Connect with us

វប្បធម៌ ជំនឿ

បុគ្គលិកលក្ខណៈ និងសញ្ញាសំណាងសម្រាប់មនុស្សឆ្នាំ «ខាល»

បានផុស

នៅ

បើគិតតាម​ប្រតិទិនចន្ទគតិ អ្នកដែលកើតឆ្នាំ «ខាល» មានជតារាសីជា “សត្វខ្លា” និងពង្សយក្សស្រី។

មនុស្សកើតក្នុងឆ្នាំនេះ រមែងមានចិត្តល្អចេះជួយអ្នកដទៃ មានចិត្តសប្បុរស និងជាមិត្តដែលអាចទុកចិត្តបាន។ ពួកគេឆ្លាតខ្លាំង មានទំនុកចិត្ត មានមហិច្ឆតា និងពោរពេញទៅដោយភាពជាសហគ្រិន។

metal figurine miniature of bronze Tiger statue Collectibles Art &  Collectibles dekorasyonu.net
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយភាគច្រើននៃពួកគេ គឺងាយខឹងហឹង្សា តែក៏ឆាប់បាត់វិញ។ គេមានបំណងប្រាថ្នាខ្ពស់ណាស់ ព្រមទាំងមានភាពក្លាហាន និងឯករាជ្យផង។

មនុស្សកើតក្នុងឆ្នាំខ្លា មានការគោរពខ្លួនឯងខ្ពស់ ហើយចូលចិត្តធ្វើអ្វីតែម្នាក់ឯង។ ពួកគេស្មោះត្រង់ណាស់ ហើយជាធម្មតារក្សាពាក្យសន្យារបស់ពួកគេ។ ពួកគេតែងតែផ្តល់កិច្ចការពារល្អដល់មិត្តភក្តិ និងញាតិផៅ។

យ៉ាងណាមិញ ពួកគេមានភាពអាត្មានិយម មានជំនឿចិត្ត​ពេក ពិបាកសម្រាប់ពួកគេក្នុងការលើកនិយាយ​កោតសរសើរអ្នកដទៃ ហើយពួកគេមិនយកចិត្តទុកដាក់ក្នុងការធ្វើអ្វីជាមួយ​មនុស្ស​ដែលពូកែជាងខ្លួនប៉ុន្មានទេ។

Feng Shui Astrology For February: the Month of the Earth Tiger - SOLANCHA

សញ្ញាសំណាងសម្រាប់អ្នករាសីចក្រ​ឆ្នាំ «ខាល» គួរប្រើលេខ​ ២, ៣, ៧, និង៩។ ជាមនុស្សដែលសក្តិសមប្រើពណ៌ បៃតង ខៀវ លឿង និងមាស ទើបជួយលើករាសីឱ្យខ្ពស់ត្រដែតត្រដឹម។

មនុស្ស​កើតឆ្នាំនេះ មិនគួររៀបការជាមួយមនុស្សឆ្នាំ ម្សាញ់ ឬរកា និងកុរទេ។ ប៉ុន្តែគួរតែភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកកើតឆ្នាំ ឆ្លូវ វក មមី ឬថោះវិញ។

ចំណែកការរកស៊ីជួញដូរនានា គួរយកដៃគូជាមួយឆ្នាំ កុរ និងរោង និងគួរជ្រើសឆ្នាំរកា ឬកុរជាកូនចៅ ហើយយកចៅហ្វាយឆ្នាំម្សាញ់ និងចរ។

យោងតាមក្បួនហុងស៊ុយជនជាតិចិន មនុស្សឆ្នាំខ្លា គួរមានត្បូងកណ្ដៀងពណ៌ខៀវទុកជាគ្រឿងលម្អកាយ ឬដាក់តាមខ្លួន ដើម្បីបង្កើនយសសក្តិ និងផ្ដល់សំណាងល្អគ្រប់ទិសទី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងសំណាងចំពោះមនុស្សកើត “ឆ្នាំជូត”

ចុចអាន៖ មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

នាយករដ្ឋមន្ត្រី ឱ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង

ព័ត៌មានជាតិ៥ នាទីutes មុន

​ថៃនៅពុំទាន់បង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ OCA

ជីវិតកម្សាន្ដ១៣ នាទីutes មុន

Vj ALaskoo ៖ សុជីវធម៌ជាកត្តាព្វកិច្ចសំខាន់សម្រាប់សិល្ប: និងពិធីករពិធីការិនី

ជីវិតកម្សាន្ដ២២ នាទីutes មុន

Ruby Lin៖ «ខ្ញុំ​មានជោគជ័យ​ថ្ងៃ​នេះដោយសារគាត់​ ខ្ញុំ​ជំពាក់​អ្នកនិពន្ធ Chiung Yao ច្រើនពេកហើយ»

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែគិតគូរផ្ដល់តួនាទីក្នុងស្ថាប័នកំពូលជាតិ និងថ្នាក់ក្រោមជាតិ ដល់ខ្មែរឥស្លាម

Sokha Hotels

ព័ត៌មានពេញនិយម