KPT+
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
នៅទូទាំងពិភពលោក ស្ត្រីទទួលរងការរើសអើង និងអំពើហិង្សាគ្រប់ប្រភេទ រួមទាំងការរំលោភសេពសន្ថវៈ ភាពអត់ការងារធ្វើ និងកង្វះលទ្ធភាពទទួលបានឱកាសដឹកនាំ។ ដូច្នេះហើយ ស្ត្រីងាយរងគ្រោះនឹងការរើសអើង វិសមភាពយេនឌ័រ ជាងបុរស។
ខាងក្រោម ជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តី និងមិនបានទទួលសិទ្ធពេញលេញដូចស្រ្តីប្រទេសផ្សេងឡើយ។
១ ប្រទេស យេម៉ែន
គិតត្រឹមឆ្នាំ ២០១៧ ស្ត្រីនៅយេម៉ែន មិនទទួលបានសិទ្ធិវប្បធម៌ សង្គម និងសេដ្ឋកិច្ចឡើយ។ ស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យអនុវត្តសិទ្ធិស៊ីវិល និងនយោបាយពេញលេញ។ លើសពីនេះ ក្មេងស្រីត្រូវរៀបការមុនអាយុ និងហាមស្ត្រីមិនឲ្យចេញពីផ្ទះដោយគ្មានការអនុញ្ញាតពីប្តី ហើយឲ្យរួមភេទជាមួយប្រពន្ធគ្រប់ពេល ដែលពួកគេពេញចិត្ត ។
២ ប្រទេស អាហ្វហ្គានីស្ថាន
បន្ទាប់ពីពួកតាលីបង់បានដណ្តើមអំណាចម្តងទៀតនៅខែសីហាឆ្នាំ ២០២១ វាបានដាក់ការរឹតបន្តឹងយ៉ាងខ្លាំងលើស្ត្រី។ នៅក្រោមរបបតាលីបង់ ការអប់រំសម្រាប់កុមារី និងស្ត្រីត្រូវបានហាមឃាត់យ៉ាងខ្លាំង មិនឲ្យធ្វើដំណើរលើសពី ៧០ គីឡូម៉ែត្រគ្មានសាច់ញាតិបុរស ហើយតម្រូវឲ្យពាក់ស្បៃមុខឃើញតែភ្នែកប៉ុណ្ណោះ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើការក្នុងវិស័យភាគច្រើនក្រៅវិស័យសុខាភិបាល មិនឲ្យសិក្សានៅអនុវិទ្យាល័យ និងសាកលវិទ្យាល័យឡើយ។
៣ ស៊ីរី
ស៊ីរីត្រូវបានគេដាក់ឈ្មោះថា ជាប្រទេសគ្រោះថ្នាក់បំផុតទីបីសម្រាប់ស្ត្រី បន្ទាប់ពីរយៈពេល៥ឆ្នាំនៃសង្គ្រាមស៊ីវិល ដែលបានបំផ្លាញសេវាកម្មទូទាំងប្រទេស និងបានសម្លាប់មនុស្សប្រហែល ៥១ម៉ឺននាក់។ ប្រជាជនប្រហែល ៥.៥ លាននាក់កំពុងរស់នៅជាជនភៀសខ្លួន ហើយ ៦.១ លាននាក់ផ្សេងទៀតក្នុងចំណោមប្រជាជន ១៨ លាននាក់ នៅតែនៅក្នុងប្រទេស ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
៤ ប៉ាគីស្ថាន
ស្ត្រីនៅប៉ាគីស្ថានប្រឈមមុខនឹងហានិភ័យ ពីការអនុវត្តប្រពៃណី សាសនា វប្បធម៌ ការបំពានក្នុងគ្រួសារ និងការរើសអើង។ អំពើហិង្សាលើស្ត្រីរួមមាន ផ្លូវភេទ និងការរំលោភបំពានលើរាងកាយ ដែលភាគច្រើនដោយដៃគូស្និទ្ធស្នាល។ ជាង៧០ភាគរយនៃស្ត្រី ទទួលរងនូវអំពើហិង្សាក្នុងគ្រួសារយ៉ាងហោចណាស់មួយ ដោយមានជាង ៥ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារអំពើហិង្សាបែបនេះ។ ក្មេងស្រីដែលមិនមែនជាមូស្លីម ត្រូវបានចាប់ពង្រត់ រំលោភបំពាន បង្ខំឲ្យក្លាយជាអ្នកកាន់សាសនា ហើយរៀបការ។ ក្នុងចំណោមប្រទេសអាស៊ីខាងត្បូង ស្ត្រីប៉ាគីស្ថានត្រូវបានគេរើសអើងបំផុត និងមានលទ្ធភាពប្រើទូរសព្ទតិចជាងគេ។
៥ ប្រទេស ស៊ូដង់ខាងត្បូង
ដោយសារស្ថានភាពជម្លោះបានលាតត្រដាងយេនឌ័ររបស់ស្ត្រី ចំពោះអំពើអាក្រក់គ្រប់ទម្រង់។ សង្គ្រាមបានផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនស៊ូដង់ខាងត្បូងរាប់លាននាក់ ភាគច្រើនជាស្ត្រី និងកុមារ ដែលបង្ហាញឲ្យឃើញពីភាពអត់ឃ្លាន និងគ្រោះថ្នាក់ផ្សេងទៀត។
៦ ប្រទេស អ៊ីរ៉ាក់
ទោះបីជាច្បាប់ចែងថា មានតែអាពាហ៍ពិពាហ៍សម្រាប់មនុស្សធំដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងក៏ដោយ ប៉ុន្តែច្បាប់ដដែលនេះអនុញ្ញាតឲ្យក្មេងស្រីដែលមានអាយុ ១៥ ឆ្នាំរៀបការបាន ដរាបណាចៅក្រមផ្តល់សិទ្ធិឲ្យរៀបការ។ ច្បាប់គ្រួសារក៏រើសអើងស្ត្រី ទាក់ទងនឹងការមើលថែកូន ការលែងលះ និងការទទួលមរតក។ ការសម្លាប់កិត្តិយសក៏ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ត្រីនៅអ៊ីរ៉ាក់ផងដែរ ដោយស្ត្រីជាង ៦,០០០នាក់ ត្រូវបានបង្ខំឲ្យធ្វើអត្តឃាត ឬសម្លាប់នៅក្នុងប្រទេស នាឆ្នាំ ២០០៧ ។
៧ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
ប្រទេសអាហ្វ្រិកកណ្តាលដ៏ធំនេះ ជាប់ចំណាត់ថ្នាក់ជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ទាក់ទងនឹងអំពើហិង្សាផ្លូវភេទ។ វាបានជាប់ចំណាត់ថ្នាក់នៅចន្លោះទី៥ និងទី៩ រួមទាំងអំពើហិង្សាផ្លូវភេទ ធនធានសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកវប្បធម៌ និងប្រពៃណី។
៨ សាធារណរដ្ឋអាហ្វ្រិកកណ្តាល
ស្រ្តីបានទទួលរងនូវអំពើហឹង្សាជាច្រើនទសវត្សរ៍ ដោយមានការប៉ះទង្គិចគ្នាជាចម្បងរវាងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធមិនមែនរដ្ឋ។ ជម្លោះមិនត្រឹមតែរំខានដល់ប្រតិបត្តិការរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ស្ត្រីរាប់លាននាក់ក្នុងប្រទេស។ ស្ត្រីនិងកុមារត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងស្វែងរកទីជម្រកនៅជំរំ IDP និងប្រទេសជិតខាង ហើយការភ័យខ្លាចបំផុតរបស់ស្ត្រីគឺអំពើហិង្សាផ្លូវភេទ។
៩ ប្រទេស ម៉ាលី
ទោះបីជាអំពើហឹង្សាលើស្ត្រីកំពុងរីករាលដាលនៅក្នុងប្រទេសម៉ាលីក៏ដោយ ប៉ុន្តែជារឿយៗការតវ៉ានេះត្រូវបានបំបិទដោយសុន្ទរកថាសាសនា និងបទដ្ឋានសង្គម។ ស្ត្រីម្នាក់ក្នុងចំណោមពីរនាក់ ដែលមានអាយុពី ១៥-៤០ ឆ្នាំ បានទទួលរងនូវអំពើហឹង្សាផ្លូវភេទ ឬផ្លូវកាយ ដោយស្ត្រី ៧៩ភាគរយ ចាត់ទុកថាអំពើហិង្សាលើស្ត្រីជាធម្មតា។
១០ ប្រទេស លីប៊ី
លីប៊ីមានប្រវត្តិជម្លោះ និងបានតស៊ូដើម្បីបញ្ចប់ជម្លោះហិង្សាជិតមួយទសវត្សរ៍ ។ ជាលទ្ធផល ស្ត្រីបានបាត់បង់ការចំណេញក្នុងការពង្រឹងសិទ្ធិអំណាចនយោបាយ និងសិទ្ធិស្ត្រី។ ជម្លោះនេះបានជម្លៀសមនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ជាពិសេស ប្រឈមមុខនឹងការបៀតបៀនផ្លូវភេទ អំពើហឹង្សា ពេស្យាកម្មដោយបង្ខំ និងអំពើហិង្សាផ្អែកលើយេនឌ័រ។ ស្ត្រីត្រូវបានចាប់ពង្រត់ពីតាមផ្លូវ ឬផ្ទះសម្បែង ហើយត្រូវរងការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទផ្សេងទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់