Connect with us

សុខភាព

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម ជាឃាតកលាក់មុខ ដែលអ្នកគួរប្រុងប្រយ័ត្ន

បានផុស

នៅ

​ជំងឺលើសឈាម ឬ​ជំងឺ​លើស​សម្ពាធ​ឈាម គឺជាការកើនឡើង​នៃ​សំពាធ​ឈាម​លើសពី កម្រិត​ធម្មតា (​ដឹងបាន​តាមរយៈ​ម៉ាស៊ីន​វាស់​សំពាធ​ឈាម​) ដែល​វា​អាច​ផ្តល់​ផលប៉ះពាល់​ទៅលើ​ជញ្ជាំង​សរសៃ​ឈាម​នៃ​សរីរាង្គ​ផ្សេងៗ ជាពិសេស​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល​។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតកសំងាត់ ដែលអាចសម្លាប់យើងបានគ្រប់ពេលវេលា។​

Hypertension: Symptoms and Treatment | Live Science
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

​ជាទូទៅ មនុស្ស​ភាគច្រើន​ដែល​កើត ជំងឺលើសឈាម​មិនមាន​ស្តែងចេញ​ជា​រោគសញ្ញា​ផ្សេងៗ​ទេ បើទោះបីជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដល់ កម្រិត​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ក៏ដោយ​។ ការដែល​មិនមែន​រោគសញ្ញា​នេះ ទើប​ធ្វើ​ឲ្យគេ ហៅ​ជំងឺលើសឈាម​ថា ឃាតក​សំងាត់​។ ក៏ប៉ុន្តែ មាន​អ្នកជំងឺ​លើសឈាម​មួយចំនួន​តូច​អាចមាន​រោគសញ្ញា​ដូចជា​:

– ឈឺក្បាល​

– រោយ​កញ្ចឹងក​

– វិលមុខ​

– ស្រវាំងភ្នែក​

– ឈាម​ច្រមុះ ជាដើម​។

Does high blood pressure cause headaches? Myths vs. facts

​ចំណាត់ថ្នាក់​កម្រិត​សំពាធ​ឈាម​៖

– សំពាធ​ឈាម​ធម្មតា សំពាធ​អតិបរមា​តិចជាង 120 mmHg និង​សំពាធ​អប្បបរមា​តិចជាង 80 mmHg

– សំពាធ​ឈាម​មុន​លើសឈាម សំពាធ​អតិបរមា​120-139 mmHg និង​សំពាធ​អប្បបរមា 80-89mmHg

– លើស​សំពាធ​ឈាម​ដំណាក់កាល​ទី​1 សំពាធ​អតិបរមា​140-159 mmHg និង​សំពាធ​អប្បបរមា​90-99mmHg

– លើស​សំពាធ​ឈាម​ដំណាក់កាល​ទី​2 សំពាធ​អតិបរមា​ធំ​ជាង​ឬ​លើស​160 mmHg និង​សំពាធ​អប្បបរមា​ធំ​ជាង​ឬ​លើស​100 mmHg

High Blood Pressure Symptoms: Emergency Symptoms, Treatments, and More

​ខ​) មូលហេតុ​អ្វីខ្លះ​ដែល​បណ្ដាលឲ្យ​កើត​ជំងឺលើសឈាម​៖

​តាម​ការសិក្សា​បាន​បញ្ជក់ ៩០-៩៥% នៃ​ជំងឺលើសឈាម គឺ​មិនមាន មូលហេតុ​ពិតប្រាកដ​ឡើយ​។ ចំណែក ១០-១៥% នៃ​ជំងឺលើសឈាម​អាចមាន មូលហេតុ​ច្បាស់លាស់​ដែលមាន​ដូចខាងក្រោម​៖

– ជំងឺ​តម្រងនោម (Kidney problems)

– ជំងឺ​ក្រពេញ​ក (Thyroid problems)

– ជំងឺ​ក្រពេញ​លើ​ក្រពេញ​តម្រងនោម (Adrenal gland problems)

– ជំងឺ​ពិបាកចិត្ត (stress)

– ពិសា​គ្រឿង​ស្រវឹង​(Alcohol abuse or chronic alcohol use)

– ប្រើប្រាស់​គ្រឿងញៀន (cocaine និង amphetamines)

A Single Drink a Day May Cause High Blood Pressure | Everyday Health

​គ​) កត្តា​ប្រឈមមុខ ដែល​ជំរុញ​ឲ្យ​កើត​ជំងឺលើសឈាម​៖

– អាយុ​ច្រើន​(​បុរស​លើសពី​៥៥​ឆ្នាំ ស្ត្រី​លើសពី​៦៥​ឆ្នាំ​)

– មិនសូវ ឬ​មិនបាន​ហាត់ប្រាណ​

– ជក់បារី​

– ជំងឺ​ទឹកនោមផ្អែម​

– លើស​ទម្ងន់ ធាត់​

– លើស​ជាតិ​ខ្លាញ់​

– មាន​ប្រវត្តិ ឬ​កំពុង​ប្រើប្រាស់​ថ្នាំ​ដែលនាំឲ្យ​លើសឈាម​

– ប្រវត្តិ​ក្រុមគ្រួសារ​មាន​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម និង ជំងឺលើសឈាម​។​

High Blood Pressure Symptoms

​ឃ​) ជំងឺលើសឈាម​ផ្តល់​ផលវិបាក ដល់​សុខភាព​៖

​ការកើនឡើង​នៃ​សំពាធ​ឈាម​លើសពី​កម្រិត​ធម្មតា អាចធ្វើឲ្យ​ប៉ះពាល់​ដល់​ជញ្ជាំង​សរសៃឈាម និង​សរីរាង្គ​ផ្សេងៗ​។ កាលបើសំពាធ​ឈាម​កាន់តែ​ខ្ពស់ និង​មិនបាន​ព្យាបាល​ត្រឹមត្រូវ​កាន់តែ​យូរ ផលវិបាក និង​ហានិភ័យ​ដល់​សុខភាព​កាន់ តែមាន​ច្រើនឡើងៗ​។

​អ្នកជំងឺ​លើសឈាម​ដែល​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ អាច​ប្រឈម​នឹង​ផលវិបាក​ដល់​សុខភាព ដូចជា​៖

– ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​ស្ទះ​ដាច់​សរសៃឈាម​ខួរក្បាល​

– ជំងឺ​គាំងបេះដូង​

– ជំងឺខ្សោយបេះដូង​

– ជំងឺ​ខ្សោយ​តម្រងនោម​

– ជំងឺ​ងងឹតភ្នែក​

– ជំងឺ​ក្រឡាភ្លើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ង​) វិធានការ​អ្វីខ្លះ​ដើម្បី​បង្ការ​ជំងឺលើសឈាម​៖

– បញ្ចុះទម្ងន់ និង​រក្សា​ទម្ងន់​អោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ​

– ហូប​អាហារ​ណា​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មានដូចជា បន្លែ ផ្លែឈើ បាយ​អង្ករ​សំរូប អាហារ​ដែល​សំបូរ ជាតិ​ប៉ូ​តា​ស្យូ​ម ជាពិសេស​ផ្លែ​ចេកណាំវ៉ា ផ្កា​ខាត់ណា ផ្លែ​ប៊័រ និង​គ្រាប់​ធុញ​ជាតិ​ជាដើម​។​

– តម​ការហូប​ប្រៃ​

– បន្ថយ​ការហូប​ជាតិ​ខ្លាញ់ និង​ប្រេង​

– ឈប់​ពិសា​បារី និង​គ្រឿង​ស្រវឹង​

– បន្ថយ​បញ្ហា​ពិបាកចិត្ត គិត​ច្រើន​

– ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់​ឲ្យបាន​៣០​នាទី​រៀងរាល់ថ្ងៃ​។

How High Blood Pressure Can Lead to a Heart Attack | American Heart  Association

​ច​) ការព្យាបាល​ជំងឺលើសឈាម​៖

​មកដល់​សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ ការព្យាបាល​ដោយ​ថ្នាំ អាចធ្វើឲ្យ​សំពាធ​ឈាម ធ្លាក់​មក​ស្ថិតនៅក្នុង​កម្រិត​ធម្មតា​វិញ ជៀស​ផុតពី ផលវិបាក និង​ហានិភ័យ​ផ្សេងៗ​ដែល បណ្តាលមកពី​ជំងឺលើសឈាម​។ អ្នកជំងឺ ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ តាម​វេជ្ជបញ្ជា ហើយ​មិនត្រូវ​ឈប់​ពាក់កណ្តាល​ទី​ទេ ព្រោះ​ការកើនឡើង​នៃ សម្ពាធ​ឈាម អាច​នឹង​រើ​ឡើងវិញ​។ អ្នកជំងឺ​ត្រូវ ក៏ត្រូវ​អនុវត្តតាម វិធានការ​ដើម្បី បង្ការ​ជំងឺលើសឈាម​ផងដែរ​។ ក្នុងករណី​ដែល​សំពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ឬ​មាន រោគសញ្ញា​មិនធម្មតា ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ អាយុជីវិត​។

What causes high diastolic pressure? Symptoms and treatment

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀងរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការការពារ និង​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២០ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ២៣ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម