ព័ត៌មានអន្ដរជាតិ
ក្រុមមនុស្សមួយប្រភេទនៅអាមេរិក នឹងត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៤
មនុស្សពេញវ័យមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលបានទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech ឬ Moderna ដូសទី៣ នឹងមានសិទ្ធិទទួលវ៉ាក់សាំងដូសជំរុញទី ៤ នៅឆ្នាំក្រោយ។ នេះបើយោងតាមការណែនាំដែលធ្វើបច្ចុប្បន្នភាព ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC)។
ការណែនាំរបស់ CDC បាននិយាយថា “ក្នុងស្ថានភាពបែបនេះ មនុស្សដែលមានភាពស៊ាំកម្រិតមធ្យម និងធ្ងន់ធ្ងរ អាចទទួលបានវ៉ាក់សាំងសរុបចំនួន៤ដូស ដោយដូសទី៤ នឹងចាក់ក្នុងគម្លាតយ៉ាងហោចណាស់ប្រាំមួយខែ បន្ទាប់ពីដូសទី៣”។
កាលពីខែសីហា និយតករសហព័ន្ធបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer-BioNTech និង Moderna ដូសទីបី សម្រាប់អ្នកទទួលថ្នាំបង្ការមួយចំនួនដែលមានភាពស៊ាំនឹងមេរោគ ចុះខ្សោយ។
ការសិក្សាបានបង្ហាញថា មនុស្សទាំងនោះប្រហែលជាមិនត្រូវបានការពារគ្រប់គ្រាន់ ដោយការចាក់វ៉ាក់សាំង២ដូសនោះទេ។
គួរបញ្ជាក់ថា ខែកុម្ភៈឆ្នាំ២០២២ គឺជាខែដំបូងបំផុតដែលមនុស្សមានភាពស៊ាំចុះខ្សោយក្រោយទទួលវ៉ាក់សាំងប្រភេទ mRNA ដូសទី៣ អាចចាក់វ៉ាក់សាំងដូសទី៤ជាដូសជំរុញបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ វ៉ាក់សាំង AstraZeneca របស់ថៃ ត្រូវបាន WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ