ព័ត៌មានអន្ដរជាតិ
WHO អំពាវនាវ ឲ្យស្រាវជ្រាវរកវ៉ាក់សាំងជំនាន់ថ្មី
គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា វិបត្តិកូវីដ-១៩ នឹងមិនចប់ក្នុងពេលឆាប់ៗនេះទេ ខណៈខ្លួនបានអំពាវនាវឲ្យមានការស្រាវជ្រាវរកវ៉ាក់សាំងជំនាន់ថ្មី សម្រាប់ការគ្រប់គ្រង ជំងឺរាតត្បាតរយៈពេលវែង។

គណៈកម្មាធិការដែលមានសមាជិក ១៩ប្រទេសមួយនេះ បានកោះប្រជុំរៀងរាល់បីខែម្តង ដើម្បីពិភាក្សាអំពីជំងឺរាតត្បាត និងចេញអនុសាសន៍។
WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុថា “ថ្វីបើមានវឌ្ឍនភាពតាមរយៈការបង្កើនការចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែការវិភាគអំពីស្ថានភាពបច្ចុប្បន្ន និងគំរូព្យាករណ៍បានបង្ហាញថា ជំងឺរាតត្បាតនៅវែងឆ្ងាយណាស់ មិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ”។

ស្របពេលជាមួយគ្នានោះដែរ គណៈកម្មាធិការនេះ បានអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែមលើម៉ាសនិងឧបករណ៍ជំនួយខ្យល់ដកដង្ហើមដែលអាចប្រើឡើងវិញបាន និងវ៉ាក់សាំងជំនាន់ថ្មី ការវិនិច្ឆ័យរោគ និងការព្យាបាលជំងឺ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតរយៈពេលវែង។
សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា “ការពាក់ម៉ាស ការរក្សាគម្លាតពីគ្នា អនាម័យដៃ និងការបើកឲ្យមានខ្យល់ចេញចូលក្នុងកន្លែងបិទជិត នៅតែជាគន្លឹះក្នុងការកាត់បន្ថយការឆ្លងវីរុស SARS CoV-2”។

គណៈកម្មាធិការនេះ បានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហាប្រឈមរបស់ទ្វីបអាហ្រ្វិកក្នុងការដោះស្រាយជំងឺរាតត្បាត រួមទាំងការទទួលបានវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល ក៏ដូចជាការប្រមូល និងវិភាគទិន្នន័យដើម្បីតាមដានការវិវត្តនៃជំងឺរាតត្បាតផងដែរ។
យោងតាមការគណនារបស់ AFP បានបង្ហាញថា នៅទ្វីបអាហ្រ្វិក ក្នុងចំណោមមនុស្ស១០០នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ត្រឹម១៤នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ WHO ប្រាប់វិធីសាស្រ្ត បញ្ឈប់វីរុសកូវីដ មិនឲ្យបំប្លែងខ្លួនថ្មីៗទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច