ព័ត៌មានជាតិ
លោកស្នងការ ស ថេត ចូលខ្លួនបង់ការផាកពិន័យ ចំពោះកំហុសមិនពាក់មួកសុវត្ថិភាព ពេលរួមដំណើរដោយជិះម៉ូតូ
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១នេះ បានអញ្ជើញទៅបង់ការផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលលោកស្នងការ ចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថាន ភាពគ្រោះទឹកជំនន់ នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកស្នងការ មិនបានពាក់ពួកសុវត្ថិភាព នៅពេលនោះព្រោះថា ទីតាំងនោះជាទីតាំង ដែលកំពុងរងគ្រោះដោយទឹកជំនន់ ទីតាំងកំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាព កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ជៀសទឹកជំនន់ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទហាមមិនឲ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះឡើយ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់