KPT+
រឿងសំខាន់ៗនៃជំងឺ “ចរិតមិនចុះសម្រុង” ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Dissociative Identity Disorder-DID ភាសាខ្មែរអាចហៅ ជំងឺចរិតច្រើន, ជំងឺប្ដូរចរិត ឬជំងឺចរិតមិនចុះសម្រុង។ វាជាស្ថានភាពសុខភាពផ្លូវចិត្តដែលមនុស្សនឹងមានអត្តសញ្ញាណមិនប្រក្រតី ឬបំបែកបុគ្គលិកលក្ខណៈរបស់ខ្លួនជាមនុស្សម្នាក់ផ្សេងទៀត។
DID គឺជាជំងឺមួយស្ថិតក្នុងចំណោមជំងឺផ្លូវចិត្តខុសប្រក្រតីដែលអាចកើតចំពោះមនុស្សគ្រប់វ័យ និងទៅលើស្ត្រីច្រើនជាងបុរស ប៉ុន្តែវាជាជំងឺកម្រអាចកើតមានចន្លោះពី ០.០១-១% ប៉ុណ្ណោះនៃប្រជាជនទូទាំងពិភពលោក។
ជាធម្មតា DID គឺជាលទ្ធផលនៃការរំលោភបំពានផ្លូវភេទ ឬហិង្សារាងកាយពេលវ័យកុមារ។ ពេលខ្លះវាវិវត្តន៍មកពីបុគ្គលនោះធ្លាប់ជួបគ្រោះមហន្តរាយរន្ធត់ពេក ឬព្រឹត្តិការណ៍ដ៏តក់ស្លុតខ្លាំង កាលពីមុន។
តើវាមានរោគសញ្ញាអ្វីខ្លះ?
DID ធ្វើឲ្យអ្នកជំងឺប្ដូរ ឈ្មោះ បុគ្គលិកលក្ខណៈ និង ភេទរបស់ខ្លួនជាមនុស្សដាច់ដោយឡែកមួយទៀតដែលមិនមែនជាខ្លួនឯង។ ពួកគេឧស្សាហ៍ភ្លេចភ្លាំងច្រើន។ អ្នកជំងឺនេះមិនអាចស្វែងរកពីបញ្ហារបស់ខ្លួនឯងទេ គេប្រឈមនឹងការស់នៅជាមួយគ្រួសារ សង្គម និងខ្លួនឯងដូចមនុស្សធម្មតាទូទៅ ខុសត្រង់ពេលពួកគេមានសម្ពាធខ្លាំង ជំងឺនឹងរើឡើង លែងស្គាល់ខ្លួនឯង។
រោគសញ្ញាទូទៅផ្សេងទៀតនៃ DID រួមមាន ថប់បារម្ភ វង្វេង ធ្លាក់ទឹកចិត្ត បាត់បង់ស្មារតី ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង បាត់បង់ការចងចាំ មានគំនិតធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯង។ល។
តើមានឧបករណ៍អ្វីសម្រាប់តេស្ត DID ដែរទេ?
មិនមានឧបករណ៍តេស្ត ដែលអាចធ្វើរោគវិនិច្ឆ័យ DID នោះទេ។ ប្រសិនមានបញ្ហា អ្នកផ្តល់សេវាថែទាំសុខភាពនឹងពិនិត្យមើលរោគសញ្ញារបស់អ្នកជំងឺ និងប្រវត្តិសុខភាពផ្ទាល់ខ្លួនរបស់ពួក ក៏ដូចជាបញ្ហារាងកាយមួយចំនួនថាតើអ្នកជំងឺធ្លាប់របួសក្បាល ឬមានដុំសាច់ក្នុងខួរក្បាលដែរទេ។ ចំណែកការតាមដានរោគសញ្ញាត្រូវចំណាយពេលយូរ ទើបអាចបញ្ជាក់បានថា កើតជំងឺ DID ឬយ៉ាងណា។
ប្រសិនបើមិត្តភក្តិ ឬសមាជិកគ្រួសារមាន DID តើអាចជួយពួកគេដោយរបៀបណា?
ទោះបីអ្នកមិនមានជាអ្នកឯកទេសចិត្តសាស្ត្រ ឬគ្រូពេទ្យជំនាញអ្វីក៏ពិតមែន តែអ្នកអាចជួយពួកគេបានដោយ ជូនទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្ត្រ នៅចាំគាំទ្រផ្ដល់ការទំនុកបម្រុងនានា និងរក្សាភាពស្ងៀមស្ងាត់ នៅពេលពួកគេប្ដូរចរិតភ្លាមៗ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ប្រភេទ កើតចំពោះមនុស្សគ្រប់វ័យ និងអាចបន្តរ៉ាំរ៉ៃពេញមួយជីវិត
ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»