Connect with us

ព័ត៌មានជាតិ

សមិទ្ធផល​ដ៏​សំខាន់​ចំនួន​៣ ត្រូវបាន​សម្រេច​នៅក្នុង​បេសកកម្ម​ការទូត​របស់​លោក មៃ ឃើ​ល៍ តាន់ កេង ស្យុ​ង

បានផុស

នៅ

នេះ​ជាការ​បញ្ជាក់​របស់​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ខណៈ​លោក​ទទួល​ជួប​លោក មៃ ឃើ​ល៍ តាន់ កេង ស្យុ​ង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ​ចំពោះ​ឯកអគ្គរដ្ឋទូត ដែល​បានបញ្ចប់​បេសកកម្ម​ការទូត​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា ហើយនឹង​ទទួល​មេដាយ​សហ​មេត្រី​ថ្នាក់​មហាសេនា ពី​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការរួមចំណែក​របស់លោក​ក្នុងការ​ពង្រឹង លើក​កំពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា នៅក្នុង​អាណត្តិ​របស់លោក មៃ ឃើ​ល៍ កេង ស្យុ​ង ប្រទេស​ទាំងពីរ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ដូចជា ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ជា​បន្តបន្ទាប់ ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ទំហំ​វិនិយោគ​របស់​សិង្ហ​បុរី​នៅ​កម្ពុជា ព្រមទាំង​បានរៀបចំ​ឲ្យ​មាន​ព្រឹត្តិការ​ណ៏ Street Art Fest++ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​សិង្ហ​បុរី​។

​ជាការ​ឆ្លើយតប លោក​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ ជាតិ ក៏ដូចជា​ក្រសួង ស្ថាប័ន
​ពាក់ព័ន្ធ ក្នុងការ​រួមចំណែក​ធ្វើឱ្យ​បេសកកម្ម​របស់​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​។ នៅក្នុង
​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត បានលើកឡើង​អំពី​សមិទ្ធផល​ចំនួន​០៣ ដែល​លោក​សម្រេចបាន​ក្នុង​អាណត្តិ​របស់​ឯកឧត្តម រួមមាន ១, គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (Asia Infrastructure-AI) ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​បណ្តា​ប្រទេស​ទន្លេមេគង្គ ដូចជា គម្រោង​ប្រែក្លាយ​កាកសំណល់​ទៅជា​ថាមពល គម្រោង​គ្រប់គ្រង​កាកសំណល់ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ភ្នំពេញ (Phnom Penh Logistic Complex)​។

២, ការ​ចូលរួមចំណែករ​បស់​សហគមន៍​សិង្ហ​បុរី​នៅ​កម្ពុជា​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​នានា​របស់​ប្រជាជន​កម្ពុជា រួមមាន​ការផ្តល់​មូលនិធិ​ជូន​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​កាលពី​ខែតុលា​ថ្មីៗ​នេះ និង​ការចូលរួម​ជា​វិភាគទាន​ជា​ថវិកា​ដែល​ប្រមូលបាន​តាមរយៈ​ព្រឹត្តិការណ៍ Street Art Fest++ ជូន​ដល់​មូលនិធិ​កុមារ​កម្ពុជា និង​សិល្បៈ​កម្ពុជា​អមតៈ​។

៣, ការពង្រឹង​ទំនាក់ទំនង និង​ចំណងមិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ស្ថានទូត និង សហគមន៍​សិង្ហ​បុរី​នៅ​កម្ពុជា ដែល​បាន​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នាពេល​កន្លងមក​។ ឧបនាយករដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​ប្រទេស​សិង្ហ​បុរី ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ជាពិសេស​ក្រោម​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​សិង្ហ​បុរី ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​មន្ដ្រី​កម្ពុជា ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី ព្រមទាំង​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ឱ្យបាន​បន្ត​ការសិក្សា​ជា​បន្តបន្ទាប់​នៅ​ប្រទេស​សិង្ហ​បុរី​។

​ចំពោះ​ទំនាក់ទំនង​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ រវាង​ក្រសួងការបរទេស​ទាំង​ពីរ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​នយោបាយ​សាធារណៈ​លី ក្វាន់​យូ ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បន្ថែមថា កម្ពុជា និង​សិង្ហ​បុរី នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​បន្ថែមទៀត​ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ តំបន់ និង​ពិភពលោក​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២៥ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ ម៉ោង មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម