ព័ត៌មានជាតិ
សហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តបាត់ដំបង ទទួល បានការគាំទ្រការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារនិងវិស័យទេសចរណ៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO) បានរៀបចំសិក្ខាសាលានេះឡើងដើម្បី ផ្សព្វផ្សាយគម្រោងការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារនិងវិស័យទេសចរណ៍ ក្នុងបវិបត្តិនៃជំងឺកូវីដ១៩ ដល់ សហគ្រិន សហករ និង ផលិតករ ក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តបាត់ដំបងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះនៅសាលាខេត្តបាត់ដំបង។

លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា សហគ្រាសធុនតូច-មធ្យមនិងសិប្បកម្មក្នុងខេត្តបាត់ដំបងមានចំនួនប្រមាណជាង៨០០មូលដ្ឋានប៉ុន្តែសហ គ្រាសធុនតូច-មធ្យមនិងសិប្បកម្មកែច្នៃកសិផលមានចំនួនតិចតួចនៅឡើយហើយបច្ចុប្បន្នខេត្តបាត់ដំបងមានសហគ្រាសធុនមធ្យមសម្ងួតផ្លែឈើរបស់ក្រុមហ៊ុនមីសូតានិងសហគ្រាសធុនតូចណាវីតាដែលបាននឹងកំពុងកែច្នៃផ្លែឈើដូចជាស្វាយ ម្នាស់ ផ្លែស្រកានាគ ប៉េងប៉ោះ ឆែរី ផ្លែតាង៉ែនហើយថ្មីៗនេះផងដែរក្រុមហ៊ុនណាវីតាបានផលិតមៀនកែវដែល បានទទួលការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបរិភោគហើយគ្រោងនិងផលិតនូវផលិតផលថ្មីៗបន្ថែមទៀតដោយសហគ្រាសបានចុះអនុស្សរណៈជាមួយសហគមន៍កសិករនៅស្រុកភ្នំព្រឹកផងដែរ,ចំណែករោងចក្រធុនធំវិញមានចំនួនត្រឹមតែ ១៧ រោងចក្រតែប៉ុណ្ណោះហើយពុំមានរោងចក្រកែច្នៃអាហារឡើយ។

លោក យឹម សៀប បានលើកឡើងថា សហគ្រាសធុនតូចមធ្យមនិងសិប្បកម្មគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការ ផ្តល់ការងារបង្កើនប្រាក់ចំណូលក្នុងគ្រួសាររបស់គាត់អ្វីដែលសំខាន់សូមឲ្យមានការជួយគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចមធ្យមនិងសិប្បកម្មដើម្បីជួយលើកកម្ពស់វិស័យ SME ក្នុងខេត្តបាត់ដំបងកាន់តែមានការរីកចម្រើន៕
ដោយ ៖ ណារី




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា