សេដ្ឋកិច្ច
តម្លៃប្រេងឥន្ធនៈ នឹងបន្តកើនឡើង ដល់ដាច់ឆ្នាំនេះ
ស្ថានភាពសម្រាប់ប្រេងឥន្ធនៈ ទំនងជាមិនមានភាពប្រសើរឡើងក្នុងពេលឆាប់ៗនេះទេ ខណៈក្រុមអ្នកវិភាគបានព្យាករណ៍ថា តម្លៃប្រេងឆៅម៉ាក Brent នឹងនៅតែឡើងខ្ពស់រហូតដល់ដាច់ឆ្នាំនេះ។
ធនាគារវិនិយោគអាមេរិក Goldman Sachs និងស្ថាប័នផ្សេងៗទៀតបានទស្សន៍ទាយថា ប្រេងឆៅម៉ាក Brent អាចឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំ២០២១នេះ ដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការពីតំបន់អាស៊ី បន្ទាប់ពីប្រទេសនានាបើកឡើងវិញ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ-១៩។
កាលពីថ្ងៃចន្ទ តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងចក្រភពអង់គ្លេស ក្នុងអ្វីដែលក្រុមហ៊ុន RAC ពណ៌នាថា ជា “ថ្ងៃដ៏ខ្មៅងងឹតសម្រាប់អ្នកបើកបរ”។
នៅក្នុងទិន្នន័យដែលរាយការណ៍កាលពីព្រឹកថ្ងៃចន្ទដោយ RAC/Experian Catalist, តម្លៃប្រេងឥន្ធនៈជាមធ្យមប្រចាំថ្ងៃក្នុងមួយលីត្របានឡើងដល់ ១.៩៧ ដុល្លារកាលពីថ្ងៃអាទិត្យ។
តម្លៃនេះបានកើនឡើង ០.៣៩ ដុល្លារក្នុងមួយលីត្រ បើធៀបនឹងខែតុលាឆ្នាំមុន ដែលកាលនោះប្រេងឥន្ធនៈមានតម្លៃ១.៥៨ដុល្លារ ក្នុងមួយលីត្រ។
នៅកន្លែងផ្សេងទៀត, ឥណ្ឌា និងបារាំងក៏ស្ថិតក្នុងចំណោមប្រទេសដែលបានមើលឃើញតម្លៃប្រេងខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ តម្លៃប្រេងឥន្ធនៈនៅអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ