Connect with us

ព័ត៌មានជាតិ

ស្តាប់​អ្នកជំនាញ ! ការអនុវត្ត​ច្បាប់​គណនេយ្យ និង​សវនកម្ម បានល្អ នឹង​ផ្តល់​ប្រយោជន៍​អ្វីខ្លះ ដល់​សេដ្ឋកិច្ចជាតិ?

បានផុស

នៅ

អគ្គនាយក នៃ​និយ័ត​ករ​គណនេយ្យ និង​សវនកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ប៊ូ ថា​រិ​ន លើកឡើងថា ការអនុវត្ត​ច្បាប់ ស្ដីពី​គណនេយ្យ និង​សវន​កម្មនេះ មាន​ផលប្រយោជន៍​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ គឺ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស ពីព្រោះ​ការអនុវត្ត​កាតព្វកិច្ច​ទាំងនេះ បង្ហាញឱ្យឃើញ​ពី​ការអនុវត្ត​តាម​ស្តង់ដារ​អន្តរជាតិ​។

ការ​លើកឡើង​របស់លោក ប៊ូ ថា​រិ​ន នៅក្នុង​ការប្រកាស​ដាក់​ឲ្យ​ដំណើរការ “​គម្រោង​សិក្សា​ស្រាវជ្រាវ ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា​” នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ នេះ​។ លោក​ថា ច្បាប់​ស្តីពី​គណនេយ្យ​សហគ្រាស សវនកម្ម​គណនេយ្យ​ស​ហ​គ្រាស និង​វិជ្ជាជីវៈ​គណនេយ្យ ត្រូវបាន​អនុម័ត​និង​ដាក់​ឲ្យ​អនុវត្ត​កម្ពុជា តាំងពី​ឆ្នាំ​២០០២ ក្នុងនោះ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៦ ដោយ​ច្បាប់​ថ្មី​មួយ​នេះ ត្រូវបាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត ច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម ដែល​ជំនួយ​ឲ្យ​ច្បាប់ ស្តីពី​គណនេយ្យ​សហគ្រាស សវនកម្ម​គណនេយ្យ​ស​ហ​គ្រាស និង​វិជ្ជាជីវៈ​គណនេយ្យ​អនុវត្ត​ទៅដោយ​រលូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក ប៊ូ ថា​រិ​ន ការអនុវត្ត​តាមច្បាប់​គណនេយ្យ និង​សវនកម្ម បានផ្តល់​ផលប្រយោជន៍​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ ដោយហេតុថា ការអនុវត្ត​ច្បាប់​ស្តីពី គណនេយ្យ​និង​សវនកម្ម នឹង​ជួយ​ឲ្យ​សហគ្រាស​ទាំងអស់ មាន​មូលដ្ឋាន នៃ​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ បញ្ជី​គណនេយ្យ​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព និង​ភាព​អាច​ទុកចិត្តបាន តាមរយៈ​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​របស់ខ្លួន​តាម​ស្តង់ដារ ហើយ​តម្លាភាព និង​ភាព​អាច​ទុកចិត្តបាន នៃ​បញ្ជី​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ​នេះ គឺជា​ផ្នែក​មួយ​ដែល​អាច​ឲ្យ​ក្រុមហ៊ុន សហគ្រាស​ទាញយក​ផលប្រយោជន៍​ជាច្រើន​ដូចជា​៖ អាចមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​, អាចបង្កើត​ទុនវិនិយោគ តាមរយៈ​ទីផ្សារ​មូល​ប​ត្រ និង​ទី​ផ្សារទុន ដែល​សព្វថ្ងៃនេះ យើង​សង្កេតឃើញថា ទីផ្សារ​មូល​ប​ត្រ​កំពុងតែ មានការ​រីកចម្រើន​យ៉ាងខ្លាំង​។

អ្វី​ដែលជា​ផលប្រយោជន៍ នៃ​ការអនុវត្ត​ច្បាប់​នេះ​ទៀត លោក ប៊ូ ថា​រិ​ន អះអាងថា គឺ​ការពង្រីក​ការងារ​ជូន​ប្រជាពលរដ្ឋ​។ លោក​ថា ប្រសិនបើ​ក្រុមហ៊ុន សហគ្រាស​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​បញ្ជី​គណនេយ្យ និង​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ពេលនោះ នឹង​ត្រូវការ​គណនេយ្យ​ករ​ច្រើន ដែលជា​និស្សិត​ចេញពី​សកល​វិទ្យាល័យ ចេញពី​សាលា​ជំនាញ ហើយ​ពួកគេ នឹងមាន​ការងារ​ធ្វើ​។​

លោក ប៊ូ ថា​រិ​ន អះអាង​ទៀតថា នៅក្នុង​ការអនុវត្ត​ច្បាប់ ស្ដីពី​គណនេយ្យ និង​សវន​កម្ម​នេះ មាន​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង គឺ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស ពីព្រោះ​ការអនុវត្ត​កាតព្វកិច្ច​ទាំងនេះ​បង្ហាញឱ្យឃើញ ពី​ការ​អនុវត្តតាម​ស្តង់ដារ​អន្តរជាតិ​ជា​ធរមាន ហើយ​ក្នុងករណី​ដែល​នៅ​កម្ពុ​ជាមាន​សហគ្រាស ក្រុមហ៊ុន បាន​អនុវត្ត​នូវ​ស្តង់ដារ​គណនេយ្យ​ដូចគ្នា ពេលនោះ​វិនិយោគិន​បរទេស​គេ​នឹង​ទុកចិត្ត ហើយ​គេ​អាច​បោះទុន​វិនិយោគ​មក​កម្ពុជា​។ ផ្ទុយទៅវិញ ប្រសិនបើ​យើង​មិន​អនុវត្ត​កាតព្វកិច្ច​ទាំងអស់នេះ​ទេ អ្នក​វិ​និ​យោ នឹងមិន​បន្ទុក​ចិត្ត​លើ​កម្ពុជា ហើយ​ថា កម្ពុជា​គ្មាន​ការគោរព​វិធាន​គណនេយ្យ​ត្រឹមត្រូវ​។​

​សូម​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ នេះ វិទ្យាស្ថាន​ខេ​ម​អេ​ដ (CamEd) បានរៀបចំ​ដាក់​ឲ្យ​ដំណើការ “​គម្រោង​សិក្សា​ស្រាវជ្រាវ ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព លោក ប៊ូ ថា​រិ​ន អគ្គនាយក នៃ​និយ័ត​ករ​គណនេយ្យ និង​សវនកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ពាក់ព័ន្ធ​គណនេយ្យ និង​សវន​កម្មនេះ លោក ខេ​ស៊ី បា​ណេ​ត ទីប្រឹក្សា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​លើក​ឡើង​ថា ច្បាប់​គណនេយ្យ និង​សវនកម្ម​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការគ្រប់គ្រង​របាយការណ៍ និង​ការដាក់​ឲ្យ​រង​នូវ​សវនកម្ម ក្នុងន័យនេះ និយ័ត​ករ​គណនេយ្យ និង​សវនកម្ម នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ក៏​ទទួលជោគជ័យ​ក្នុងការ​ដេញថ្លៃ និង​ទទួល​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ដ៏​មាន​សារៈសំខាន់​នេះ​ផងដែរ ដោយ​គោលបំណង​នៃ​គម្រោង​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​រកឱ្យឃើញ​នូវ​ស្ថានភាព​នៃ​ការអនុវត្ត​កាតព្វកិច្ច និង​សវនកម្ម អនុលោម​តាមច្បាប់ ស្តីពី​គណនេយ្យ និង​សវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម