ព័ត៌មានជាតិ
កិច្ចប្រជុំកំពូលក្នុងវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ី
PropertyGuru ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងប្រកាសពីការដាក់ចេញនូវវេទិកាបច្ចេកវិទ្យា និងគំនិតឈានមុខគេតាមប្រព័ន្ធអនឡាញជំនាន់ទីពីររបស់ខ្លួន គឺកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ី។
ដោយប្រមូលផ្តុំនូវគំនិតល្អបំផុត អ្នកដឹកនាំធុរកិច្ច និងអ្នកធ្វើការសម្រេចកម្រិតកំពូលៗនៅក្នុងវិស័យអចលនទ្រព្យ និង បច្ចេកវិទ្យា កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ីនេះ ពោលគឺវេទិកាតាមប្រព័ន្ធអនឡាញគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃពុធទី៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះនៅលើគេហទំព័រ asiarealestatesummit.com ដោយមានមុខងារអន្តរកម្ម ដូចជាការជជែកផ្ទាល់ (live chat) ស្តង់អនឡាញ (virtual booths) និងការចាក់បញ្ជី playlist តាមតម្រូវការបន្ទាប់ពីថ្ងៃបើកដំណើរការរហូតដល់ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនេះនឹងបង្ហាញជាពិសេសនូវចំណាប់អារម្មណ៍ជាសកល កិច្ចសន្ទនាពីអ្នកជំនាញជាច្រើន កិច្ចសំណេះសំណាលក្រៅផ្លូវការ និងកិច្ចពិភាក្សាជាក្រុមផងដែរ។
កិច្ចសន្ទនានៅឆ្នាំនេះនឹងផ្តោតជាចម្បងលើប្រធានបទ “បដិវត្តន៍ទិន្នន័យ” នៅក្នុងវិស័យអចលនទ្រព្យដោយមានការពិភាក្សាអំពីនិរន្តរភាព ការចូលប្រើប្រាស់ទិន្នន័យ ហិរញ្ញប្បទានបៃតង បច្ចេកវិទ្យាវៃឆ្លាត និងទីក្រុងវៃឆ្លាត និងនវានុវត្តន៍ពីចក្ខុវិស័យ និងការចាប់ផ្តើមអាជីវកម្ម start-up។
ក្រោមអធិបតីភាពលោក Stephen Oehme នាយកគ្រប់គ្រងក្រុមហ៊ុន Quantum Thailand Ltd និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Burj Khalifa Dubai កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី៖ វេទិកាតាមប្រព័ន្ធអនឡាញនៅឆ្នាំ២០២១ ជាវេទិកាដ៏ធំមួយដែលនឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់វាគ្មិនដ៏ល្បីៗលំដាប់អន្តរជាតិដែលមានជំនាញយ៉ាងច្បាស់លាស់លើថាមពលនៃវិទ្យាសាស្ត្រទិន្នន័យ និង កម្មវិធីដែលមានភាពបត់បែនជាច្រើន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត William Thomas ដែលជានាយកនៃបណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (The Economist Intelligence Corporate Network) នឹងបើកកិច្ចពិភាក្សាជាមួយនឹងចំណាប់អារម្មណ៍របស់សេដ្ឋវិទូ ស្តីពីការស្តារ និងស្ថាបនាសេដ្ឋកិច្ចអាស៊ីឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត។ លោកស្រី Susan Bennett ដែលជាអ្នកនាំពាក្យជើងចាស់ប្រកបដោយទេពកោសល្យ និងមានភាពលេចធ្លោក្នុងនាមជាអ្នកនាំពាក្យដំបូងរបស់ Siri នឹងថ្លែងសុន្ទរកថាអន្តរជាតិស្តីអំពី “ការក្លាយខ្លួនជាអ្នកនាំពាក្យរបស់ A.I” ។ លោក Curtis S. Chin ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំធនាគារអភិឌ្ឍន៍អាស៊ី បច្ចុប្បន្នជាសហការីជាន់ខ្ពស់ប្រចាំនៅតំបន់អាស៊ីនៃវិទ្យាស្ថាន Milken និងជាពិធីករប្រចាំ កម្មវិធី “Asia Minute” នៅលើបណ្តាញ YouTube នឹងបង្ហាញចំណាប់អារម្មណ៍ស្តីពីគោលនយោបាយ បន្ទាប់មកចូលរួមក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការដើម្បីពិភាក្សាពីភាពធន់នៃទីក្រុងនៅអាស៊ី។ ហើយលោក Ommid Saberi ដែលជាអ្នកជំនាញលើវិស័យឧស្សាហកម្មជាន់ខ្ពស់ផ្នែកអាគារបៃតងនៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) នឹងធ្វើបទបង្ហាញពីចំណាប់អារម្មណ៍របស់ធនាគារពិភពលោកដើម្បីពិភាក្សាអំពីសន្ទស្សន៍ភាពធន់នៃអាគារដែលទើបនឹងដាក់ឱ្យដំណើរការនៅពេលថ្មីៗនេះ។
ករណីសិក្សាមួយចំនួនក៏នឹងមានលើកបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញផងដែរ រួមទាំងករណីសិក្សាមួយធ្វើឡើងដោយលោក Kohei Kurihara សហស្ថាបនិកនៃ Privacy by Design Lab មានមូលដ្ឋាននៅប្រទេសជប៉ុន ដែលគាត់នឹងធ្វើការបំភ្លឺអំពីបញ្ហាឯកជនភាព និងក្រមសីលធម៌។ លោក Patrick Keane ដែលជាអ្នករចនាប្លង់ដ៏ល្បីឈ្មោះ និងជាស្ថាបនិកបណ្តុំគម្រោង Enter នឹងធ្វើជាវាគ្មិនក្រោមប្រធានបទ “យុគសម័យ 3D” ដើម្បីបង្ហាញពីសម្ភារបោះពុម្ព និងគ្រឿងបង្គុំក្នុងទម្រង់ 3D និងរបៀបដែលការអនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកស្ថាបត្យកម្មនៅក្នុងការរចនាប្រកបដោយនិរន្តរភាពដោយមានជំនួយបច្ចេកវិទ្យា និងផ្អែកតាមទិន្នន័យ។ ហើយលោកស្រី Yasmin Rasyid ដែលជានាយកផ្នែកនិរន្តរភាពប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease នឹងធ្វើបទបង្ហាញពីគម្រោង The Exchange TRX របស់ទីក្រុងគូឡាឡាំពួរ ហើយក៏នឹងបង្ហាញពីភាពស័ក្តិសមរបស់គម្រោងនោះនៅក្នុងក្របខណ្ឌនិរន្តរភាពក្នុងតំបន់ហិរញ្ញវត្ថុថ្មីបំផុតរបស់ប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការមួយក្រោមប្រធានបទ “ស្ត្រីជាអ្នកដឹកនាំ និងជាអ្នកស្ថាបនា (Women who lead and build) លោកស្រី Jean Jacqueline de Castro មកពីប្រទេសហ្វីលីពីន ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ESCA Incorporated នឹងធ្វើកិច្ចសន្ទនាមួយជាមួយលោកស្រី Kotchakorn Voraakhom ដែលជានាយកប្រតិបត្តិ និងស្ថាបនិកបណ្តាញទីក្រុង Pourous City Network នៃប្រទេសថៃ និងជាប្រធានក្រុមការងារទទួលបន្ទុកផ្នែកការបំរែបំរួលនៃអាកាសធាតុ សហព័ន្ធស្ថាបត្យករទេសភាពអន្តរជាតិពិភពលោក (IFLA ពិភពលោក) អំពីឧបករណ៍កែលម្អនគរូបនីយកម្ម និងបរិស្ថានរបស់យើងដែលមានស្រាប់។ លោកស្រី Kotchakorn Voraakhom ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ TIME100 បន្ទាប់នៅឆ្នាំ២០១៩ នឹងក្លាយជាស្ត្រីដំបូងគេដែលទទួលពានរង្វាន់ចក្ខុវិស័យប្រចាំឆ្នាំរបស់ PropertyGuru ដែលជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាឆ្នាំនេះ។
ព្រឹត្តិការណ៍ដ៏លេចធ្លោរយៈពេលមួយថ្ងៃនៃកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ២០២១៖ វេទិកាតាមប្រព័ន្ធអនឡាញនឹងបែងចែកជាការផ្លាស់ប្តូរគំនិតយោបលគ្នាទៅវិញទៅមកលើទិដ្ឋភាពទិន្នន័យ ការចូលប្រើប្រាស់ទិន្នន័យ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ទិន្នន័យ ហើយក៏នឹងមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗដូចជា៖ លោក Ken Ip ស្ថាបនិកសមាគម Asia MarTech Society និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru (ចិនដីគោក) លោក Stuart Mendel នាយកគ្រប់គ្រង និងជាប្រធានប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease ពិធីការនី Tina Ryan ជាអ្នករៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ និងលោក Masaya Fujisawa នាយករងនៅ IHI ដែលនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាចតរថយន្តដ៏វៃឆ្លាត។
លើសពីនេះទៀត នឹងមានការធ្វើបទបង្ហាញផ្តាច់មុខពីថ្នាក់ដឹកនាំក្រុមហ៊ុន PropertyGuru Group រួមមានលោក Manav Kamboj ប្រធានមន្ត្រីផ្នែកបច្ចេកវិទ្យា និងជាប្រធានពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍ លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី & កិច្ចប្រជុំកំពូលអចលនទ្រព្យ លោកស្រី Mallika Gadepalli នាយកផ្នែកយុទ្ធសាស្ត្រដែលនឹងចូលរួមកិច្ចសំណេះសំណាលក្រៅផ្លូវការជាមួយលោក Curtis S. Chin នៅវិទ្យាស្ថាន Milken និង “GuruTalk” ដើម្បីលើកកម្ពស់តម្លាភាព និងភាពវៃឆ្លាតទីផ្សារនៅក្នុងឧស្សាហកម្មអចលនទ្រព្យអាស៊ីពីលោក Hari V. Krishnan ដែលជានាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group ។
សំបុត្រចាប់ផ្តើមដាក់លក់ហើយសំបុត្រចូលរួមកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីតាមវេទិកាអនឡាញចាប់ផ្តើមដាក់លក់ឥឡូវនេះហើយជាមួយនឹងការ ផ្តល់ជូនពិសេសសម្រាប់អ្នកចុះឈ្មោះមុនគេរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានការបញ្ចុះតម្លៃពិសេសសម្រាប់និស្សិតដែលបង្ហាញអត្តសញ្ញាណត្រឹមត្រូវរបស់ខ្លួន។
លេខកូដដែលចូលប្រើប្រាស់មានសុពលភាពចាប់ពីថ្ងៃបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ ដើម្បីទទួលបានសំបុត្រសូមចូលរួម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖AsiaRealEstateSummit.com ។
កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru Asia ឆ្នាំ២០២១៖ វេទិកាតាមប្រព័ន្ធអនឡាញមានការឧបត្ថម្ភគាំទ្រពីដៃគូនវានុវត្តន៍ថ្មីគឺ IHI ដៃគូទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ដៃគូ PR ផ្លូវការ Infinity Communications ដៃគូសប្បុរសធម៌ផ្លូវការ Right To Play International ដៃគូ ESG ផ្លូវការគឺមូលនិធិ Baan Dek សមាគមន៍ឧបត្ថម្ភគាំទ្រគឺសមាគមន៍ Asia MarTech Society និងសេវាប្រឹក្សា និងវិស្វកម្មអាគារបៃតង (Green Building Consulting and Engineering) និងបណ្តាដៃគូប្រព័ន្ធផ្សព្វផ្សាយដូចជា Oxford Business Group, Asia.Proptech, APAC CIO Outlook, Nikkei Asia និង PropertyGuru Property Report៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan