Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចត្រៀមខ្លួន២៤ម៉ោង ដើម្បីជួយសង្រ្គោះពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង

បានផុស

នៅ

លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់​បទ​បញ្ជាដល់កងកម្លាំងចំណុះឲ្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រៀមខ្លួន ២៤ម៉ោងលើ ២៤​ម៉ោង ដើម្បី​ជួយសង្រ្គោះ​​ប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើង។  

អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ ហើយអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមសន្ដស្ទឹងមានការប្រុងប្រយ័ត្នខ្ពស់។ លោក ម៉េត​ មាសភក្ដី អ្នក​នាំ​ពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើង ហូរកាត់លើថ្នល់នៅទីតាំងមួយចំនួន។ ​

ពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់សមត្ថកិច្ច ដើម្បីជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់វិញ។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នក​នាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹក​ថ្ងៃ​ទី​២៦ ខែតុលានេះថា កម្លាំងអន្តរាគមន៍របស់ស្នងការ ក៏ដូចជាកម្លាំងអន្តរាគមន៍ខណ្ឌដង្កោ បានចុះជួយសហការ​ជា​មួយ​គណៈបញ្ជាការខណ្ឌដង្កោ និងកម្លាំងចម្រុះផ្សេងទៀត យកប៉ាវខ្សាច់ដើម្បីទប់ស្កាត់ការហៀរទឹក ចេញពី​ស្ទឹង​ព្រែក​ត្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ឯក ស ថេត ក៏បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រៀមខ្លួន ២៤ ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងពេលមានទឹកជំនន់កើតឡើង។ អ្នក​នាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា «ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏យើងមានផែនការច្បាស់លាស់ ក្នុងការឲ្យកម្លាំង​គ្រប់ការិយាល័យជំនាញ គ្រប់អធិការទាំងអស់ គឺមានន័យថា ត្រៀមកម្លាំងជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង នៅ​ចំណុចខ្ពស់ ដើម្បីទ្រទ្រង់នូវស្ថានការណ៍ជាក់ស្ដែងបន្ទាន់ណាមួយ ដែលទឹកជំនន់ចាប់ផ្ដើមលិច យើងត្រូវជួយ​សង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា»។

កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានត្រៀមឧបករណ៍ និងសម្ភារៈនានា ដើម្បីយកទៅជួយសង្រ្គោះប្រជា​ពល​រដ្ឋនៅពេលមានទឹកជំនន់កើតឡើងផងដែរ។ ក្រៅពីកម្លាំងសមត្ថកិច្ច គេក៏សង្កេតឃើញ មានកងកម្លាំងយោធា កង​កម្លាំងអាវុធហត្ថ និងកងកម្លាំងកងអង្គរក្សផងដែរ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយប្រជាពលរដ្ឋឲ្យបាន​ទាន់​ពេលវេលា នៅពេលទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់ ហើយបង្កជាការជន់លិចតំបន់មួយចំនួន នៅរាជធានី​ភ្នំពេញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម