ព័ត៌មានជាតិ
សហភាពអឺរ៉ុបផ្តល់ថវិកាជិត១៧លានអឺរ៉ូ ដល់គម្រោងចំនួន៤ដើម្បីគាំទ្រសហគមន៍នេសាទក្នុងខេត្តជុំវិញបឹងទន្លេសាបនិងខេត្តតំបន់ឆ្នេរ
នៅថ្ងៃទី២៧ ខែតុលានេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជានិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនឹងអង្គការ WCS, Oxfam, Aide et Action, និង Save the Children បានប្រកាសជាផ្លូវការពីការចាប់ផ្តើមអនុវត្តគម្រោងចំនួនបួនដែលទទួលបានថវិកាពីសហភាពអឺរ៉ុបចំនួន ១៦.៩ លានអឺរ៉ូដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ ការផ្ដល់សេវាសង្គមនិងការការពារធនធានធម្មជាតិឱ្យរឹតតែប្រសើរសម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន ១០ ដែលស្ថិតនៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប និង តំបន់ឆ្នេរ។
ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាលោក Bryan Fornari បានលើកឡើងថា “កម្មវិធី CAPFISHគឺជាកម្មវិធីទ្វេភាគីធំជាងគេដំបូង បង្អស់របស់សហភាពអឺរ៉ុបនៅកម្ពុជាដែលមានគោលដៅជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាពនិងធន់ទៅនឹងបម្រែបម្រួលអាកាសធាតុសម្រាប់វិស័យជលផល។
លោកបន្តថា តាមរយៈការសហការជាមួយនឹងរដ្ឋបាលជលផលព្រមទាំងដៃគូអនុវត្តការប្រកាសចាប់ផ្ដើមអនុវត្តគម្រោងទាំងបួននៅថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ការ ស្ដារឡើងវិញក្រោយជំងឺកូវីដ -១៩នៅក្នុងតំបន់នេះតាមរយៈការនាំមកនូវឱកាសសេដ្ឋកិច្ចថ្មីៗនិងការកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋជាង ៥០.០០០ គ្រួសារ ។ ភាពជាដៃគូរបស់យើងជាមួយនឹងរដ្ឋបាលជលផលនឹងជួយឱ្យយើងអាចសម្រេចគោលដៅនេះបាន។
លោក ពុំ សុថា អគ្គនាយកនៃរដ្ឋបាលជលផលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងនូវសេចក្ដីថ្លែងអំណរគុណនិងការវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានផ្ដល់ ការឧបត្ថម្ភដល់កម្មវិធីធំបំផុតដែលមិនធ្លាប់មានសម្រាប់អភិវឌ្ឍ វិស័យជលផលនៅកម្ពុជា។
គម្រោងទាំងបួនរួមមាន៖
១. អង្គការ Save the Children (REDD BARNA) ដោយមានការគាំទ្រថវិកា ៤ លានអឺរ៉ូពីសហភាពអឺរ៉ុប កំពុងផ្ដល់ការគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តពោធិ៍សាត់កំពង់ ឆ្នាំង កំពង់ធំ ដើម្បីលើកកម្ពស់ស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រព័ន្ធគ្រប់គ្រងសំណល់ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំ។
២. អង្គការ Oxfam ជាមួយនឹងជំនួយថវិកា ៤លានអឺរ៉ូពីសហភាពអឺរ៉ុបកំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤)ដើម្បីគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តបាត់ ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងការលើកកម្ពស់លទ្ធភាពទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត សេវាអប់រំ សេវាអនាម័យ សេវាគ្រប់ គ្រងសំណល់ការគ្រប់គ្រងធនធានធម្ម ជាតិសហគមន៍ប្រកបដោយចីរភាព ក៏ដូចជា លើកកម្ពស់ឱកាសប្រកបមុខរបរចិញ្ចឹមជីវិត និងឱកាសការងារ។
៣. អង្គការ Aide et Action Association ជាមួយនឹងថវិកាចំនួន ៤ លានអឺរ៉ូពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហ គមន៍ក្នុងខេត្តកែបកំពត ក្រុងព្រះសីហនុ និងខេត្តកោះកុង ឱ្យកាន់តែមានភាពធន់ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានប្រកបដោយចីរភាពការផ្តល់សេវាកម្មកាន់តែប្រសើរ ឡើង និងកំណើនបៃតង ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។
៤. អង្គការអភិរក្សសត្វព្រៃ (WCS) ក្រសួងបរិស្ថាន និងដៃគូ ដែលបានទទួលជំនួយថវិកា ៤,៩លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល៤ឆ្នាំ (២០២១-២០២៤) នៅក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រង និងការស្ដារដែនជម្រកសំខាន់ៗសំដៅជួយបង្កើន ភាពធន់នឹង ការប្រែប្រួលបរិស្ថាន ក៏ដូចជា ជួយលើកកម្ពស់អភិបាលកិច្ច និងគោលនយោបាយ សំដៅកាត់បន្ថយកត្តាបង្កឱ្យមានការប្រែប្រួលបរិស្ថាន៕
ដោយ ៖ ណារី
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៧ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ