ព័ត៌មានជាតិ
ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះពានរង្វាន់ធនធានមនុស្សផ្នែកអភិវឌ្ឍន៍អាជីពល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកអភិវឌ្ឍន៍អាជីព និងបរិយាបន្នតាមរយៈការទទួលបានពានរង្វាន់ Employee Experience Awards 2021 ដ៏មានកិត្យានុភាពពីក្រុមហ៊ុន Human Resources Online.net ដែលមានមូលដ្ឋាននៅសិង្ហបុរី។
ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វានប្រាក់ Employee Experience Awards 2021 ក្នុងផ្នែកអភិវឌ្ឍន៍អាជីពល្អបំផុត។ ពានរង្វាន់នេះមានន័យថាជាការទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះចំពោះឱកាសអភិវឌ្ឍន៍អាជីពដែលក្រុមហ៊ុនផ្តល់ជូននិយោជិតរបស់ខ្លួន “តាមរយៈការតម្រឹមអាជីវកម្មដ៏ខ្លាំង ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់និយោជិត និងភាពម្ចាស់ការក្នុងការរៀបចំផែនការសម្រាប់ជំនាញអនាគត”។ ក្រុមហ៊ុន HEINEKEN Cambodia ក៏ទទួលបានការកោតសរសើរផងដែរចំពោះការចូលរួមរបស់និយោជិត និងយុទ្ធសាស្ត្រជម្រុះ និងបរិយាបន្ន (Diversity and Inclusion Strategy) របស់ក្រុមហ៊ុន។

សាជីវកម្មអន្តរជាតិធំៗជាច្រើនផ្សេងទៀតដូចជាសាជីវកម្មក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ដ៏ល្បីឈ្មោះនេះដែលពាក់ព័ន្ធនឹងធនធានមនុស្ស។ ក្រុមហ៊ុន HEINEKEN Cambodia គឺជាក្រុមហ៊ុនទីមួយនៅព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការទទួលស្គាល់បែបនេះ។
ពានរង្វាន់ Employee Experience Awards ប្រចាំឆ្នាំនេះមានដំណើរការផ្តល់ពិន្ទុដ៏តឹងរ៉ឹងដែលធ្វើឡើងដោយគណៈកម្មការដែលជាអ្នកដឹកនាំផ្នែកធនធានមនុស្សជាន់ខ្ពស់ ដោយវាយតម្លៃលើពាក្យស្នើសុំចូលរួមទាំងអស់ ដើម្បីផ្តល់ពិន្ទុដោយយោងទៅតាមបញ្ជីលក្ខណៈវិនិច្ឆ័យជាក់លាក់មួយ។ គណៈកម្មការក៏បានពិនិត្យមើលយ៉ាងម៉ត់ចង់ផងដែរ ដើម្បីធ្វើឱ្យប្រាកដថា មិនមានទំនាស់ផលប្រយោជន៍ នៅពេលវាយតម្លៃពាក្យចូលរួមប្រកួត។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីជួយក្រុមហ៊ុននានាឱ្យបង្ហាញទេពកោសល្យល្អៗ គំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង “ដើម្បីទទួលបានការទទួលស្គាល់ពិតប្រាកដថាជាក្រុមហ៊ុនល្អបំផុតនៅអាស៊ី”។

លោក Samson Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលទទួលបានការទទួលស្គាល់ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់យើងចំពោះការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិករបស់យើង និងការវិនិយោគរបស់យើងលើជំនាញនាពេលអនាគត។ បុគ្គលិកនិងការអភិវឌ្ឍរបស់ពួកគេស្ថិតនៅក្នុងបេះដូងរបស់ក្រុមហ៊ុនយើង។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ក្រុមហ៊ុនមួយអាចរីកចម្រើនទៅបានលុះត្រាតែបុគ្គលិករបស់យើងទទួលបានការគាំទ្រ និងបទពិសោធដើម្បីរៀនសូត្រ និងទទួលបានភាពរីកចម្រើន ខណៈដែលមានការប្តេជ្ញាចិត្ត និងអារម្មណ៍ថាខ្លួនឯងជាម្ចាស់ ដើម្បីផ្តល់ជូនលទ្ធលល្អប្រសើរ។ ការឈ្នះពានរង្វាន់នេះបង្ហាញសារយ៉ាងច្បាស់ទៅកាន់បុគ្គលិករបស់យើងបច្ចុប្បន្ន និងបុគ្គលិកអនាគតរបស់យើងថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍសមាជិកក្រុមការងារទាំងអស់។ នៅក្រុមហ៊ុន HEINEKEN Cambodia យើងផ្តល់ឱកាសដល់បុគ្គលិករបស់យើងគ្រប់រូបឱ្យបង្កើតវឌ្ឍនភាពតាមរយៈភាពជាអ្នកដឹកនាំ ការរៀនសូត្រជំនាញថ្មីៗ និងការចូលរួម»។
ពានរង្វាន់ Employee Experience Awards គឺជាពានរង្វាន់ផ្នែកធនធានមនុស្សថ្នាក់តំបន់ ដែលផ្តោតលើការបង្ហាញបទពិសោធល្អៗរបស់និយោជិត។ ពានរង្វាន់នេះមានបំណងលើកទឹកចិត្តឱ្យនិយោជកឬក្រុមហ៊ុនទាំងអស់ទាញយកប្រយោជន៍ពីការកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិករបស់ខ្លួន ដើម្បីបង្កើតកម្លាំងពលកម្មមួយដែលមានការចូលរួមកាន់តែខ្លាំងដែលមានការលើកទឹកចិត្ត ពោរពេញដោយផលិតកម្ម និងថាមពល ដើម្បីរៀនសូត្រជំនាញបន្ថែម និងផ្តល់ជូនអតិថិជននូវបទពិសោធប្រកបដោយភាពវិជ្ជមាន។

លោក Samson Wong បានបន្ថែមទៀតថា៖ «នៅក្រុមហ៊ុន HEINEKEN Cambodia យើងជ្រើសរើសយកវិធីសាស្ត្រតាមបែបរចនាសម្ព័ន្ធដើម្បីអភិវឌ្ឍសមាជិកក្រុមការងាររបស់យើងទាំងអស់។ សមាជិកក្រុមការងាររបស់យើងទាំងអស់គ្នាត្រូវបានផ្តល់ឱកាសឱ្យបង្កើតវឌ្ឍនភាពខ្លួនឯងពីកម្រិតដំបូងរហូតដល់អ្នកដឹកនាំក្រុម ហើយជាចុងក្រោយឡើងទៅដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដោយផ្អែកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ពួកគេ។ វាគឺជាវិធីសាស្ត្ររបស់យើងចំពោះការអភិវឌ្ឍអាជីព និងវប្បធម៌កន្លែងធ្វើការ ដែលគាំទ្រដោយគោលបំណង និងតម្លៃរបស់យើង ដែលយើងជឿជាក់ថានឹងធ្វើឱ្យក្រុមហ៊ុន HEINEKEN Cambodia ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនល្អបំផុតដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ»។
ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្នមានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២០,០០០នាក់ ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ដោយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាថាជា’ក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា’។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលបម្រើជូនអតិថិជននូវគ្រប់រសជាតិ។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជារួមមានស្រាបៀរ Heineken ស្រាបៀរ ABC ស្រាបៀរ Tiger និង Tiger Crystal ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown៕


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?