Connect with us

ព័ត៌មានជាតិ

ទម្លាយមន្ត្រីអធិការ​ស្រុកសង្កែ ២ រូប ឃុបឃិត​គ្នា ប្រព្រឹត្តិអំពើពុករលួយ

បានផុស

នៅ

ខេត្តបាត់ដំបង÷ លិខិតអនាមិកជាច្រើនសន្លឹកត្រូវបានគេប្រទះឃើញនៅលើដងផ្លូវម្ដុំរង្វង់មូលលោកតាដំបងគ្រញូង ស្ថិត​នៅ​ក្នុងក្រុងបាត់ដំបងកាលពីព្រឹកថ្ងៃទី២២តុលា ឆ្នាំ​២០២១។

ខ្លឹមសារនៅក្នុងលិខិតអានាមិកនេះសរសេរថា សូមគោរពជូន “សម្ដេចក្រឡាហោមស ខេ​ងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃឯកឧត្តមឧត្តម​សេនី​យ៍​ទោ សាត គឹ​ម​សាន ស្នងការ​ខេត្តមេត្តា​អនុវត្ត​អភិក្រម​ទាំង​៥ របស់​សម្ដេច​អគ្គសេនាបតី​តេ​ជោហ៊ុន សែន​”។

ដោយចោទប្រកាន់ចំៗទៅលើលោកស៊ុន សុវណ្ណជា អធិការស្រុកសង្កែ និងលោកហៀង យ៉ុងហុង អធិការរងផ្នែសេនាធិការបានរួមគ្នាប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាព និង​បក្សពួកនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបការចោទប្រកាន់ខាងលើលោកសាត គឹ​ម​​សាន ស្នងការខេត្តបានឲ្យដឹងបែបនេះថា”ខ្ញុំបានទទួលដំណឹងនូវលិខិតអនាមិក ដែល​បាន​សរសេរ​លាតត្រដាង​អំពី​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​អធិការ​ស្រុក​សង្កែនោះ​ហើយ​។ ពេលនេះខ្ញុំបានដាក់ផែនការទៅឲ្យខាងបុគ្គលិកជា​អ្នកធ្វើការ​ស្រាវជ្រាវ តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ទ​ទូល​បាន​លទ្ធផល​យ៉ាងណា​នោះនៅឡើយ​”។

បើយោងតាមខ្លឹមសារនៅក្នុងលិខតអានាមិកបានសរសេរចំៗទៅលើលោកស៊ុន សុវណ្ណ អធិការស្រុកសង្កែនិងលោកហៀង យ៉ុងហុង អធិការរងទទូលបន្ទុកសេនាធិការបានរួមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយ បក្សពួក​និយមតម្លើង​ឋានន្តរស័ក្ដិ​ទារ​លុយ​ពី​កូនចៅ​ក្រោម​ឱវាទរបស់​ខ្លួន ឲ្យ​មន្ត្រី​អសកម្ម​មិន​មក​ធ្វើការ​បើកប្រាក់​ខែ​រដ្ឋ និងកាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ របស់​រដ្ឋ​ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែធ្វើ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន​។

លិខិត​ដដែលបានបញ្ជាក់យ៉ាងច្បាស់ទៀថា ដោយសារតែទង្វើបែបនេះរបស់លោកអធិការ ទើប​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព​ មាន​សតិ​អារ​ម្ម​ណ៍​មិនល្អបណ្ដាល​ឲ្យ​គ្មាន​វិន័យ​ក្នុង​អង្គភាព ចំពោះ​ការ​ដឹកនាំ​របស់​លោក​ទាំង​០២​នាក់​នេះ​។ក្នុងលិខិត​អ​នា​មិកនេះក៏បាន​បង្ហាញឈ្មោះ និងអត្តលេខច្បាស់ៗថាមាន០៨រូប ដែលអសកម្មមិនដែលឃើញមុខចូលធ្វើការ តែមានវត្តមានចុះក្នុងបញ្ជីវត្តមានរាល់ថ្ងៃ និង​បានបើកប្រាក់ខែយ៉ាងទៀងទាត់ទៀតផង។

ដោយឡែកមន្ត្រីចំនួន០៥រូបទៀត ក៏ត្រូវបានលិខិត​នេះបញ្ជាក់ថា ត្រូវបានលោកអធិការនិងអធិការរងខាងលើនេះបានឃុបឃិតគ្នាស្ងាត់ៗរៀបចំផ្លាស់ប្ដូរតួនាទីពី​ផ្នែក​មួយទៅ​ផ្នែក​មួយ​ ដោយ​គ្មាន​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​តាម​ផ្នែក​ជំនាញ​ឡើយ និងខុស​ពី​សេចក្ដីសម្រេច​ចាត់តាំងពីថ្នាក់លើ។

ពាក់ព័ន្ធការចោទប្រកាន់ពីលិខិតអានាមិកនេះលោកស៊ុន សុវណ្ណអធិការ​ស្រុក​សង្កែនិងលោកហៀ​ង យ៉ុងហុងអធិការរង កាលពីល្ងាចថ្ងៃទីថ្ងៃទី២៥តុលាបានឲ្យកម្ពុជាថ្មីដឹងយ៉ាងខ្លីថា ពួកលោកទាំង២នាក់ ត្រូវបានការិយាល័យបុគ្គលិកឲ្យចូលបំភ្លឺរួចរាល់ហើយ។

បើទោះបីយ៉ាងណាក៏ដោយចុះ ពាក់ព័ន្ធករណីខាងលើនេះពលរដ្ឋក៏ដូចជាមហាជនរង់ចាំមើលចំណាត់ការសេុីបអង្កេតពីការិយាល័យជំនាញ ក៏ដូចជាលោកស្នងការខេត្តមានចំណាត់ការបែបណា រហូតមកដល់ពេលនេះ ខណៈ​ដែលមហាជនដាក់ការសង្ស័យថា លិខិតអានាមិកនេះទំនងផ្ទុះចេញពីផ្ទៃក្នុងនៅក្នុងអង្គភាព ដែល​មន្ត្រី​មួយ​ចំនួន​មិន​សប្បាយចិត្តស៊ូ​ទ្រាំ​មិន​បាន​ទៅ​នឹង​ទ​ង្វើ​ដ៏​អាក្រក់​របស់​លោក​អធិការនិងលោក​អធិការរងនាពេលកន្លងទៅ ទើបលាតត្រដាងច្បាស់ៗបែបនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

ស្ថានទូតកម្ពុជា គ្រោងដាក់បង្ហាញម្ហូបខ្មែរក្នុងប្រទេសជប៉ុន នាខែកុម្ភៈ ឆ្នាំក្រោយ

ព័ត៌មានជាតិ១៥ នាទីutes មុន

បណ្ណសមធម៌ឬបណ្ណក្រីក្រ មិនត្រឹមតែឧបត្ថម្ភថវិកា និងសេវាព្យាបាលជំងឺ ផ្ដល់ទាំងអាហារូបករណ៍​សិក្សាថែមទៀតផង

សន្តិសុខសង្គម២០ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងប្រជាការពារចេញល្បាតក្នុងភូមិសាស្ដ្រស្មុកស្មាញដើម្បីបង្ក្រាបបទល្មើស និងក្មេងទំនើង

ព័ត៌មានជាតិ៣០ នាទីutes មុន

​អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀត​នៅ​ជញ្ជាំង​ភ្នំសំពៅ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យ​កសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន

សន្តិសុខសង្គម២៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម