កូវីដ-១៩
អាជ្ញាធរខេត្តបាត់ដំបង បង្កើនការត្រួតពិនិត្យច្រកព្រំដែន ក្រោយថៃរកឃើញវីរុសបំប្លែងខ្លួនប្លែកៗ
អាជ្ញាធរខេត្តបាត់ដំបងបានណែនាំដល់កងកម្លាំងសមត្ថកិច្ចដែលកំពុងឈរល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបន្ថែមទៀតចំពោះពលករខ្មែរលួចឆ្លងដែនពីប្រទេសថៃចូលតាមច្រករបៀងនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួន Alpha Plus ដែលជាប្រភេទវីរុសមិនខ្លាចវ៉ាក់សាំង។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា បន្ទាប់ពីទទួលព័ត៌មានថា ខេត្ត ច័ន្ទបូរី របស់ប្រទេសថៃ ជាប់ខេត្តបាត់ដំបង កម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួន Alpha Plus ទៅលើពលរដ្ឋខ្មែរ និងជនជាតិថៃមក អាជ្ញាធរខេត្តបានណែនាំដល់កងកម្លាំងប្រដាប់អាវុធនៅតាមច្រកព្រំដែនឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យតាមច្រករបៀងនានាបន្ថែមទៀត ធ្វើយ៉ាងណាទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងព្រំដែនពីថៃចូលមកតាមច្រករបៀងនានានៃខេត្តបាត់ដំបង។
លោកអភិបាលរងខេត្តបានបន្តថា៖ “យើងតែងតែពង្រឹងការត្រួតពិនិត្យគ្រប់ពេលវេលាធ្វើយ៉ាងណាចាប់ ឬឃាត់ខ្លួនពលករខ្មែរដែលលួចឆ្លងដែរពីប្រទេសថៃចូលមកតាមច្រករបៀងខេត្តបាត់ដបង ដើម្បីយកពួកគាត់មកធ្វើតេស្តរហ័ស និងតេស្តម៉ាស៊ីនធំ CPR រកជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី និងឱ្យពួកគាត់ធ្វើចត្តាឡីស័ក”។
លោកអភិបាលរងខេត្តបានបន្តទៀតថា ប្រសិនបើមានការធ្វេសប្រហែស នោះពលករដែលលួចចេញពីប្រទេសថៃនឹងធ្វើដំណើរបន្តទៅកាន់ស្រុកកំណើត ហើយករណីពួកគាត់មានឆ្លងជំងឺកូវីដ១៩ នឹងបន្តចម្លងដល់ក្រុមគ្រួសារ សាច់ញាតិ និងសហគន៍ទាំងមូល។
លោក សឿម ប៊ុនរិទ្ធិ បានបន្ថែមទៀតថា ពលករទាំងនោះបានជួលរថយន្តតាក់ស៊ីនៅប្រទេសថៃគេចពីសមត្ថកិច្ចដើម្បីធ្វើដំណើរមកកាន់ព្រំដែន ហើយពេលមកដល់ព្រំដែន តាក់ស៊ីទំលាក់ពួកគេចោលដោយឱ្យពួកគេបន្តធ្វើដំណើរដោយថ្មើរជើងកាត់ព្រៃ និងឆ្លងអូរតាមច្រករបៀងចូលមកប្រទេសកម្ពុជា។
អភិបាលរងខេត្តបាត់ដំបងរូបនេះបានបញ្ជាក់ថា មានពលករជាច្រើនត្រូវបានឃាត់ខ្លួន និងនាំយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កទៅតាមវិធានរបស់ក្រសួងសុខាភិបាល។ ក្រៅពីឃាត់ខ្លួនពលករមកពីថៃ សមត្ថកិច្ចក៏បានឃាត់ខ្លួនពលករមួយចំនួនទៀតដែលមេខ្យល់នាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃ និងបានបញ្ជួនមេខ្យល់ទៅកាត់ទោសមានទាំងជនជាតិខ្មែរ និងថៃទៅតាមច្បាប់ផងដែរ។
ប្រទេសថៃបានរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងខ្លួន Delta Plus ទៅលើបុរសម្នាក់មកពីខេត្ត អាយុធ្យា កាលពីខែកញ្ញា និងករណីវីរុស Alpha Plus ចំនួន១៨ករណី នៅក្នុងខែកញ្ញាដូចគ្នា។ ដំបូងបង្អស់គឺជាវីរុសបំប្លែងខ្លួន AY.1 មិនមែនប្រភេទ AY.4.2 ដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសនោះទេ។
អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារទី២៦ ខែតុលានេះថា នាយកដ្ឋានបានរកឃើញករណី Delta Plus (AY.1) មួយករណី នៅក្នុងខ្លួន បុរសម្នាក់ និង១៨ករណីជាវីរុស Alpha Plus។
ក្នុងចំណោមករណីវីរុសកូវីដបំប្លែងខ្លួនប្រភេទ Alpha Plus ដែលថៃរកឃើញថ្មីគឺមាន ២ ករណីជាអ្នកទោសនៅ Chiang Mai ហើយ ១៦ ករណីទៀតនៅក្នុងខេត្ត Chanthaburi ជាប់ខេត្ត បាត់ដំបង និងប៉ៃលិន របស់កម្ពុជា និងខេត្ត Trat ជាប់ខេត្ត កោះកុង ពោធិ៍សាត់ និងបាត់ដំបងរបស់កម្ពុជា។
ករណីវីរុស Alpha Plus ១៦ ករណីរួមមាន ថៃ៤នាក់ និងខ្មែរ១២នាក់ ដែលជាកម្មករចម្ការតាង៉ែន ក្នុងខេត្តភាគខាងកើតជាប់ព្រំដែនកម្ពុជា។
បើតាមលោកវេជ្ជបណ្ឌិត Supakit បានពន្យល់ថា Alpha Plus គឺជាវីរុសបំប្លែងខ្លួនក្លាយពូជពីប្រភេទ Alpha ហើយមានសមត្ថភាពគេចផុតពីការឆ្លើយតបប្រព័ន្ធភាពស៊ាំ មិនខ្លាចវ៉ាក់សាំង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ