Connect with us

ព័ត៌មានអន្ដរជាតិ

មុនផ្ទុះកូវីដ ថៃ កើបលុយពីទេសចរ ចិន ជាង ១៦ ពាន់លានដុល្លារ

បានផុស

នៅ

បើយោងតាមការព្យាករណ៍ពីសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានឲ្យដឹងថា អាជ្ញាធរចិនអាចនឹងអនុញ្ញាតឲ្យពលរដ្ឋរបស់ពួកគេធ្វើដំណើរទៅកាន់ប្រទេសថៃម្តងទៀតទាល់តែនៅចុងឆ្នាំក្រោយ បន្ទាប់ពីថៃប្រកាសបើកទទួលភ្ញៀវទេសចរពីប្រទេសចំនួន ៤៦ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា តទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ ថៃនឹងបាត់បង់ភ្ញៀវទេសចរមកពីប្រទេសចិន ដែលជាផ្នែកដ៏សំខាន់នៃវិស័យទេសចរក្នុងប្រទេស ហើយនឹងត្រូវសម្លឹងមើលទៅប្រទេសផ្សេងទៀត ដែលអាចធ្វើដំណើរដោយសេរីបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ ។

ចំណែកប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បាននិយាយថា ភ្ញៀវទេសចរចិនជាង ១១ លាននាក់បានទៅលេងប្រទេសថៃ មុនពេលចាប់ផ្តើមនៃរោគរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ២៧ ភាគរយនៃអ្នកធ្វើដំណើរទាំងអស់នៅឆ្នាំនោះ ។

ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរចិនទៅកាន់ថៃ ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​អាច​រក​ចំណូល​បាន​ជាង ៥៤៣ ពាន់​លាន​បាត ​​(ជាង ១៦ ពាន់លានដុល្លារ) សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​មួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ មកដឹងបណ្ដាប្រទេស អាស៊ាន ត្រៀមបើកទទួលភ្ញៀវ​ទេសចរបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៥ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម