ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតមួយរូបព្រមាន មិនឲ្យបង្រៀនពេទ្យចិន ខ្លាចយកតម្រាប់តាមរឿងភាគកូរ៉េ (មានវីដេអូ)
វេជ្ជបណ្ឌិតផ្នែកប្តូរសរីរាង្គមួយរូបដែលល្បីល្បាញជាសកល បានចេញការព្រមានជាបន្ទាន់ដល់មន្ទីរពេទ្យ និងសាកលវិទ្យាល័យនានាជុំវិញពិភពលោកឲ្យ ហាមប្រាមគ្រូពេទ្យវះកាត់ជនជាតិចិន ដោយខ្លាចថា ពួកគេអាចធ្វើរឿងពិតៗដូចក្នុងខ្សែភាពយន្ត “Squid Game”។
សាស្ត្រាចារ្យ Russell Strong AC បានប្រាប់កាសែត Daily Mail Australia ថា សិក្ខាកាមផ្នែកវេជ្ជសាស្រ្ដជនជាតិចិនជាច្រើននាក់ បាននាំយកអ្វីដែលពួកគេរៀននៅលោកខាងលិចទៅប្រើក្នុងប្រទេសពួកគេ ដើម្បីប្រមូលសរីរាង្គមនុស្សដ៏គួរឲ្យភ័យខ្លាចដូចទៅនឹងខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីល្បាញរបស់ Netflix។
ក្រុមសិទ្ធិមនុស្សអះអាងថា ចិន បានវះយកបេះដូង ក្រលៀន ថ្លើម និងកែវភ្នែក ពីអ្នកប្រឆាំង និងអ្នកទោសប្រមាណ ១០០,០០០នាក់ដោយសម្ងាត់ជារៀងរាល់ឆ្នាំ ប៉ុន្តែសហគមន៍អន្តរជាតិនៅតែគ្មានអំណាចដើម្បីបញ្ឈប់ការសម្លាប់វះយកគ្រឿងក្នុងនេះ។
បុរសអាយុ៨៤ឆ្នាំរូបនេះ បានដឹងពីការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យរន្ធត់របស់ទីក្រុងប៉េកាំង កាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីបានបង្កើតកម្មវិធីប្តូរសរីរាង្គនៅមន្ទីរពេទ្យ Princess Alexandra ក្នុងទីក្រុង Brisbane។
សាស្ត្រាចារ្យ Strong បានធ្វើការវះកាត់ប្តូរថ្លើមដោយជោគជ័យដំបូងគេនៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៨៥ ហើយបានទទួលសំណើសុំរៀនភ្លូកទឹកភ្លូកដីពីសិក្ខាកាមជាជនជាតិចិនដីគោក។
ប៉ុន្តែដោយសារពាក្យចចាមអារ៉ាមនាពេលនោះថា គណបក្សកុម្មុយនិស្ត កំពុងប្រើអ្នកទោសដែលត្រូវប្រហារជីវិត និងអ្នកប្រឆាំងនយោបាយធ្វើជា “ធនាគារសរីរាង្គ”, គាត់ក៏បានសម្រេចចិត្តចាត់វិធានការ។
សាស្ត្រាចារ្យ Strong និយាយថា “ខ្ញុំបានបដិសេធ បណ្តុះបណ្តាលពួកគេ លុះត្រាតែខ្ញុំមានឯកសារចុះហត្ថលេខា មកពីស្ថាប័នរបស់ពួកគេថា ពួកគេនឹងមិនត្រឡប់ទៅវិញ ហើយប្រើប្រាស់អ្នកទោសប្រហារជីវិតជាអ្នកបរិច្ចាគសរីរាង្គទេ”។
ប្រទេសចិន បានចាប់ផ្តើមការសម្លាប់វះយកសរីរាង្គមនុស្សជាលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយបញ្ហានេះ ទទួលបានការថ្កោលទោសពីអន្តរជាតិក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។
ឧស្សាហកម្មដ៏គួរឲ្យភ័យខ្លាចនេះ ទទួលបានទឹកប្រាក់ប្រហែល១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថា មានមនុស្សពី ៦០,០០០ទៅ ១០០,០០០នាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បញ្ចាំងមួយខែប៉ុណ្ណោះ “Squid Game” រកចំណូលបានក្បែរពាន់លានដុល្លារ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់