ព័ត៌មានជាតិ
តំណាងរាស្ត្រម្នាក់ថា មានក្រុមមួយកំពុងតែបំភ័ន្តប្រជាពលរដ្ឋឲ្យភ្លេចរដ្ឋធម្មនុញ្ញ ហើយធ្វើទៅតាមអ្វីដែលគេចង់បាន
នេះជាការលើកឡើងរបស់លោក សេរី កុសល សមាជិករដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។
លោក សេរី កុសល បានថ្លែងថា កាលធ្វើវិសោធនកម្មនៅពេលនេះ គឺត្រឹមត្រូវបំផុត ហើយក៏ស្របទៅតាមកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះផងដែរ។ លោកថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនមែនសំដៅគ្រប់បុគ្គលណាមួយ ឬក្រុមណាមួយនោះទេ គឺធ្វើឡើងសម្រាប់បម្រើប្រទេសជាតិ សម្រាប់អនាគតរបស់ប្រទេសជាតិ។ លោកវាយតម្លៃខ្ពស់ចំពោះការធ្វើវិសោធនកម្មនេះ ដោយហេតុថា រដ្ឋធម្មនុញ្ញកម្ពុជាកំពុងតែត្រូវបានគេបំភ្លៃ បំភ័ន្ត ដើម្បីឱ្យយើងទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់បំភ្លេច ហើយធ្វើទៅតាមអ្វីដែលគេចង់បាន ហើយលោកយល់ថា ចេតនារបស់គេ មិនត្រឹមតែឲ្យបំភ្លេចនោះទេ គឺគេចង់ធ្វើរដ្ឋប្រហារធម្មនុញ្ញទៀតផង។
បើតាមលោក សេរី កុសល កាលពីថ្មីៗនេះ ក្រុមមួយនោះបានលើកឡើង នៅប្រទេសបារាំង ដែលមានជនអគតិជាមេខ្លោង បានអះអាងថា គេត្រូវការតែអ្នកសាធារណរដ្ឋប៉ុណ្ណោះ ដូច្នេះមានន័យថា ចេតនារបស់ពួកគេបានលេចកន្ទុយហើយ គឺការផ្ដួលរបបរាជានិយម ដែលយើងរកបានមករកបានមកដោយលំបាក។ លោកថា “ការធ្វើវិសោធនកម្មច្បាប់នេះសំខាន់ណាស់ ខ្ញុំសូមគាំទ្រទាំងស្រុង”។
តំណាងរាស្ត្ររូបនោះអះអាងថា យើងត្រូវតែឯកភាពផ្ដល់នូវសច្ចភាពចំពោះអ្វី ដែលរាជរដ្ឋាភិបាលខំពុះពារ ដ៏លំបាកសព្វបែបយ៉ាង។ លោកថា “គេបានទាញយើងឱ្យនិយាយពីសិទ្ធិ គេទាញយើងឱ្យនិយាយពីប្រជាធិបតេយ្យ តែគេភ្លេចថា ស្តង់ដាប្រជាធិបតេយ្យបែបណា ដែលកម្ពុជាត្រូវ ពីព្រោះកម្ពុជា គេហៅថារបបសភានិយម មិនមែនរបបប្រជាធិបតេយ្យ យើងព្រះរាជាណាចក្រកម្ពុជា គេទាញយើងទៅតាមណា ? ប្រជាធិបតេយ្យបែបអាមេរិក ? ឬប្រជាធិបតេយ្យតាមបែបពួកបច្ចឹមប្រទេស ? ដូច្នេះកុំភ្លេចថា ព្រះរាជាណាចក្រកម្ពុជា មានរបៀបប្រជាធិបតេយ្យតាមរបៀបខ្មែរ តាមទំលាប់ប្រពៃណីរបស់ខ្មែរ ប៉ុន្តែគេបានធ្វើបាបយើងសព្វបែបយ៉ាង ដោយសារតែជនអគតិមួយចំនួន”។
លោក សេរី កុសល លើកឡើងទៀតថា ពួកទេមិនដែលធ្វើបាតុកម្មសុំឲ្យប្រទេសពាក់ព័ន្ធសង្គ្រាមនៅកម្ពុជាលុបបំបាត់បំណុលនោះទេ ហើយក៏មិនដែលឃើញពួកនេះធ្វើបាតុកម្មឲ្យបរទេសផ្ដល់ជំនួយមកកម្ពុជា ដើម្បីដោះមីននៅកម្ពុជាដែរ ហើយចំណុចដែលជាប្រយោជន៍របស់ប្រទេសជាតិជាច្រើនទៀត ក៏មិនដែលឃើញពូនេះមកធ្វើបាតុកម្មទាមទារដែរ៕
ដោយ ៖ កោះកែវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ