ព័ត៌មានអន្ដរជាតិ
អ្នកទោសថៃ ជាង ១ពាន់នាក់ កើតកូវីដ តែមិនដឹងឆ្លងពីណា
អ្នកទោសជាង១,០០០នាក់នៅក្នុងពន្ធនាគារខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ បានឆ្លងមេរោគកូវីដ-១៩ ដោយក្នុងនោះមាន ៣៩៦នាក់ចេញរោគសញ្ញា។

មន្ត្រីពន្ធនាគារបានប្រាប់គេហទំព័រ Thai PBS ថា ពួកគេមិនដឹងថាតើការឆ្លងនេះ បានចាប់ផ្តើមដោយរបៀបណានោះទេ ប៉ុន្តែនិយាយថា មានតែមន្ត្រីប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងផ្នែកទី៦ ដែលជាកន្លែងដាក់អ្នកទោសជាប់ពន្ធនាគារយ៉ាងតិច៣០ឆ្នាំ និងអ្នកមានទោសប្រហារជីវិត។
ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតក្នុងចំណោមអ្នកទោស អគារបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងត្រូវបានប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលអ្នកទោសដែលមានរោគសញ្ញាជាមួយថ្នាំ Favipiravir និងឱសថបុរាណថៃ Fah Talai Jone ខណៈអ្នកទោសដែលមានហានិភ័យទាប កំពុងត្រូវបានដាក់នៅដាច់ដោយឡែកពីគ្នា។

ការទៅសួរសុខទុក្ខសាច់ញាតិ ឬជនដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់។
ទន្ទឹមនឹងនេះ នៅក្នុងខេត្ត Trang ភាគខាងត្បូង ពន្ធនាគារខេត្តត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអ្នកទោសថ្មីចំនួន ១៦៣នាក់ ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច