Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី យប់​នេះ​កំពុង​ឈរជើង​នៅ ទីបញ្ជាការ​ស្រាល មុខ​ផ្សារ​ព្រែក​ជ្រៃ ដើម្បី​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នៅ​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី ២៧ ខែតុលា​នេះ បាននឹងកំពុង​ដឹកនាំ​កម្លាំង​និង​អាជ្ញាធរ ដោយ​ឈរជើង​នៅ ទីបញ្ជាការ​ស្រាល ដែលមាន​ទីតាំង​ស្ថិត​នៅមុខ​ផ្សារ​ព្រែក​ជ្រៃ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​នូវឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការ​ឈរជើង​នៅ​ទីបញ្ជាការ​ស្រាល​របស់​លោក​ឃួ​ង ស្រេង ធ្វើឡើង ក្នុង​គោលបំណង​តែមួយគត់ គឺ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ពួកគាត់ មានទុក្ខ​ភ័យ ខណៈ​ដែរ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ប្រមាណ​១០​សង្កាត់​ហើយ នៅក្នុង​ខណ្ឌដង្កោ​នេះ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹង​នាំ​អំណោយ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការលិចលង់​នេះ​ផងដែរ​។

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​សង្កាត់​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​មាន​សង្កាត់​ចំនួន ១០​ហើយ ដែល​ទទួល​ការ​រក​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០០គ្រួសារ​ បាន​ទទួលរង​ផល​ប៉ះពាល់ ហើយ​ចំនួន​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​គ្រោង​នឹង​នាំ​យក​អំណោយ​របស់​សម្ដេច​តេ​ជោ​មក​ចែកជូន​ពួកគាត់​ផងដែរ។

គួរ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៧ តុលា​នេះ ទាំង​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ទាហាន បាន​ត្រៀម​រួចរាល់​ហើយ​ទាំង​កម្លាំង​និង​ឧបករណ៍​សម្ភារៈ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគាត់​ជួប​ហានិភ័យ​ដោយ​ទឹកជំនន់ បើ​ទោះបី​ឆ្នាំនេះ​ស្ថានភាព​លិចលង់​នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​មាន​ទំហំ​តូច​ជាង​ឆ្នាំ​កន្លងទៅ​ក៏ដោយ។ កម្លាំង​ទាំងអស់​គឺ​បាន​ត្រៀម​និង​ឈរជើង​រួចស្រេច​ហើយ​នៅ​ទីបញ្ជាការ​ស្រាល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ មុខ​ផ្សារ​ព្រែក​ជ្រៃ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម