ព័ត៌មានជាតិ
ជំរុញក្រុមការងារបន្តអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់កសាងសកម្មភាពចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់ជនក្រីក្រ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រុមការងារពាក់ព័ន្ធនឹងកម្មវិធីសាច់ប្រាក់នៅតាមមូលដ្ឋាន ត្រូវបន្តការអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់កសាងសកម្មភាពចិញ្ចឹមជីវិតប្រកបដោយចីរភាពរបស់ ជនក្រីក្រ នៃគម្រោងគាំពារសង្គមនៅក្នុងស្រុករវៀង ខេត្តព្រះវិហា និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អោយកាន់តែមានប្រសិទ្ធិភាព។
លោកប្រធាននាយកដ្ឋានថ្លែងបែបនេះនារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដែលនាយកដ្ឋានសុខុមាលភាពសង្គម ក្រសួង ស.អ.យ. ដឹកនាំប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ Zoom ជាមួយក្រុមការងារបច្ចេកទេសរបស់កម្មវិធី Graduation Program ដើម្បីពិនិត្យលើឯកសារប្រតិបត្តិការគោលការអនុវត្តកម្មវិធី Graduation Program ។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបន្ថែមថា កម្មវិធី Graduation Program ជាកម្មវិធីសាកល្បងមួយ ដែលរៀបចំឡើងតាមរយ:កិច្ចសហការរបស់កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (ហៅកាត់ថា“ យូអិនឌីភី”) និងរាជរដ្ឋាភិបាលតាមរយ:ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់កសាងសកម្មភាពចិញ្ចឹមជីវិតប្រកបដោយចីរភាពរបស់ជនក្រីក្រ នៃគម្រោងគាំពារសង្គមនៅក្នុងស្រុករវៀងខេត្តព្រះវិហានិងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ