កីឡា
ចូលរួមគាំទ្រ! ថ្ងៃនេះ U23 កម្ពុជា ប៉ះម្ចាស់ផ្ទះជប៉ុនប្រជែងលេខ១ក្នុងពូល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ប្រឈមនឹងម្ចាស់ផ្ទះ U23 ជប៉ុន វេលាម៉ោង១១ព្រឹកនៅកម្ពុជា ថ្ងៃអង្គារ៍ ទី២៦ ខែតុលានេះ ក្នុងយុទ្ធនាការណ៍ជម្រុះសន្សំពិន្ទុក្នុងពូលជើងឯកយុវជនទ្វីបអាស៊ី AFC U23 Asian Cup ឆ្នាំ២០២២។
ក្រុមកម្ពុជាកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងពូក K បន្ទាប់ពីបានយកឈ្នះលើក្រុម U23 ហុងកុងដោយលទ្ធផល ៤-២ កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ ប៉ុន្តែការប្រកួតនេះជាលើកទី១សម្រាប់ជប៉ុន។
ចំណាប់អារម្មណ៍គ្រូបង្វឹក
គ្រូ U23 ជប៉ុន៖ លោក Togashi Koichi បានលើកឡើងថា ៖«កម្ពុជាមានកីឡាករដែលមានបច្ចេកទេសល្អច្រើន។ ខ្ញុំគិតថា កម្ពុជាជាក្រុមល្អមួយ តាមការយល់ឃើញរបស់ខ្ញុំ។ យ៉ាងណា ក្រុមយើងនឹងលេងតាមលក្ខណៈពិសេសរបស់យើង ដែលយើងអាចប្រយុទ្ធជាមួយក្រុមតែមួយក្នុងការលេងវាយប្រហារ។ យើងនឹងលេងជាមួយភាពរីករាយសម្រាប់ការប្រកួតអន្តរជាតិនេះ ទោះបីជាការប្រកួតនេះលេងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ក៏ដោយ»។
គ្រូ U23 កម្ពុជា៖ លោក Ryu Hirose ជាជនជាតិជប៉ុនបាននិយាយថា ៖«ទោះបីជាក្រុមជប៉ុនមានកម្រិតលើយើង យើងនៅតែឈរលើគោលការណ៍លេងបាល់តាមរបៀបរបស់យើង។ លើសពីនេះ យើងចង់ជំនះខ្លួនឯងដូចអ្វីដែលយើងបានលើកឡើងខាងលើ ទោះជាគូប្រជែងមានជំនាញ និងសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ»។
ប្រសិនបើកម្ពុជាឈ្នះជប៉ុន
ការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមកម្ពុជា បន្ទាប់ពីទទួលបាន៣ពិន្ទុពីហុងកុង។ ប្រសិនបើកម្ពុជាទទួលបានជ័យជម្នះលើជប៉ុន នោះនឹងមាន៦ពិន្ទុពេញឈរលើកំពូលតារាងហើយនឹងឡើងទៅជុំផ្តាច់ព្រ័ត្រឆ្នាំ២០២២នៅប្រទេសអ៊ូសបេគីស្ថានជាម្ចាស់ផ្ទះដែលត្រូវជ្រើសរើសយក១៦ក្រុម។
ប្រសិនបើកម្ពុជាស្មើជប៉ុន
ប្រសិនបើកម្ពុជាស្មើវិញក៏កម្ពុជាអាចមានឱកាសអ៊ុតមើលក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល ពីព្រោះរូបមន្តត្រូវជ្រើសរើសយកក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលចំនួន៤ក្រុមដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលចំនួន១១ក្រុម និងម្ចាស់ផ្ទះអ៊ូសបេគីស្ថានឡើងដោយស្វ័យប្រវត្តិ។
ប្រសិនបើកម្ពុជាចាញ់ជប៉ុន
ផ្ទុយទៅវិញ ប្រសិនបើ កម្ពុជាចាញ់ជប៉ុនថ្ងៃនេះគឺភាគរយតិចណាស់ក្នុងឱកាសឡើងទៅជុំផ្តាច់ព្រ័ត្រពីចាប់ពីពូល A ដល់ K ដែលមានក្រុមខ្លាំងៗជាច្រើនដែលប្រជែងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល។ សូមបញ្ជាក់ថា ពូលនេះមានតែ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានដកខ្លួនចេញ។
ប្រវត្តិកម្ពុជាជួបជប៉ុនចុងក្រោយ
កាលពីឆ្នាំ២០១៧ U23កម្ពុជាបានចាញ់U23ជប៉ុនដោយលទ្ធផក ២-០ ក្នុងពានរង្វាន់ដដែលវគ្គជម្រុះដូចពេលនេះដែលពេលនោះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងពូល J ដែលពេលនោះមានជប៉ុន ចិន និងហ្វីលីពីន។ ឆ្លងការប្រកួត៣លើក កម្ពុជាស្ថិតនៅលេខ៣ដោយមាន៤ពិន្ទុ បន្ទាប់ពីឈ្នះហ្វីលីពីន ១-០, ស្មើចិន ០-០ និងចាញ់ជប៉ុន ២-០។
កម្ពុជាមិនទាន់មានប្រវត្តិឡើងជុំផ្តាច់ព្រ័ត្រ
សម្រាប់ពានរង្វាន់យុវជនទ្វីបអាស៊ី AFC U23 Asian Cup នេះ ក្រុមយុវជន U23 កម្ពុជាមិនធ្លាប់បានឡើងទៅជុំផ្តាច់ព្រ័ត្រឡើយ បន្ទាប់ពីពានរង្វាន់នេះត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១៣។ ប្រសិនបើកម្ពុជាបានឡើងទៅជុំផ្តាច់ព្រ័ត្រលើកនេះនឹងក្លាយជាប្រវត្តិសាស្ត្រលើកដំបូង។
សូមបញ្ជាក់ថា ការប្រកួតនេះផ្សាយផ្ទាល់តាមផេក «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា»៕
កម្មវិធីប្រកួតពូល K
- ហុងកុង vs ជប៉ុន ថ្ងៃទី២៨ ខែតុលា ២០២១
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ