Connect with us

ព័ត៌មានអន្ដរជាតិ

ក្តាម បង្កងរាប់ពាន់ក្បាល ងាប់គរដូចភ្នំ យ៉ាងអាថ៌កំបាំងបំផុត លើឆ្នេរសមុទ្រអង់គ្លេស 

បានផុស

នៅ

សត្វសមុទ្ររាប់ពាន់ក្បាល បានអណ្តែតមកទើរលើឆ្នេរ ភាគឦសានប្រទេសអង់គ្លេស ខណៈមានការភ័យខ្លាចថា រឿងនេះគឺបណ្តាលមកពីការបំពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្តាម បង្កង និងសត្វសមុទ្រផ្សេងទៀតដែលខ្លះងាប់ ខ្លះរស់ នៅតែបន្តអណ្តែតមកទើរនៅតាមបណ្តោយឆ្នេរ Teeside ចន្លោះភូមិ Marske ដល់ភូមិ Saltburn ហើយអ្នកស្រុកចាត់ទុករឿងនេះថាជា “ទិដ្ឋភាពអាក្រក់បំផុត” ដែលពួកគេមិនធ្លាប់ឃើញទាល់តែសោះ។

ទិដ្ឋភាពនេះ ក៏ត្រូវបានគេមើលឃើញផងដែរនៅតាមឆ្នេរសមុទ្រក្នុងតំបន់ Seaton Carew និងនៅភាគខាងជើង Seaham។

ទីភ្នាក់ងារបរិស្ថានបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានបើកការស៊ើបអង្កេតលើករណីដ៏អាថ៌កំបាំងនេះ ហើយរកមើលថាតើការបំភាយឧស្ម័នខ្ពស់ ត្រូវបានស្តីបន្ទោសឬក៏យ៉ាងណា។

កាលពីជាង២សប្តាហ៍មុន កាសែត TeessideLive បានរាយការណ៍ថា សត្វសមុទ្រងាប់ ត្រូវបានគេប្រទះឃើញនៅតំបន់ Seaton Carew, Redcar និងភាគខាងជើង Seaham។ ទីភ្នាក់ងារបរិស្ថានបានបើកការស៊ើបអង្កេត ហើយមកទល់ពេលនេះមិនទាន់បញ្ចប់នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មនុស្សរាប់រយនាក់នៅ អង់គ្លេស នាំគ្នាស្រាតននលគកចុះងូតទឹកសមុទ្រ ប្រារព្ធពិធីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២១ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

Sokha Hotels

ព័ត៌មានពេញនិយម