KPT+
កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី
តារាស្រីប៉ុន្មានដួងនេះ មិនត្រឹមតែជារាជនីសម្រស់ក្នុងវិស័យសិល្បៈ ថៃ ប៉ុណ្ណោះទេ ថែមទាំងជាសេដ្ឋីនីកាន់កាប់ទ្រព្យសម្បត្តិរាប់លានដុល្លារ ដែលសុទ្ធសឹងតែជាប្រាក់រកបានដោយដៃខ្លួនឯង។
Yaya Urasayya
Yaya Ursayya Sperbund ឈ្មោះកាត់ “Yaya” ជាប់ជាតារាស្រីមានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃ។ Yaya ជាកូនកាត់ថៃ-ន័រវេស ដោយសារការសម្ដែងដ៏ជំនាញរបស់នាង នាងបានក្លាយជាតួឯករាប់សិបរឿងមកហើយ។ នាងជាតារាថៃដំបូងគេដែលមានវត្តមាននៅក្នុងទស្សនាវដ្តី Vogue របស់សហរដ្ឋអាមេរិក និងត្រូវបានគេប្រសិទ្ធនាមថា “Queen of Presenters” ក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មផលិតផលរហូតជាង ៣០ ប្រេនឯណោះ។ គិតត្រឹមឆ្នាំ ២០២១ Yaya Ursayya មានព្រទ្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក នៅអាយុ ២៧ ឆ្នាំ។
Bella Ranee
Bella Ranee ឬ Ranee Campbell គឺជាតារាសម្ដែងកូនកាត់ថៃ-អង់គ្លេសមួយរូបដែលបានប្រឡូកជាតារាម៉ូឌែលដំបូងកាលពីឆ្នាំ ២០១១។ បន្ទាប់ពីចុះកិច្ចសន្យាជាមួយប៉ុស្តិ៍លេខ 3 ថៃ Bella បានក្លាយជាតួឯកក្នុងរឿង “Porn Prom Onlaweng” ។ រឿងភាគទូរទស្សន៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតទី ៥ ក្នុងចំណោមរឿងភាគផ្សេងទៀត កាលពីឆ្នាំ ២០១៣។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង បានធ្វើឱ្យនាងក្លាយជាតារាស្រីដែលមានផលិតករហៅថតច្រើនជាងគេនៅក្នុងប្រទេស កំលុងពេលនោះ។
Bella បានឈ្នះពានរង្វាន់ជាច្រើនដូចជា តារាស្រីលេចធ្លោ, តារាសម្តែងស្រីឆ្នើម និងពាន់រង្វាន់ផ្សេងៗទៀត។ ឆ្នាំនេះដែរ Bella Ranee ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក។
Mookda Narinrak
Mookda Narinrak ជាប់ឈ្មោះជាកំពូលស្រីស្អាត និងសិចស៊ី ក៏ជា idol នៃមនុស្សជាច្រើន នៅក្នុងប្រទេសថៃ។ Mookda ជាអតីតក្រុម Miss Thailand ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ ២០១៦។ នាងក៏ជាអតីតអ្នករាំម្នាក់ដែលបានឈ្នះការប្រកួតរាំដ៏ល្បីល្បាញ “To Be Number One Idol” ក្នុងឆ្នាំ ២០១២ ។
ក្នុងអាជីពជាតួសម្ដែងភាពយន្ត នាងចាប់ផ្តើមប្រឡូកអំឡុងឆ្នាំ ២០១៦ បន្ទាប់ពីបានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ 7។ នៅឆ្នាំ ២០២០ Mookda បានបន្តកុងត្រាជាមួយក្រុមហ៊ុន CH7 រយៈពេល ៥ឆ្នាំទៀត។ បច្ចុប្បន្ន Mookda Narinrak កាន់កាប់ប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក។
Araya A.Hargate
Araya Alberta Hargate ជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាពវ័យក្មេង របស់ប្រទេសថៃ។ មានរហស្សនាមថា Chompoo ជាកូនកាត់ថៃ ឡាវ និងអង់គ្លេស។ តារាកូនពីររូបនេះ លេចមុខក្នុងសិល្បៈដំបូង កាលពីឆ្នាំ ១៩៩៨ បន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញា “Miss Motor Show Contest” ។ ក្រោយៗមកទៀត Chompoo កាន់តែលេចធ្លោក្នុងតំណែងជាតួឯកនៅប៉ុស្តិ៍លេខ7 ថៃ ហើយនាងក៏មានឈ្មោះល្បីល្បាញទ្វេដងនៅក្នុងប្រទេស។
សព្វថ្ងៃ Araya A.Hargate រៀបការរួចហើយ ដោយមានកូនប្រុសភ្លោះពីរនាក់ ហើយនាងក៏ជាម្ចាស់ទ្រព្យផ្ទាល់ខ្លួនប្រមាណ ៥ លានដុល្លារអាមេរិកផងដែរ។
Woranuch Bhirombhakdi
WoranuchBhirombhakdi មានឈ្មោះក្រៅថា “Nune” ជាតារាសម្ដែងថៃដ៏មានប្រជាប្រិយភាពមួយរូបដែលបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំ និងរឿងភាគថៃជាច្រើន។ តារាស្រីរូបនេះបានចាប់ផ្តើមអាជីពសម្ដែងតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ គិតមកទល់ពេលនេះ នាងបង្ហាញខ្លួនក្នុងរឿងភាគប្រហែល ៤០ រឿង និងរឿងខ្នាតធំចំនួន ២ រឿង។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ Nune ក៏បានឈ្នះការតែងតាំងជាច្រើន ថែមទាំងទទួលបានពានរង្វាន់ផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ ២០០៤ នាងបានឈ្នះពានរង្វាន់ “តារាសម្តែងស្រីនាំមុខគេ” សម្រាប់កម្មវិធី “Mae Ai SaeEun” ។ ឆ្នាំនេះ Woranuch Bhirombhakdi មានទ្រព្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក។
Natapohn Tameruks
NatapohnTameeruks ត្រូវបានគេស្គាល់ផងដែរថាជា ‘Taew’ ដែលនាងជាកូនកាត់ថៃ-ចិន។ នាងទទួលភាពល្បីល្បាញ បន្ទាប់ពីលេចមុខក្នុងការផ្សាយពាណិជ្ជកម្មឱ្យផលិតផលទឹកដោះគោចិន។ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងការសម្ដែងគួរឱ្យទាក់ទាញ ធ្វើឱ្យនាងទទួលបានការពេញចិត្តពីសំណាក់មហាជនត្រឹមពេលដ៏ខ្លី។ បន្ទាប់បីនោះ នាងបានចុះកុងត្រាថតជាមួយប៉ុស្តិ៍លេខ 3 ថៃ សម្រាប់កម្មវិធីទូរទស្សន៍ និងភាពយន្តជាច្រើនរឿង។
Taew ធ្លាប់ឈ្នះពានរង្វាន់ “Female Rising Star” ក្នុងឆ្នាំ ២០០៨ ហើយបន្តទទួលបានពានរង្វាន់ និងការតែងតាំងជាច្រើនទៀតតាមរយៈអាជីពរបស់នាង។ ក្នុងឆ្នាំ ២០២០ នាង និងតារាប្រុស James Jirayu បានឈ្នះពានរង្វាន់ “Thai Crazy Awards Best Couple Award” ។ ហើយមកទល់នឹងឆ្នាំ ២០២១ Natapohn Tameruks មានប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក ដែលទ្រព្យរកបានដោយខ្លួនឯង។
Patcharapa Chaichua
ថ្វីត្បិតតែមានវ័យខ្ទង់ ៤០ ឆ្នាំក៏ដោយ ក៏ Patcharapa Chaichua នៅតែគ្រងតំណែងជាតារាស្រីដ៏ប្រជាប្រិយបំផុតរបស់ប្រទេសថៃ។ កើតនៅទីក្រុងបាងកក Patcharapa បានចូលប្រឡូកក្នុងវិស័យម៉ូឌែល និងកម្សាន្តតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ នាងទទួលបានភាពល្បីល្បាញភ្លាមៗ បន្ទាប់ពីឈ្នះការប្រកួតមួយដែលមានឈ្មោះថា HACKS។ ក្នុងឆ្នាំ ២០០៣ Patcharapa បានដើរតួជាតួឯកក្នុងរឿង “So Sanae Ha” ដែលនាងបានឈ្នះពានរង្វាន់ TOP ឆ្នាំ ២០០៣ សម្រាប់តំណែងតារាសម្តែងនាំមុខគេ។
មានរហស្សនាមថា Aum, Patcharapa ក៏ត្រូវបានជាប់ឆ្នោតជានារីសិចស៊ីបំផុតរបស់ FHM ៣ឆ្នាំជាប់គ្នា (២០០៤-២០០៧)។ ក្រៅពីការសម្ដែង នាងជាសហគ្រិនក្នុងពិភពជំនួញផងដែរ។ បច្ចុប្បន្ននាងមានភោជនីយដ្ឋានមួយនៅក្នុងប្រទេស និងបានបង្កើតម៉ាកទឹកអប់ផ្ទាល់ខ្លួនដំបូងរបស់ប្រទេសថៃ យីហោ Celeb ដែលផលិតនៅប្រទេសបារាំង។ មកដល់ក្នុងឆ្នាំ ២០២១ នេះ Aum ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១២ លានដុល្លារអាមេរិក។
Mai Davika
Mai Devika Hoorne ត្រូវមហាជនស្គាល់ថា “Mai” គឺជាតារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព ដែលបានក្លាយជាតួឯកក្នុងរឿងភាគទូរទស្សន៍ដំបូងកាលពីឆ្នាំ ២០១០។ បន្ទាប់ពីទទួលបានភាពជោគជ័យនៅលើទូរទស្សន៍ Mai ចូលប្រឡូកក្នុងខ្សែភាពយន្តខ្នាតធំល្បីៗដូចជារឿង “Pee Mak” “Heart attack” និង “Suddenly Twenty” ។
ត្រឹមវ័យ ២៧ ឆ្នាំ តារាស្រីកូនកាត់ថៃ-បែលហ្សិករូបនេះ អាចរកប្រាក់បាន ៥ លានដុល្លារអាមេរិកទៅហើយ។ នាងក៏ជាម៉ូឌែលល្បីឈ្មោះដែលតំណាងម៉ាកយីហោអន្តរជាតិប្រណីតៗជាច្រើនដូចជា L’Oreal, Michael Kors, Dolce និង Gabbana ជាដើម។ គិតមកដល់ឆ្នាំ ២០២១ នេះ Mai Devika Hoorne មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ២០ ដុល្លារអាមេរិក។
Baifern Pimchanok
PimchanokLuevisadpaibu ត្រូវបានគេស្គាល់ថា Baifern ជាតារាស្រីថៃដ៏ល្បីមួយរូប ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ ដែលកាលណោះ នាងបានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ 7 (២០១០-២០១៦) ។
ចាប់ពីឆ្នាំ ២០១៧ មក Baifern បានផ្ដាច់ខ្លួនក្លាយជាតារាស្រីឯករាជ្យ (Freelancing) នាងបានឈ្នះពានរង្វាន់ Nataraja ពីរដង ក្នុងឆ្នាំ ២០១៧ និង ២០២០ សម្រាប់តួសម្ដែងឆ្នើមនៅក្នុងរឿង “Lhong Fai” និងរឿង “Fallen Leaves” ។ មកទល់ពេលនេះ Baifern Pimchanok មានប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក នៅក្នុងដៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ
ចុចអាន៖ ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ