ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាលុបបំបាត់ជនមានបញ្ហាស្មារតី និងជនអនាថាឱ្យអស់ពីទីសាធារណៈ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្ដេជ្ញាថានឹងខិតខំធ្វើយ៉ាងណាលប់បំបាត់ជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ចេញឱ្យអស់ពីទីសាធារណៈ នៅក្នុងក្រុងបាត់ដំបងដើម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យមានសោភ័ណភាពមានរបៀបរៀបរយ និងទាក់ទាញ។
ប៉ុន្តែលោកអភិបាលខេត្តសំណូមពរ ឱ្យមានការចូលរួម និងគាំទ្រពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន និងអង្គការពាក់ព័ន្ធនានានៅក្នុងខេត្តបាត់ដំបងផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ស្ថិតក្នុងភូមិសាស្ដ្រក្រុងបាត់ដំបងនារសៀលថ្ងៃទី២៧ តុលា លោក សុខ បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ មានជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថាជាច្រើននៅក្នុងក្រុងបាត់ដំបង។ លោកអភិបាលខេត្តបានបន្តថា ដូចនេះមន្ទីរជំនាញ និងរដ្ឋបាលក្រុងបាត់ដំបងត្រូវរៀបចំធ្វើយ៉ាងណា ដើម្បីលប់បំបាត់កុំឱ្យមានជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅតាមទីសាធារណៈនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងត្រូវរៀបចំឱ្យពួកគាត់បានទទួលការស្នាក់នៅ ការហូបចុក ការថែទាំសុខភាព ការព្យាបាលជំងឺ និង ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលស្តារនីតិសម្បទារបស់រដ្ឋ ក៏ដូចជាមណ្ឌលស្តានីតិសម្បទារបស់អង្គការដៃគួរនានានៅក្នុងខេត្ត។
លោក អភិបាលខេត្តបានជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលក្រុងបាត់ដំបង ធ្វើការសហការគ្នាក្នុងការធ្វើសម្រង់ស្ថិតិ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការប្រជុំពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់ ក្នុងរៀបចំគណៈកម្មការគ្រប់គ្រង និងដោះស្រាយ ជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ដើម្បីពិនិត្យ និងសម្រេច៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ