Connect with us

ព័ត៌មានជាតិ

ផ្ទេរតំណែងប្រធានពន្ធនាគារខេត្តកណ្ដាល ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួង​មហាផ្ទៃ

បានផុស

នៅ

លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​១ ចា​ត ស៊ី​នាង អត្តលេខ​០០៥៣ ត្រូវបាន​ដកចេញ​ពី​ប្រធាន​ ពន្ធនាគារ ​ខេត្តកណ្ដាល ឲ្យ​ទៅកាន់​មុខតំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​វិញ​ បន្ទាប់ពី​មានរឿង​អសកម្ម​ជាច្រើន​នៅក្នុង​ពន្ធនាគារ ។

នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការតែងតាំង​មន្ត្រីរាជការ លេខ​៤៧២ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ដែល​ទើប​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីសម្រេច មាត្រា​១ តែងតាំង​លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​១ ចា​ត ស៊ីនាង អត្តលេខ​០០៥៣ ឲ្យ​ទៅកាន់​មុខតំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​។

ជាមួយគ្នា​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បានចេញ​សេចក្ដីប្រកាស​ស្ដីពី​ការតែងតាំង​មន្ត្រី​ពន្ធនាគារ លេខ​២៦២៤ ប្រក ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ សម្រេច​តែងតាំង​លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​៣ ឯម និមល អត្តលេខ​០១៦៣ ឲ្យ​ទៅកាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ជំនួស​លោក​ឧត្ដម​អគ្គានុរក្ស ចា​ត ស៊ី​នាង វិញ​។

សូម​រំលឹកថា លោក ឯម និមល ជា​អនុ​ពន្ធនាគារ​ខេត្តកណ្តាល យូ​ឆ្នាំ​មកហើយ ៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម