Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង អភិបាលរាជធានី ចុះពិនិត្យ និងបញ្ជាកម្លាំងភ្លាមៗដើម្បីទប់ស្កាត់

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា​នេះ​បាន​ដឹកនាំ​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ ពិសេស​សហការ​ជាមួយនឹង​ទាហាន ធ្វើ​អន្តរាគមន៍ ទប់ស្កាត់កុំឱ្យទឹកជន់លិច លំនៅឋានប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ខណៈដែរ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់បងប្អូនប្រជាពលរដ្ឋរស់តាមបណ្ដោយដងស្ទឹងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នា​ជួយ​គ្នា ទប់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​បាន​រឹងមាំ​ជៀសវាង​ការគំរាមកំហែង​ដោយ​ទឹក ដែល​នឹង​អាច​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​នេះ​។​ បន្ថែម​នេះ ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់ ដូចជា​អាជ្ញាធរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះមហន្តរាយ​នេះ មានន័យថា បើ​មាន​ហានិភ័យ​អ្វី​កើតឡើង គឺ​យើង​អាច​បញ្ចៀស​នូវ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​នេះ​បាន សំខាន់​គឺ​រក្សា​អាយុជីវិត​ប្រជាពលរដ្ឋ​ឲ្យ​បាន​គង់​វង់​។​

ការ​ហក់​ឡើង​ខ្លាំង ទឹកជំនន់​ព្រែក​ត្នោតនេះ ​គឺ​ដោយសារតែ មានការ​បើកទ្វា​រទឹក នៅ​ខេត្តកំពង់ស្ពឺ ដែល​ធ្វើ​ឲ្យ​ទឹក​ហក់​ឡើង​ខ្លាំង​និង​បានធ្វើឲ្យ​មានការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌដង្កោ​នេះ​តែម្តង​។ គួរ​បញ្ជាក់ថា កម្លាំង​ដែល​ចុះជួយ​អន្តរាគមន៍​ទប់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​នេះ ក្រៅពី​អាជ្ញាធរ​ខណ្ឌដង្កោ សង្កាត់​និង​មន្ទីរ​ពាក់ព័ន្ធ​ហើយ កម្លាំង​ទា​ហា​ចំនួន​៣០០​នាក់​ក៏បាន​ចុះមក​ជួយ​អន្តរាគមន៍​ផងដែរ។

បើតាម​សេចក្តី​គោរព​រាយការណ៍ ថា​៖ គិត​ត្រឹម​ម៉ោង ៦​ព្រឹក ថ្ងៃទី​២៥​ខែ តុលា ឆ្នាំ​២០២១ នៅ​ស្ថានីយ​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់ ៧,៦០​ម៉ែត្រ​(​កើនឡើង ០,៩៦​ម៉ែត្រ​ធៀប​ព្រឹក​ម្សិលមិញ​)។

ទំនប់​រលាំង​ជ្រៃ កម្ពស់​ទឹក​ខាងមុខ​ទ្វារ​ស្មើ​និង​៧,៨៦​ម៉ែត្រ (+០,៨៦​ម៉ែត្រ​ខ្ពស់ជាង កម្រិត​កម្ពស់​ទ្វារ​បិទ​/ បើកទ្វារ​ដោះ​ទឹក​កម្ពស់ ៣,០០​ម៉ែត្រ​×២​សន្លឹក ៣,៥០​ម៉ែត្រ​×២​សន្លឹក និង​៤,០០​ម៉ែត្រ​×១​សន្លឹក​) ។​

ទំនប់​៧​មករា កម្ពស់​ទឹក​ខាងមុខ​ទ្វារ​៦,០៩​ម៉ែត្រ (+១,២៩​ម៉ែត្រ​ហូរ​លើ កម្រិត​កម្ពស់​ទំនប់​ប​ង្ហៀ​រ​)ស្ថានភាព​ទឹក​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ​ស្មើ​៨,៩០​ម៉ែត្រ (​កើនឡើង +០,៧០​ម៉ែត្រ ធៀប​ព្រឹក​ម្សិលមិញ​) ធៀប​កម្ពស់​ទឹកមុខ​ទ្វារ​និង ក្រោយ​ទ្វារ ខុសគ្នា ០,១៩​ម៉ែត្រ (​បើកទ្វារ​ដោះ​ទឹក​កម្ពស់៤,០០​ម៉ែត្រ​×៤​សន្លឹក​)៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣៨ នាទីutes មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម