ព័ត៌មានជាតិ
ម្ចាស់បំណុលប្រើហិង្សាលើកូនបំណុល រហូតស្លាប់នៅបុរីរុងរឿងជ្រោយចង្វា
ស្ត្រីជាកូនបំណុលម្នាក់ត្រូវបានស្ត្រីម្នាក់ទៀតជាម្ចាស់បំណុលធាក់ចំពោះបណ្ដាលឲ្យចុកស្លាប់នៅក្នុងបន្ទប់ស្លាក់នៅ បន្ទាប់ពីទំនាស់ពាក្យសម្ដីឈាមដល់ផ្ទុះហិង្សាប្រតាយប្រតប់គ្នា។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងបុរីរុងរឿងជាន់ទី៣ បន្ទប់លេខ១៩-3K សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ អៀង អេង អាយុ៤៣ឆ្នាំ មុខរបរជាមេផ្ទះ រស់នៅជាមួយប្ដី មានកូនប្រុសស្រីចំនួន២នាក់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជាម្ចាស់បំណុលបានឡើងមកជាន់ទី៣ ចូលទៅបន្ទប់ស្ត្រីរងគ្រោះ ហើយបានឈ្លោះប្រកែកគ្នាជាខ្លាំង រហូតមានការប្រតាយប្រតប់វាយគ្នា។ ពេលនោះ ស្ត្រីជាម្ចាស់បំណុលហក់ធាក់ចំពោះស្ត្រីរងគ្រោះជាកូនបំណុល បណ្តាលឲ្យដួលចុករមួលពេញខ្លួន ហើយស្ត្រីជាជនដៃដល់ក៏ចុះទៅវិញបាត់ ។ លុះរហូតដល់ម៉ោង៤រសៀលស្ត្រីរងគ្រោះស្លាប់តែម្តង ទើបក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះដោយឃើញថា សពស្ត្រីជនរងគ្រោះមានស្នាមជាំនៅត្រង់ពោះយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់មក សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជុំវិញនឹងករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់មកសាកសួរ និងកសាងសំណុំរឿងផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់