Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

បានផុស

នៅ

ភ្នំពេញ ៖ ​ដោយ​អនុវត្តតាម​ការណែនាំ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ត្រៀមលក្ខណៈ រួចជាស្រេច ទាំង​កម្លាំង មធ្យោបាយ សម្ភារៈ​ដើម្បី ត្រៀម​ចូលរួម ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​អាច​នឹងរង​គ្រោះ ដោយសារ​ទឹកជំនន់ តាម​បណ្តោយ​ស្ទឹង ព្រែក​ត្នោត ដោយសារ​កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់ ត្រៀម​ប្រកាសអាសន្ន ប្រកបដោយ​ស្មារតី​ម្ចាស់ការ​ខ្ពស់បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៥ និង​ទី​២៦​ខែតុលា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ត្រួត ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ព្រមទាំង​សិក្សា​ភូមិសាស្ត្រ​ជាក់ស្តែង ដែល​អាច​នឹងរង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់ នៅក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​បាន​ទាន់ពេលវេលា ក្នុងករណី​មាន​ទឹកជំនន់​មកដល់​មិន​ថា យប់​ថ្ងៃ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

សេតវិមានព្រមានទៅ អ្នកកាសែតទាំងឡាយណា ដែលផ្សាយកុហកពីរដ្ឋបាលលោកត្រាំ  

ព័ត៌មានជាតិ២៥ នាទីutes មុន

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

ព័ត៌មានជាតិ២៥ នាទីutes មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៣៤ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម