Connect with us

ព័ត៌មានជាតិ

ចុះស្រង់សាលារៀនតាមខណ្ឌ​ទាំង ១៤ ឈាន​ទៅ​បើកសាលាឱ្យទាន់នៅថ្ងៃ​ទី​១​វិច្ឆិកា

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរអប់រំរាជធានីភ្នំពេញបានកំពុងតែមមាញឹកចុះស្រង់សាលារៀន កម្រិតមតេយ្យសិក្សានិងកម្រិតបឋមសិក្សា ផ្ញើទៅរដ្ឋបាលរាជធានីភ្នំពេញដើម្បីបើកសាលារៀនឱ្យទាន់នៅថ្ងៃ០១វិច្ឆិកាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦តុលានេះថា មន្ទីរអប់រំបានណែនាំឱ្យរដ្ឋបាលខណ្ឌនីមួយៗកំពុងស្រង់សាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជួន​មក​មន្ទីរ​អប់រំ ហើយ​មន្ទីរធ្វើរបាយការណ៍រួមផ្ញើបន្តទៅជួនអភិបាលរាជធានីភ្នំពេញត្រួតពិនិត្យ និងសម្រេចមុននឹងបើកដំណើរការសាលាគ្រប់កម្រិតឡើងវិញ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោក ហែម ស៊ីណារ៉េតបានបន្តទៀត​ថា រឿងបើកសាលារៀនគឺបើកទាំងអស់នៅរាជធានីភ្នំពេញ ប៉ុន្តែក៏ត្រូវគិតគូរនិងគោរព​ទៅតាមវិធានសុខាភិបាលដែរ ព្រោះថាមានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច។ អីចឹងក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ទៅ២០នាក់ តើសាលានីមួយៗគួរបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិច ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។

លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានសាលាកម្រិតមតេយ្យសិក្សារដ្ឋចំនួន ១៨សាលា​និងសាលាបឋមសិក្សា​រដ្ឋចំនួន ១៦៣ សាលា។

ក្រសួងអប់រំយុវជននិងកីឡា នឹងអនុញ្ញាតឱ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រប់កម្រិតនៅទូទាំងប្រទេស​ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ ៣០ ភាគរយប្រកប​ដោយសុវត្ថិភាព និងប្រុងប្រយ័ត្នពិសេសស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌការឆ្លងរាលដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។

ម៉្យាងវិញទៀតមាតាបិតាអ្នកអាណាព្យាបាលគ្រូបង្រៀននិងសិស្និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។

យ៉ាងណាក៏ដោយ លោក ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា ការបើកដំណើរការឡើងវិញគ្រប់សាលាគ្រប់កម្រិត ដោយកំណត់ក្នុង១ថ្នាក់ដាក់សិស្សបានពី១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានា ចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។

ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យមនិងខ្ពស់ ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩និងទី១២ ហើយកម្រិតថ្នាក់ផ្សេង ទៀតនៅមធ្យមសិក្សានិងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិច​ជាង ១៥ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែងដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែង ចែកវេនឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៧ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៩ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម