Connect with us

សុខភាព

ការបន្ទោបង់មកមានឈាមក្រហម ភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត ឬអាចជាបញ្ហាផ្សេងនៅម្តុំបាត

បានផុស

នៅ

ជាការពិតណាស់ ដែលការបន្ទោបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងនៅម្តុំបាតដូចជា ការ​ដាច់​រហែក​ភ្នាស​បាត (Bleeding from anal fissure) ក៏ប៉ុន្តែ​យើង​មិនបាន​ដឹង​ទេ​ថា​នៅ​ពីក្រោយ​មូលហេតុ​ទាំងពីរ​នេះ​ក៏​នៅមាន​មូលហេតុ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​ដែល​អាច​ឲ្យ​មាន​ឈាមក្រហម​ពេល​បន្ទោ​បង់​នេះ​ផងដែរ ហើយ​វា​អាច​បង្ក​ភាពគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុជីវិត​ទៀតផង។

Black and Tarry Stools: Causes, Treatment, and More
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស​គឺ​ឈាម​ដែល​បណ្តាលមកពី​បញ្ហា​រលាក​ពោះវៀនធំ (Bleeding from the colon) ដែល​ក្នុងនោះ​មាន​មូលហេតុ​ចម្បងៗ​ដូចជា : ដុំ​សាច់​មហារីក (Colon cancer), ដុំ​សាច់ Polyp (Colonic polyp bleeding), ដំបៅ​ពោះវៀនធំ (Colonic ulcer), ដំបៅ​ពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរ​ឈាម​ដែល​បណ្តាលមកពី Colonic Diverticula ។ ល​។

​ដូច្នេះហើយ​ទើប​ការដែល​បន្ទោ​បង់​លាមក​មាន​ឈាមក្រហម​នេះ​ សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើង​តែងតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ហើយ​ពេលខ្លះ​តម្រូវឲ្យមាន​ការពិនិត្យ និង ធ្វើ​រោគវិនិច្ឆ័យ​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់ឈាម​នេះ​ឲ្យ​បាន​ច្បាស់លាស់​បំផុត​ដោយ​ការពិនិត្យ​ឆ្លុះ​សុង​ពោះវៀនធំ (Total colonoscopy) ដើម្បី​រក​មូលហេតុ​ពិត និង បែងចែក​ថា​ការ​ធ្លាក់ឈាម​នេះ​មកពី​ពោះវៀនធំ ឬ​បញ្ហា​បាត​ដូច​បាន​បកស្រាយ​នៅ​ខាងលើ​ពីព្រោះថា ត្រឹមតែ​ការ​ពិនិត្យ​មើល​ឫសដូងបាត គឺ​យើង​មិនអាច​ដឹង​អំពី​បញ្ហាពោះវៀនធំ​នេះឡើយ ហើយ​ម្យ៉ាង​មួយទៀត​បើទោះជា​មាន​ជំងឺ​ឫសដូងបាត​ ក៏​នៅតែ​មិន​ប្រាកដ​ដែរ​ថា​ ឈាម​នោះ​មកពី​ផ្នែក​ខាងក្រោម ឬ មកពី​ពោះវៀនធំ​នោះទេ ។

Bleeding When You Poop During Pregnancy? Here's What It Means

* ចំពោះ​ការ​បន្ទោ​បង់​មាន​ឈាម​ ដែល​តម្រូវឲ្យ​ធ្វើ​ការឆ្លុះ​ពិនិត្យ​ពោះវៀនធំ​នេះ​ គឺមាន​កត្តា និង​រោគសញ្ញា​រួមផ្សំ​ដូចជា :

– អាយុ​លើសពី ៤៥​ឆ្នាំ​ឡើងទៅ (old age)

– បាត់បង់​គ្រាប់​ឈាមក្រហម​ច្រើន (Hb < 9g/l)

– មាន​អការៈឈឺពោះ​រាំ​រៃ (Chronic abdominal pain)

– មានការ​ស្រក​ទម្ងន់​លឿន ឬ ខុសប្លែក​ពី​ធម្មតា (Weight lost or alteration)

– ក្រោយ​ការពិនិត្យ​រាងកាយ​របស់​វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាប​ប៉ះ​ដុំ​ក្នុង​ពោះ (after physical examination)

– មាន​ប្រវត្តិ​គ្រួសារ​ដែលមាន​បញ្ហា​ដុំ​សាច់​កាច ឬ មហារីក (Family history of any cancer).

Why Do I Have Bright Red Blood In My Stool? - GI Alliance

​ជា​សារ​ដាស់តឿន​ចុងក្រោយ​ជូន​ដល់​បងប្អូន​ប្រជាជន​យើងទាំងអស់គ្នា​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​ចំពោះ​បញ្ហានៃ​ការ​បន្ទោបង់​មក​មាន​ឈាមក្រហម សូមឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង មិនត្រូវ​ភ័យខ្លាច​ក្នុងការ​ធ្វើការ​ពិនិត្យ​ឆ្លុះ​ពោះវៀនធំ​ដើម្បី​រក​មូលហេតុ និង រោគវិនិច្ឆ័យ​នៃ​ជំងឺ​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​គោលបំណង់​ជៀសវាង​ភាព​ធ្ងន់ធ្ងរ​ព្រមទាំង​ធ្វើការ​ព្យាបាល​បាន​ចំ​គោលដៅ និង ទាន់ពេលវេលា​ផងដែរ​៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម