ព័ត៌មានអន្ដរជាតិ
ប្រេស៊ីលបោះឆ្នោតចោទប្រកាន់មនុស្ស៧៨នាក់មានទាំងប្រធានាធិបតីរឿងកូវីដ
គណៈកម្មការប្រេស៊ីបានបោះឆ្នោតគាំទ្រលើរបាយការណ៍ស៊ើបអង្កេតដើម្បីចោទប្រកាន់បទឧក្រិដ្ឋនប្រឆាំងមនុស្ស៧៨នាក់ក្នុងនោះមានទាំងលោកប្រធានាធិបតី Bolsonaro និងក្រុមហ៊ុនពីរជុំវិញចំណាត់ការមិនល្អរលើកូវីដ-១៩ដែលបណ្តាលឲ្យមនុស្សរាប់សែននាក់បានស្លាប់។
សមាជិកព្រឹទ្ធសភា៧រូបក្នុងចំណោម១១រូបរបស់គណៈកម្មការបានបោះឆ្នោតកាលពីថ្ងៃល្ងាចអង្គារ៍ម្សិលមិញដើម្បីគាំទ្រដល់អនុសាសន៍ដែលមាននៅក្នុងរបាយការណ៍ចំនួន១២៨៨ទំព័រអំពីបញ្ហាកូវីដ-១៩។ របាយការណ៍បានអំពាវនាវឲ្យមានការចោទប្រកាន់លើក្រុមហ៊ុនចំនួន២ និងមនុស្ស៧៨នាក់ដោយមានទាំងលោកប្រធានាធិបតីប្រេស៊ីលជុំវិញវិធានការទប់ស្កាត់ដែលបណ្តាលឲ្យមនុស្សរាប់សែននាក់បានស្លាប់ និងរាប់លាននាក់បានឆ្លងនៅក្នុងប្រទេសមួយនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/Bolsonaro.png)
ប្រទេសប្រេស៊ីលមានអ្នកស្លាប់ដោយកូវីដ-១៩ជាង៦០៥០០០នាក់ដែលបានក្លាយជាប្រទេសលំដាប់ទី២ក្នុងពិភពលោកដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិកលេខ១។
របាយការណ៍បានចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោក Bolsonaro បានបណ្តាលឲ្យវីរុសកូរ៉ូណារីកដ៏កាចសាហាវរាលដាលទូទាំងប្រទេសដោយសារតែបរាជ័យទាំងការទប់ស្កាត់ និងចាក់វ៉ាក់សាំង។ របាយការណ៍បានចោទប្រកាន់លោកប្រធានាធិបតីដោយបទឧក្រិដ្ឋផ្ទាល់ខ្លួនចំនួន៩ករណី ក្នុងនោះមានការញុះញង់ឲ្យមានឧក្រិដ្ឋកម្ម ភាពឆោតល្ងង និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក Bolsonaro បានច្រានចោលម្តងហើយម្តងទៀតពីការស៊ើបអង្កេតរបស់គណៈកម្មការ និងលើកឡើងថា របាយការណ៍ទាំងនោះជាហេតុផលនយោបាយ។
ឯកសារចុងក្រោយដែលត្រូវបានស៊ើបអង្កេតរយៈពេល៦ខែឥឡូវនេះនឹងបញ្ជូនទៅការិយាល័យអគ្គមេធាវីរបស់ប្រទេស។ ទោះបីជាយ៉ាងណា អគ្គមេធាវីលោក Augusto Aras ត្រូវបានគេដឹងថាជាមិត្តជិតដិតម្នាក់របស់លោកប្រធានាធិបតី ដូច្នេះប្រហែលជានឹងមិនបន្តការចោទប្រកាន់ទេ។
គណៈកម្មការក៏រំពឹងបញ្ជូនរបាយការណ៍ចម្លងមួយច្បាប់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច