Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ព្រមាន​វីរុស​ Delta​ ជា​កម្លាំង​ជំរុញ​ខ្លាំង​ក្នុង​ការ​ផ្ទុះ​ឆ្លងជាថ្មី

បានផុស

នៅ

មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​​ផ្ទុះ​កូវីដ​-១៩​ថ្មី​បំផុត​នៅ​ប្រទេស​ចិន​​ទំនង​ជា​កំពុង​រាល​ដាល​ខ្លាំង​​ឡើង​​​ថែម​ទៀត ខណៈ​អាជ្ញាធរ​បាន​ជំរុញ​គ្រប់​តំបន់​ទាំង​អស់​ចាត់​វិធាន​ការ​តាម​ដាន​ និង​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត។

ប្រទេស​ចិន​បាន​កំពុង​ផ្ទុះកូវីដសាជា​ថ្មី ប៉ុន្តែ​បាន​ប្តេជ្ញា​លុប​បំបាត់​ឲ្យ​ខាង​តែ​បាន​ ជា​ពិសេសទប់​ស្កាត់​ឲ្យ​ទាន់​ពេល​វេលា​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​ឆ្នាំ​២០២២​ចាប់ដំណើរ​ការ​នា​ខែ​កុម្ភៈ។​

ករណី​ឆ្លង​ក្នុង​ស្រុក​ជាង​១០០​នាក់​បាន​រក​ឃើញ​កាល​ពី​សប្តាហ៍​មុន​ទូទាំង​ខេត្ត​១១​របស់​ប្រទេស​ចិន ដែល​ភាគ​ច្រើន​នៅ​ក្រុម​ទេសចរណ៍​១៣​​ផ្សេង​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mi Feng អ្នក​នាំពាក្យ​គណកម្មការ​សុខភាព​ជាតិ​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​​អាទិត្យ​ថា មាន​ហានិភ័យ​កំពុង​កើនឡើង​​​ដែល​ការ​​ផ្ទុះ​ប្រហែល​ជា​រាល​ដាល​ថែម​ទៀត​តាម​​កត្តា​រដូវកាល។

លោក Wu Liangyou នាយក​រង​គណកម្មការ​សុខភាព​ជាតិ​បញ្ជាក់​ថា វីរុស​បំប្លែង​ខ្លួន Delta កំពុង​រាត​ត្បាត​ដែល​​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ខ្ពស់​នេះ។ លោក​ថា វា​ខុស​ពី​ប្រភព​ឆ្លង​លើក​មុន​និង​បាន​ប​ញ្ជាក់​​ថា ករណី​ឆ្លង​ថ្មី​មាន​ប្រភពមួយ​​មក​ពី​ក្រៅ​ប្រទេស​។

អាជ្ញាធរ​បាន​ហាម​ឃាត​ទី​ភ្នាក់​ងារ​ទេសចរណ៍​ពី​កា​ររៀប​ចំ​ដំណើរ​កម្សាន្ត​ឆ្លង​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​​មាន​ហានិភ័យ​ខ្ពស់ និង​បានដាក់​បំរាម​ផ្អាក​ទូទាំង​ប្រទេស​លើ​សេវាកម្ម​ទេសចរណ៍​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​តំបន់​ទេសចរណ៍​ច្រើន។

ទី​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ខ្លួន​នឹង​ដាក់​បំរាម​រឹត​ត្បិត​លើ​ការ​ធ្វើ​ដំណើរ​​ចូល​ទី​ក្រុង​ចំពោះ​មនុស្ស​ដែល​​មក​ពី​តំបន់​ឆ្លង។

អាជ្ញាធរ​សុខាភិបាល​​ក៏​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រហែល​ជា​៧៥.៦​%​នៃ​ប្រជា​ជន​ចិន​បាន​ចាក់​វ៉ាក់សាំង​​គ្រប់​ដូស​គិត​​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​តុលា ឬ​ស្មើ​នឹង​ប្រជា​ជន​១.០៦៨​ប៊ីលាន​នាក់។

ចិន​បាន​កំពុង​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​​ដល់​មនុស្ស​ដែល​បាន​ចាក់​ដូស​ចុង​ក្រោយ​កាល​ពី​៦​ខែ​មុន ដោយ​អាទិភាព​លើ​កម្មករ​សំខាន់​ៗ មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​​ការពារ​រាង​កាយ​ខ្សោយ។

ទិន្នន័យ​បាន​បង្ហាញ​​ថា អង់ទីគ័រ​ដែល​បាន​មក​ពី​វ៉ាក់សាំង​ក្នុង​នោះ​ភាគ​ច្រើន​វ៉ាក់សាំង Sinovacនិង​ Sinopharm បាន​​ថយ​​ចុះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោក Wang Huaqing ប្រធាន​អ្នកជំនាញ​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​បាន​និយាយ​ថា ចិន​នឹង​មិន​ចាក់​ដូស​បន្ថែម​ដល់​ប្រជា​ជន​ដោយ​គ្មាន​កំណត់​នោះ​ទេ។

លោក​បាន​និយាយ​ថា ៖«បើ​ទោះ​ជា​វា​ត្រូវ​ការ​ពង្រឹងពេល​ក្រោយ​ទៀត ក៏​ការ​ចាក់ដូស​បន្ថែម​មាន​ចំនួន​កំណត់។ យើង​សង្ឃឹម​ នា​ពេល​អនាគត​នឹង​មាន​វ៉ាក់សាំង​កាន់​តែ​ល្អ ហើយ​ដំពណើរ​ការ​ផលិត​វ៉ាក់សាំង​កាន់​តែ​ប្រសើរ​ដើម្បី​ទទួល​បាន​ការពារ​ដ៏​រឹង​មាំ​ដល់​សាធារណជន»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម