយ​សម្តេច​ក្នុងឋានៈ​ជា​អ្នកដឹកនាំ​តែ​ម្នាក់​គត់ ជា​អ្នក​នាំមក​នូវ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី នៅ​ចុងឆ្នាំ​១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ សម្តេច​ជា​អ្នក​បានបញ្ចប់​នូវ​ចលនានយោបាយ និង​យោធា​របស់​ខ្មែរក្រហម ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការស្លាប់​របស់​ប្រជាជន​កម្ពុ​ជាជាង​២​លាន​នាក់ និង​ការបំផ្លាញ​ដល់​ឫសគល់​រចនាសម្ព័ន្ធ​សង្គមជាតិ​ទាំងមូល កាល​ពួកគេ​គ្រប់គ្រង​អំណាច​។ នយោបាយ​ឈ្នះ​-​ឈ្នះ បានសម្រេច​នូវ​គោលដៅ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ ដែល​ស្ថិតក្នុង​បេះដូង នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ហើយ​ដែល UNTAC មិនអាច​សំរេចបាន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម