សុខភាព
នេះរោគសញ្ញា វីរុសបំប្លែងខ្លួនក្លាយពូជឆ្លងលឿនជាង Delta ១០ដង
ថ្វីបើមិនទាន់ត្រូវបានចាត់ទុកជាក្តីព្រួយបារម្ភនៅសហរដ្ឋអាមេរិកនៅឡើយក៏ដោយ ប៉ុន្តែវីរុសកូវីដ-១៩បំប្លែងខ្លួនក្លាយពូជពី Delta ថ្មី បានដាស់តឿនថា ពិភពលោកត្រូវការ “ប្រព័ន្ធដ៏រឹងមាំ” ដើម្បីកំណត់ការគំរាមកំហែងដែលកំពុងកើតឡើងនិងជិតមកដល់។
ស្របពេលជាមួយគ្នានោះដែរ យោងតាមរបាយការណ៍ថ្ងៃទី១៥ខែតុលា ពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនប្រភេទ Delta Plus (AY.4.2) នៅតែជា “ពូជពង្ស” របស់ Delta ដែលកំពុងវាយប្រហារចក្រភពអង់គ្លេស។
បច្ចុប្បន្នវាគ្របដណ្តប់ប្រហែល ៨០% នៃករណីឆ្លង នៅចក្រភពអង់គ្លេស ហើយវាមានសមត្ថភាពឆ្លងលឿនជាង Delta ដល់ទៅ១០ដងឯណោះ។
ថ្វីបើវីរុសបំប្លែងខ្លួនក្លាយពូជប្រភេទនេះមិនទាន់ចូលប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែវាកំពុងស្ថិតក្នុងការព្រួយបារម្ភពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តនៅទូទាំងពិភពលោក។
មិនខុសពី Delta ប៉ុន្មានឡើយ រោគសញ្ញារបស់វីរុសបំប្លែងខ្លួន Delta Plus ជាទូទៅមានដូចជាក្អកស្ងួត អស់កម្លាំង ឬគ្រុនក្តៅ ចំណែកករណីធ្ងន់ធ្ងរ អាចមានចេញរោគសញ្ញាដូចជា ដកដង្ហើមខ្លី ឬឈឺពោះជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ MPNRC
ចុចអាន៖ វីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីឆ្លងលឿនមែន តែអ្នកវិទ្យាសាស្ត្រថា កុំបារម្ភ បើធ្វើរឿងនេះ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់