Connect with us

កីឡា

Man Utd កំពុងចម្រាញ់បេក្ខភាពបន្តដឹកនាំក្លឹប ក្រោយទុកឱកាសលើកចុងក្រោយឲ្យ Solskjaer

បានផុស

នៅ

សម្ពាធ​បា​នចាប់ផ្តើម​ឡើងលើលោក Ole Gunnar Solskjaer ខណៈ Manchester United នឹង​ត្រូវ​ការ​អ្នក​ចាត់​ការ​ថ្មី។ តើ​បេក្ខភាព​អ្នក​ចាត់ការបន្ទាប់របស់ក្លឹប បិសាច​ក្រហម ជានរណា ដែលអាច​អាច​ជំនួសលោក Solskjaer ?

ខាង​ក្រោម​នេះ​ជា​បេក្ខជន​ដ៏​មាន​សក្ដានុពលបំផុត ទាំង ១០​ ដែល​គេ​គ្រប់គ្នា​កំពុង​សម្លឹង​៖

១ Antonio Conte

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Conte បានប្រែក្លាយក្រុម Chelsea ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ១០ កាល​ពី​រដូវកាល​មុន​ទៅ​ជា​ក្រុម​ឈ្នះ Premier League ក្នុង​យុទ្ធនាការ​ដំបូង​របស់​គាត់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ២០១៦។

២ Zinedine Zidane

នៅពេលអ្នកក្រឡេកមើលអ្វីដែល United ត្រូវការនៅពេលនេះ Zidane ក៏​សមឥតខ្ចោះ។ គាត់​មាន​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​តារា​ឆ្នើម លេងបាល់ទាត់វាយលុក និងឈ្នះពានរង្វាន់ជាច្រើន។ Zidane បាន​បង្ហាញ​ខ្លួន​​ជា​ម្ចាស់​ក្នុង​ការ​បង្កើត​ក្រុម​ដែល​មាន​តារា​ចូល​រួម​ក្នុង​ក្រុម​មួយ​នៅ Madrid ជា​កន្លែង​ដែល​គាត់​បាន​ឈ្នះ​ពាន La Liga ពីរ​ដង​ផង​ដែរ។

៣.Erik ten Hag

បុរស​សញ្ជាតិ​ហូឡង់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទម្រង់​ក្រុម ​ក្នុងទ្វីប​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​ក្រុម Ajax ឆ្ពោះ​ទៅ​កាន់វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League និង​ពានរង្វាន់ Eredivisie មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​បាន​យក​ឈ្នះលើក្រុម PSV Eindhoven ៥-០ កាល​ពីថ្ងៃ​អាទិត្យ។ អតីត​គ្រូ​បង្វឹក​ក្រុម​យុវជន​របស់ Bayern Munich សម​នឹង​ទម្រង់​ប្រយុទ្ធ​ដែល​ទាមទារ​ពី​អ្នក​ចាត់ការទូទៅ​របស់ United ដូច​ដែល​បាន​បង្ហាញ​ដោយ​ការ​បំបាក់​ក្រុម Borussia Dortmund ៤-០ កាល​ពី​សប្ដាហ៍​មុន។

៤ Luis Enrique

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ បានឈ្នះពាន ៣ ក្នុងរដូវកាលដំបូង​នៅ Barcelona និង​បាន​បន្ថែម​ពាន La Liga មួយទៀត​ ជាមួយនឹងខ្សែប្រយុទ្ធជួរមុខទាំងបី​របស់ Lionel Messi, Luis Suarez និង Neymar ។ ទម្រង់​លេង​អន្តរជាតិ​ដ៏​ធំ​របស់​គាត់ ដែលបានមើលឃើញ​ថា គាត់​ធ្វើ​បាន​ល្អនៅ Euros និង Nations League នៅ​ឆ្នាំនេះ។

៥ Brendan Rodgers

អតីតកាល​របស់កីឡាករសញ្ជាតិ​អៀរឡង់​ខាងជើង ​បាន​បង្ហាញ​ថាខ្លួនគាត់​មាន​សមត្ថភាព​គ្រប់គ្រង​ការ​ទាមទារ​ឈ្នះរៀងរាល់សប្តាហ៍ ក្នុងរយៈពេល៣ ឆ្នាំនៅ Celtic ជាកន្លែង​ដែលគាត់​បាន​ឈ្នះ​ពានរង្វាន់​ក្នុង​ស្រុក​ចំនួន ៧ មុន​ពេល​ត្រលប់ទៅ Premier League ជាមួយ Leicester ។

៦ Mauricio Pochettino

គាត់​ជា​អ្នក​ចាត់ការនៅ PSG ប៉ុន្តែប្រសិនបើពួកគេ​មាន​ទម្រង់​លេងមិន​ល្អ គាត់​អាចនឹងត្រូវ​បាន​បណ្ដេញ​ចេញ​។ តាមពិត​ទម្រង់​លេងរបស់ Pochettino នឹងត្រូវបានកោតសរសើរ​​ពី United ។ Pochettino អាច​ប្រែក្លាយ Sancho ទៅជាខ្សែ​បម្រើ​ស្លាប​ដ៏​ឆ្នើម​ដូច Heung-Min Son ។

៧​ Kieran McKenna

កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ការ​គោរព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ឋានានុក្រម​របស់​ក្លឹប ហើយ​នៅ​ដើម​ខែ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ពិភាក្សា​លើ​ការ​បន្ត​កុងត្រា​បច្ចុប្បន្ន​របស់​គាត់។ គាត់​ត្រូវបានតែងតាំងជាបុគ្គលិកក្រុមដំបូងដោយលោក Jose Mourinho ហើយ​ត្រូវ​បានបន្តធ្វើជាគ្រូបង្វឹកក្រុមដំបូង រួមជាមួយលោក Michael Carrick ដោយ Solskjaer ។

៨​ Gareth Southgate

ជាមួយ​នឹងកីឡាករអង់គ្លេសមួយចំនួននៅក្នុងក្រុម United លោក Southgate នឹងមិនចាំបាច់​ចំណាយ​ពេលយូរក្នុងការប្រើក្រុមរបស់គាត់ទេ។ គាត់ក៏​អ្នកគ្រប់គ្រង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ ដោយសារ​គាត់​ស្រដៀងនឹង Solskjaer ដែរ។ Southgate បាននាំក្រុមអង់គ្លេស​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ World Cup និង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Euro 2020។

៩ Graham Potter

ឈ្មោះ​របស់ Graham Potter នៅ​ក្នុង​បញ្ជី​សម្រាប់​អ្នកចាត់ការបន្ទាប់របស់ Manchester United ។ Potter មិន​មែន​ជា​អ្នក​ចាត់​ការ​ខ្ពស់ ​ដែល​ផ្នែក​នៃ​អ្នក​គាំទ្រ​របស់ United តែគាត់​នៅ​តែ​មាន​ស្លាកស្នាម​​របស់ David Moyes នឹង​ចង់​បានមកជាចាត់ការដដែល។

១០ Roberto Martinez

មាន​បទពិសោធន៍​នៅ Premier League តាំងពីពេលនៅ Swansea, Wigan និង Everton ហើយ​បាននាំ​បែលហ្ស៊ិក​ទៅលេខ ១ ក្នុងចំណាត់ថ្នាក់របស់ FIFA ហើយស្ទីលលេងអាច​សក្ដិសមបំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ​ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

ចុចអាន៖រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២

ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម